ព័ត៌មានជាតិ
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅខេត្តព្រះសីហនុដាក់សម្ពោធឲ្យដំណើការជាផ្លូវការ
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ ដែលមានទីតាំងស្ថិតនៅចុងឆ្នេរអូឈើទាលក្នុងភូមិសាស្ត្រសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដែលមានសមត្ថភាពបន្សុទ្ធទឹកកខ្វក់ទឹកស្អុយបានចំនួន ២០ ០០០ ម៉ែត្រគីបក្នុងមួយថ្ងៃបានដាក់សម្ពោធឲ្យដំណើការជាផ្លូវការ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងក្នុងរបាយការណ៌ថា នៅក្រុងព្រះសីហនុមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់សរុបចំនួន ៣ ទីតាំង ក្នុងនោះមានស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ ដែលបានឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ខេត្តក្នុងការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុលអាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រជាដើម។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ មានផ្ទៃដី ៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ មានសមត្ថ ភាពប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00ម៉ែត្រគូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ មានផ្ទៃដី ៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។
ដោយឡែកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលបានសម្ពោធដាក់ឲ្យដំណើរការនៅពេលនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ជា សុផារ៉ា និងបានស្ថាបនារួចរាល់ជាស្ថាពរនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ មានផ្ទៃដី ២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់លេខ៤ សាងសង់ដោយក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (XWATER TECHNOLOGY CO.,LTD) ចំណាយថវិកាសរុបចំនួន ១៩.៩៥៩.៩០០ដុល្លារអាមេរិក។ ដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់របស់ស្ថានីយនេះបែងចែកជា ៩ ដំណាក់កាលសំខាន់ៗមាន៖
១.អាងចម្រោះបឋម ដកសំរាមទំហំធំជាង ២០mm និងបូមទឹកកខ្វក់បញ្ជូនទៅអាងទី២។
២.អាងចម្រោះទី២ បន្តដកសំរាមធំជាង ១mm និងដកខ្សាច់ ដើម្បីធានានូវដំណើរការរបស់ MABR អោយមានប្រសិទ្ធភាពខ្ពស់។
៣.អាង SELECTOR ទទួលភក់សកម្មប្រើប្រាស់ឡើងវិញ និងបន្តក់សារធាតុចិញ្ចឹមក្នុងករណីខ្វះភក់សកម្ម។
៤.អាងភ្នាសជីវសាស្ត្រ (MABR) ជាស្នូលនៃដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់ មាននាទីដកសារធាតុពុល។
៥.អាង CAS ដកសារធាតុពុលដែលនៅសេសសល់។
៦.អាងពង្រឹង CLARIFIER ញែកទឹក និងភក់សកម្ម។
៧.អាងសំបុកឃ្មុំ (LAMELLAR) ធ្វើឲ្យទឹកថ្លាដោយការប្រើប្រាស់សារធាតុបណ្ដុំកករ PAC និង PAM។ ៨.អាងបង្ខាប់ភក់ និងអាងស្តុកភក់ ភក់នេះត្រូវបានបញ្ជូនទៅម៉ាស៊ីនកៀបភក់។
៩.ប្រព័ន្ធ UV កំចាត់បាក់តេរីដែលនៅសេសសល់។
ថ្លែងក្នុងឱកាសនោះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានមានប្រសាសន៌ថា ការដាក់ឲ្យដំណើរការអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នេះ គឺជាសមិទ្ធិផលពីអាណត្តិមុនដែលជាការលះបង់ដ៏ត្រឹមត្រូវ ហើយអាណត្តិនេះបានទទួលផ្លែផ្កាហើយយើងត្រូវខិតខំប្រឹងប្រែងបន្តទៀត៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ស្ពានផ្សាររាត្រី-អរិយក្សត្រ ត្រៀមបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ ២០២៥
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះ Boeing ផ្ទុះកង់ ស្លាប់មនុស្ស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការបង្ក្រាបជនបែកថ្នាំ ខណៈសមត្ថកិច្ចម្នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ការសិក្សាផលប៉ះពាល់ពីគម្រោងស្ពានផ្សាររាត្រី-អរិយក្សត្រ បានបិទបញ្ចប់ និងត្រៀមបើកការដ្ឋានឆាប់ៗ
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
ព្រះសង្ឃគង់នៅវត្ត ជោតិវ័ន ហៅវត្តត្រពាំងក្របៅ ត្រូវរង្វាន់ ១២៥លានរៀលពីខារ៉ាបាវ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់កម្ពុជា៖ នៅលើពិភពលោកនេះ គេមិនដែលយក Google Map មកធ្វើជាមូលដ្ឋានបោះបង្គោលព្រំដែន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
បុគ្គលិក គ្រួសារ Galaxy Navatra Group ជាង 3.000 នាក់បរិច្ចាគម្នាក់ 5ពាន់រៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការខេត្តកំពត ប្រកាសផ្ដល់ប្រាក់១លានរៀលដល់សាធារណជនណាដែលស្គាល់អត្តសញ្ញាណបុរសម្នាក់ឈរនោមនៅរូបសំណាកសេះសមុទ្រ