កីឡា
ប្រធានក្លិប Barcelona ចង់ឲ្យ Xavi ផ្លាស់ប្តូរការសម្រេចិត្ត
កាលពីប៉ុន្មានខែមុននេះ លោក Xavi Hernández គ្រូបង្វឹករបស់ក្លិប FC Barcelona បានបង្ហើបពីគម្រោងក្នុងការចាកចេញពីតំណែងនៅចុងបញ្ចប់រដូវកាលនេះ បន្ទាប់ពីលោកមិនសប្បាយចិត្តក្នុងការដឹកនាំរបស់ខ្លួន។
លោក Xavi Hernandez បានប្រកាសថា លោកនឹងលាលែងពីតំណែងជាគ្រូបង្វឹករបស់ Barcelona នៅចុងរដូវកាលនេះ ដោយសាររងសម្ពោធការដឹកនាំ ជាពិសេសមិនអាចជួយឲ្យក្រុមឈរនៅកំពូលតារាងលីគកំពូលអេស្ប៉ាញ។
បើតាមការគ្រោងទុក លោក Xavi នឹងបន្តការងារជាគ្រូដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បើទោះបីជាកិច្ចសន្យារបស់លោកមានសុពលភាពរហូតដល់រដូវក្តៅបន្ទាប់។ បច្ចុប្បន្ន ក្រុម Barcelona នៅសល់ឱកាសប្រជែងពានធំ UEFA Champions League ដោយត្រូវជួយជាមួយក្រុម PSG ក្នុងវគ្គ៨ក្រុមចុងក្រោយ។
ពាក់ព័ន្ធជាមួយករណីនេះ ប្រធានក្លិប Barcelona លោក Joan Laporta មិនមានគំនិតឲ្យលោក Xavi Hernandez បញ្ចាប់តួនាទីរបស់គាត់លឿនពេកទេ ទោះបីរដូវកាលនេះលទ្ធផលមិនសូវល្អក៏ដោយ។ អ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្តក្នុងការដឹកនាំរបស់លោក Xavi ក្នុងរដូវកាលនេះទេ។ ពួកគេសប្បាយចិត្តពេលឮដំណឹងថា គ្រូបង្វឹករូបនេះនឹងចាកពីក្រុមមុនកាលកំណត់។ សម្រាប់ប្រធានក្លិប Barcelona នៅពេញចិត្ត និងជំរុញឲ្យគ្រូបង្វឹកវ័យ៤៤ឆ្នាំផ្លាស់ប្ដូរការសម្រេចចិត្ត និងបន្តដឹកនាំទៀត។
លោក Joan Laporta បាននិយាយថា ៖«ខ្ញុំពិតជាចង់ឲ្យ Xavi ផ្លាស់ប្តូរចិត្ត ហើយបន្តធ្វើជាអ្នកចាត់ការ Barca ទៀត។ ខ្ញុំនឹងមិនដាក់សម្ពាធលើ Xavi ទេ។ វាអាស្រ័យលើគាត់។ គាត់ដឹងពីបំណងប្រាថ្នារបស់ខ្ញុំចង់ឲ្យគាត់នៅទីនេះបន្ត។ យើងនឹងឃើញពីជាក់ស្ដែងនៅចុងបញ្ចប់រដូវកាល»។
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Fabrizio
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា