Connect with us

សុខភាព

៣ឆ្នាំទៀត វ៉ាក់សាំងមហារីករបស់រុស្ស៊ី នឹងមានលក់លើទីផ្សារ

បានផុស

នៅ

តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារវេជ្ជសាស្ត្រ-ជីវសាស្ត្រសហព័ន្ធ (FMBA) កាលពីថ្ងៃព្រហស្បតិ៍ទី២១ខែមីនា, ក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្ររុស្ស៊ី នឹងផលិតបានវ៉ាក់សាំងមហារីក ហើយអាចដាក់លក់នៅលើទីផ្សារ ក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខ។

(រូបថត៖ SKY)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vasily Lazarev នាយករងនៃមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងគ្លីនិកសហព័ន្ធ Lopukhin បានប្រាប់សារព័ត៌មាន RTVI ថា “ប្រសិនបើមានការគាំទ្រផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ខ្ញុំគិតថា ក្នុងរយៈពេល២ឬ៣ឆ្នាំទៀត អ្នកវិទ្យាសាស្រ្តនឹងផលិតបានវ៉ាក់សាំងពេញលេញ រួចដាក់ឲ្យចរាចរណ៍លើទីផ្សារតែម្តង ហើយវិនិយោគិនឯកជនក្នុងស្រុក ក៏នឹងទទួលបានការចែករំលែកចំពោះបច្ចេកវិទ្យានេះផងដែរ បន្ទាប់ពីមានការបន្ធូរបន្ថយសម្ពាធបទប្បញ្ញត្តិ”។

ទោះបែបនេះក្តី លោក Lazarev បង្ហាញកង្វល់ថា បច្ចុប្បន្ននេះ ការអភិវឌ្ឍវ៉ាក់សាំងមហារីក កំពុងជួបប្រទះបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ព្រោះត្រូវឆ្លងកាត់នីតិវិធីសាំញ៉ាំច្រើនដំណាក់កាល។

(រូបថត៖ Clearity Foundation)

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តរុស្ស៊ី ក៏មិនបញ្ជាក់ច្បាស់ដែរថាតើ វ៉ាក់សាំងនេះ នឹងត្រូវដាក់លក់លើទីផ្សារក្នុងស្រុក ឬពិភពលោក?

កាលពីខែកុម្ភៈ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក៏ប្រកាសដែរថា ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងធ្វើការលើវ៉ាក់សាំងប្រឆាំងជំងឺមហារីក និងថ្នាំលេបជំនាន់ថ្មី។

(រូបថត៖ Tele Trader)

ថ្លែងនៅឯវេទិកាបច្ចេកវិទ្យាអនាគតក្នុងទីក្រុងមូស្គូនាពេលនោះ លោកពូទីនចង្អុលបង្ហាញថា រុស្ស៊ី បានបោះជំហានដ៏ធំមួយ ឆ្ពោះទៅរកការប្រឆាំងនិងព្យាបាលជំងឺមហារីកនៅដំណាក់កាលដំបូង ដោយនាំឲ្យអត្រារស់រានមានជីវិតកាន់តែខ្ពស់។ នោះគឺជាវ៉ាក់សាំងប្រឆាំងជំងឺមហារីក onco-vaccine និងថ្នាំ immunomodulatory ជំនាន់ថ្មី។

យោងតាមលោកប្រធានាធិបតី, ជាងពាក់កណ្តាលនៃករណីមហារីកទាំងអស់នៅក្នុងប្រទេសរុស្ស៊ី គឺត្រូវបានរកឃើញនៅដំណាក់កាលដំបូង ហើយលោកក៏សន្យាបន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវ និងអភិវឌ្ឍផ្នែកវេជ្ជសាស្រ្ត ក្នុងកម្រិតចាំបាច់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ជិតផលិតបាន វ៉ាក់សាំងប្រឆាំង ជំងឺមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១១ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម