ព័ត៌មានជាតិ
ក្រុមហ៊ុនមួយ នៅខេត្តកោះកុងលែងអណ្ដើកល្មិច ២ក្បាលចូលសមុទ្រវិញ
ក្រុមហ៊ុនកោះអភិជនរីសត និងរដ្ឋបាលឃុំកោះស្តេច ដែលបានសង្គ្រោះ និងលែងអណ្ដើកសមុទ្រប្រភេទល្មិច (Chelonia mydas) ចំនួនពីរក្បាលចូលក្នុងសមុទ្រវិញ នៅភូមិកោះស្តេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ការលែងនេះមានការចូលរួមពីមន្រ្តីខណ្ឌរដ្ឋបាលជលផលកោះកុង លោកជំទប់ទី១ ឃុំកោះស្តេច ខេត្តកោះកុង និងតំណាងក្រុមហ៊ុនអភិជនរីសត កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៤។
អណ្ដើកសមុទ្រទីមួយ មានទំហំស្នូកបណ្ដោយ៥០សង់ទីម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ ទម្ងន់១៣,៧ គីឡូក្រាម និងបានកិបស្លាកសម្គាល់ KH2402 និងអណ្ដើកសមុទ្រទីពីរ មានទំហំស្នូកបណ្ដោយ៥០សង់ទីម៉ែត្រ ទទឹង៤៥សង់ទីម៉ែត្រ ទម្ងន់១០,១ គីឡូក្រាម និងបានកិបស្លាកសម្គាល់ KH2403។
សូមបញ្ជាក់ថា អណ្ដើកសមុទ្រត្រូវបានចាត់ជាប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះថ្នាក់ និងត្រូវបានការពារដោយច្បាប់ស្ដីពីជលផល ដូច្នេះរដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់រួមគ្នាការពារនិងអភិរក្សសត្វអណ្ដេីកសមុទ្រឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា