Connect with us

ជីវិតកម្សាន្ដ

តួសាន់ឆាយ ទម្លាយការពិតថា អតីត​ស្វាមី​ធ្លាប់​គប់សៀវភៅធ្ងន់ ចំកណ្ដាលមុខនាងក្នុងអំឡុងមានផ្ទៃពោះ

បានផុស

នៅ

តារាតៃវ៉ាន់ Barbie Hsu ឬអតីតតួសាន់ឆាយ និងស្វាមីអតីតស្វាមីអ្នកជំនួញចិនវ័យ ៤២ ឆ្នាំ Wang Xiaofei បានជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់ជាច្រើន ចាប់តាំងពីការលែងលះរបស់ពួកគេនៅចុងឆ្នាំ ២០២១។ នាពេលថ្មីៗនេះ Xiaofei បានធ្វើការអះអាងជាច្រើននៅក្នុងតុលាការតៃវ៉ាន់ថា Barbie បានប្រើកាតឥណទានរបស់គាត់លើអំណោយ និងរបស់របរសម្រាប់អាពាហ៍ពិពាហ៍ជាបន្តបន្ទាប់របស់នាងជាមួយ DJ Koo តារារ៉េបកូរ៉េអាយុ ៥៤ ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីយ៉ាងនេះ នាង​បាន​បដិសេធ​ការ​លើក​ឡើង​​ក្នុង​ការ​បង្ហោះ​យ៉ាង​វែង​លើ​បណ្តាញ​សង្គម ដោយ​និយាយ​ថា ​គឺ Xiaofei ដែល​បោក​ប្រាស់​ក្នុង​ការ​រៀប​ការ​របស់​ពួក​គេ។ ក្នុងនោះថែមទៀត សាន់ឆាយក៏​បាន​បង្ហាញ​ពី​របៀប​ដែល​អតីតស្វាមីបាន​ប្រើ​ហិង្សា​លើ​នាងផងដែរ។

ក្នុងអំឡុងពេលមួយដែល Xiaofei ស្រវឹង​ស្រាយ៉ាងខ្លាំង គាត់បានរុញ Barbie ដែលនៅពេលនោះមានផ្ទៃពោះឲ្យដួលយ៉ាងច្រងាប់ច្រងិន។ នាង​បាន​សរសេរ​ថា “បន្ទាប់​មក អ្នក​បាន​យក​សៀវភៅ​គម្រប​រឹង​របស់ Harry Potter ហើយ​គប់​មក​ខ្ញុំពេញទំហឹង”។

បន្ទាប់ពីការលាតត្រដាងរបស់សាន់ឆាយជាសាធារណៈ សៀវភៅគម្របរឹងរបស់ Harry Potter បានក្លាយជាប្រធានបទពេញនិយមនៅលើ Weibo ។ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានរិះគន់ Xiaofei ចំពោះការវាយប្រពន្ធដែលមានផ្ទៃពោះ មនុស្សជាច្រើនមានខ្លះជឿចំណែកមួយចំនួនទៀតមិនជឿសម្ដីរបស់នាងឡើយ។

យោងតាមអ្នកលេងអ៊ីនធឺណិតមួយចំនួន បានប្រមូឡនូវព័ត្តុងតាងដ៏សំខាន់ពីឈុតដែលប្រមូលបាន​ មានសៀវភៅចំនួន ៧ក្បាល ត្រូវបានដាក់ក្នុងប្រអប់ដូចដើម និងមានទម្ងន់ ៧.៧ គីឡូក្រាម ទោះបីជាអ្នកផ្សេងទៀតអះអាងថាវាមានទម្ងន់ ៩.៩ គីឡូក្រាមក៏ដោយ។

លើសពីនេះមានមតិជាច្រើនទៀតបានបញ្ចេញដែរថា Xiaofei បាន​គប់​សៀវភៅ​មួយ​ក្បាល​ក៏ដោយ វា​អាច​បណ្តាល​ឲ្យមាន​របួស​យ៉ាង​ខ្លាំង​ប្រសិន​បើ Barbie ត្រូវ​បាន​ប៉ះមួយទំហឹង។ ជាពិសេស សូម្បីតែសៀវភៅមួយក្បាលនឹងលើសពី ១.៤ គីឡូក្រាម​​ ក៏អាចសម្លាប់នរណាម្នាក់បានដែរ នេះមិនលើកនិយាយអំពីគម្របរឹងរបស់សៀវភៅទេ សូម្បីតែកំណែក្រដាសក៏អាចបណ្តាលឲ្យមានរបួសបានដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួ សាន់ឆាយ បើកទូលាយឲ្យកូនៗ ​ហៅដៃគូ​ថ្មី​របស់​អតីត​ស្វាមីថា​ ម្ដាយពេញៗមាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ នាទីutes មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៣ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៦ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម