Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

បានផុស

នៅ

មន្ត្រី​ជំនាញ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​និង​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​ពី​កង្វះខាត​អគារ​សិក្សា​នៅ​ទូទាំង​ប្រទេស ដើម្បី​ឱ្យ​សិស្សានុសិស្ស​ទទួល​បាន​កន្លែង​សិក្សា​បាន​សមរម្យ ខណៈ​បច្ចុប្បន្ន​បរិមាណ​សិស្ស​ហាក់​មាន​ការ​កើន​ឡើង។

លោក​បណ្ឌិត កាន់ ពុទ្ធី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២៣ មីនា នេះ​ថា «ការ​សិក្សា​ការ​ខ្វះខាត​អគារសិក្សា​នេះ គឺ​ធ្វើ​ទាំង​បឋមសិក្សា មត្តេយ្យ មធ្យមសិក្សា ហើយ​ការ​ដោះស្រាយ​ត្រូវ​វិភាគ​តាមរយៈ​ចរន្ត​សិស្ស កំណើន​ប្រជាជន ការ​កំណត់​ទីតាំង​សាងសង់ ហើយ​រហូត​មក​ដល់​ពេលនេះ យើង​មិន​បញ្ចប់​ការ​សិក្សា​នៅឡើយ នៅ​បន្ត​មួយ​ចំនួន​ទៀត ដើម្បី​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ»។

លោក​បណ្ឌិត កាន់ ពុទ្ធី បាន​បន្ត​ទៀត​ថា ការ​សង់​សាលា​បន្ថែម​នេះ ផ្តោត​ទៅ​លើ​សាលា​ណា​ជួប​ការ​លំបាក ពិសេស​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ និង​សាលា​ដែល​មាន​រោង​ដោល​យក​ធ្វើ​ជា​ថ្នាក់រៀន​ដូចជា​ខេត្ត​នៅ​ភាគ​ឦសាន​ដូច​ជា ព្រះវិហារ ស្ទឹងត្រែង រតនគីរី ឧត្តរមានជ័យ និង​មណ្ឌលគីរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះ​សិក្សា​ស្រាវជ្រាវ​កង្វះខាត​អគារសិក្សា​នៅ​ទូទាំង​ប្រទេស​នេះ បន្ទាប់ពី​ថ្មីៗ​នេះ លោក​បណ្ឌិត​សភា​ចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឱ្យ​ពិនិត្យ និង​រៀបចំ​ឡើងវិញ នូវ​ផែនការ​សកម្មភាព​អាទិភាព​ការងារ​សាងសង់ និង​និយាម​គ្រូបង្រៀន ការ​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​ចំនួន​គ្រូបង្រៀន ចំនួន​សិស្ស ចំនួន​បន្ទប់ និង​ថ្នាក់រៀន នៅ​តាម​សាលារៀន។

លោក​បណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ ដូចជា ៖ ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​កញ្ចប់ ដោយ​បង្កើត​ជា​ប្រព័ន្ធ​តាម​ដាន​ច្បាស់លាស់ ចុះ​ពិនិត្យ​ផ្ទាល់ ដើម្បី​ប្រមូល​ទិន្នន័យ និង​វាយតម្លៃ ផ្អែក​លើ​ភាព​ជាក់ស្ដែង​,​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការងារ​គ្រប់គ្រង​បុគ្គលិក និង​គ្រូបង្រៀន​,​នាយដ្ឋាន​ផែនការ ត្រូវ​បន្ត​ចុះ​ពិនិត្យ​ផ្ទាល់​តាម​សាលា ដើម្បី​ប្រមូល​ទិន្នន័យ​ចំនួន​សិស្ស​បន្ទប់រៀន ថ្នាក់រៀន និង​ចំនួន​សិស្ស​ក្នុង​មួយ​ថ្នាក់ ដើម្បី​ធានា​បាន​នូវ​គុណភាព​ក្នុង​ការ​រៀន និង​បង្រៀន រួច​រៀបចំ​ប្រជុំ​ដាក់​ផែនការ និង​ត្រូវ​ប្រជុំ​ជា​ប្រចាំ ដើម្បី​តាមដាន​វឌ្ឍនភាព និង​កំណត់​ការងារ​អាទិភាព៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម