Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រើធម៌ក្តៅលើជនបរទេស ដើម្បីស្តារមុខមាត់ជាតិ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Khaosod, អាជ្ញាធរអន្តោប្រវេសន៍ថៃ នឹងចាប់ផ្តើមដកហូតទិដ្ឋាការជនបរទេសរូបណា ដែលត្រូវបានរកឃើញថា ស្នាក់នៅដោយគ្មានហេតុផលត្រឹមត្រូវឬជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋ ក្នុងយុទ្ធនាការបង្ក្រាបដើម្បីស្ដារកេរ្តិ៍ឈ្មោះទេសចរណ៍របស់ខ្លួន។

(រូបថត៖ Inford)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Roy Ingpairoj អគ្គស្នងការរងនគរបាលជាតិថៃ បានចេញសេចក្តីណែនាំនេះ ដល់នាយកដ្ឋានអាជ្ញាធរអន្តោប្រវេសន៍ ដោយអំពាវនាវឲ្យបង្កើនការត្រួតពិនិត្យជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសថៃ។

ប៉ូលិសថៃ ចង់ឲ្យជនបរទេសទាំងអស់ដែលចេញ-ចូលប្រទេស ត្រូវឆ្លងកាត់ការត្រួតពិនិត្យតឹងរ៉ឹង ហើយរឿងនេះក៏នឹងអនុវត្តចំពោះអ្នកដែលចង់បន្តទិដ្ឋាការផងដែរ។

លោក Roy Ingpairoj អគ្គស្នងការរងនគរបាលជាតិថៃ (រូបថត៖ Thaiger)

តាមការណែនាំ, រាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយជនបរទេស នឹងត្រូវស៊ើបអង្កេតនិងកាត់ទោស រួមទាំងការបំពានច្បាប់អន្តោប្រវេសន៍ផងដែរ ហើយជនបរទេស ក៏នឹងត្រូវបានស៊ើបអង្កេតដែរ ដើម្បីកំណត់ថាតើពួកគេមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនដូចម៉ាហ្វីយ៉ាឬក៏អត់។

ការបង្ក្រាបនេះកើតឡើង ស្របពេលប្រទេសថៃ ត្រូវញាំញីដោយសកម្មភាពឧក្រិដ្ឋកម្មប្រព្រឹត្តដោយជនបរទេស បណ្តាលឲ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនយ៉ាងខ្លាំង។

(រូបថត៖ iStock)

យោងតាមនាយកដ្ឋានទំនាក់ទំនងសាធារណៈ, ចាប់តាំងពីថ្ងៃទី១ខែតុលាឆ្នាំ២០២៣មក ប៉ូលិសថៃបានចាប់ខ្លួនជនបរទេសចំនួន៦១៤នាក់ ពាក់ព័ន្ធឧក្រិដ្ឋកម្មជាច្រើន រួមទាំងការលួចនៅក្នុងតំបន់ទេសចរណ៍ ធ្វើការងារខុសច្បាប់ បំពានចរាចរណ៍ និងបទល្មើសទាក់ទងនឹងការរួមភេទផងដែរ។

ករណីឧក្រិដ្ឋកម្មល្បីបំផុតនាពេលថ្មីៗនេះ គឺពាក់ព័ន្ធនឹងអ្នកទេសចរពីរនាក់មកពីប្រទេសនូវែលសេឡង់ ដែលត្រូវបានឃុំខ្លួនពីបទវាយប្រហារលើមន្ត្រីប៉ូលិសនៅភូកេត។ ពួកគេ​ត្រូវជាប់ក្នុងបញ្ជីខ្មៅ ដោយ​ដកហូត​ទិដ្ឋាការ និងហាម​មិនឲ្យជាន់ដី​ប្រទេស​ថៃអស់មួយជីវិត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ថៃ ហាមទេសចរបរទេស២នាក់ មិនឲ្យចូលប្រទេស អស់មួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៨ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម