Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយវាយប្រហារភេរវកម្ម រុស្ស៊ី ប្រកាសថា “ឈាម​សងដោយឈាម”

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ RT នៅថ្ងៃសៅរ៍ទី២៣ខែមីនា, អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានថា​ ជនដៃដល់និងអ្នករៀបចំការវាយប្រហារភេរវកម្ម នៅឯសាលប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ ត្រូវតែតាមកម្ចាត់ដោយគ្មានមេត្តា “ឈាមសងដោយឈាម”។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី បានបង្ហោះសារលើឆានែល Telegram កាលពីរាត្រីថ្ងៃសុក្រ ដោយលោកបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារអ្នកស្លាប់ និងលើកទឹកចិត្តដល់សាច់ញាតិអ្នករបួស។

លោកសរសេរថា “ភេរវករនឹងជួបការឆ្លើយតបដ៏គួរឲ្យភ័យខ្លាច។ គ្មានអ្វីអាចជួយពួកគេបានទេ ឈាមសងដោយឈាម ហើយនឹងមានការបង្ក្រាបលើគ្រួសាររបស់ពួកគេទៀតផង”។

(រូបថត៖ AP)

សូមបញ្ជាក់ថា ការបាញ់ប្រហារនិងបំផ្ទុះគ្រាប់បែកនៅឯផ្សារទំនើបនិងសាលប្រគំតន្ត្រី Crocus City Hall ភាគពាយព្យទីក្រុងមូស្គូដែលសម្លាប់មនុស្សជាង៦០នាក់ និងរបួសជាង១០០នាក់ទៀត គឺជាការវាយប្រហារភេរវកម្មអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ី។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, អាចមានមនុស្សរហូតដល់៦ ២០០នាក់ស្ថិតក្នុងអគារនៅពេលការបាញ់ប្រហារចាប់ផ្តើម ហើយក្រសួងស្ថានការណ៍គ្រាអាសន្នបានបញ្ជាក់ថា មនុស្សប្រមាណ១០០នាក់ ត្រូវបានជួយសង្គ្រោះ នាំទៅកាន់ទីសុវត្ថិភាព។

(រូបថត៖ X)

ក្រៅពីអ្នកស្លាប់ មានជនរងគ្រោះរាប់សិបនាក់ទៀត ត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមនុស្ស៥នាក់ ​ក្នុងចំណោមអ្នកស្លាប់គឺ​ជា​កុមារ​អាយុ​ក្រោម៧ឆ្នាំ។

ប៉ូលិស​រុស្ស៊ី ក៏​មិនទាន់ប្រកាស​ពី​ការ​ចាប់​ខ្លួនជន​ណាម្នាក់​​នៅពី​ក្រោយ​ការ​វាយ​ប្រហារនេះដែរ ​ប៉ុន្តែក្រុមរដ្ឋឥស្លាម ISIS បានអះអាងថា ខ្លួនជាអ្នកប្រព្រឹត្តអំពើភេរវកម្មនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មនុស្សស្លាប់គរជើងគ្នា ក្នុងការវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម