Connect with us

ជីវិតកម្សាន្ដ

ជុំ លីណូ បំផុសចូលរួមផ្សព្វផ្សាយអ្វីដែលខ្មែរមាន ព្រោះជាប្រទេសអច្ឆរិយ ដ៏អស្ចារ្យជាងគេលើលោក

បានផុស

នៅ

តារា​ចម្រៀង​ល្បី​ឈ្មោះ​លោក ជុំ លីណូ បាន​ចេញ​មុខ​អំពាវនាវ​មហាជន និង​បំផុស​ស្មារតី​ដល់​កូន​ខ្មែរ​គ្រប់រូប ត្រូវ​មាន​មោទនភាព ដោយ​ចូលរួម​ផ្សព្វផ្សាយ​អ្វី​ដែល​ខ្មែរ​មាន ព្រោះ​ខ្មែរ​ជា​ប្រទេស​អច្ឆរិយ​ដ៏​អស្ចារ្យ​ជាងគេ​លើ​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​អំពាវនាវ​របស់​តារា​ចម្រៀង​លោក ជុំ លីណូ នេះ ស្រប​ពេល​កំពុង​ផ្ទុះ​ការ​ចាប់​អារម្មណ៍​កក្រើក នៃ​ព្រឹត្តិការណ៍​សមរាត្រី (Equinox) ដ៏​អស្ចារ្យ ដែល​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្ដាល នៃ​ប្រាសាទ​អង្គរវត្ត នៅ​ទឹកដី​ខេត្ត​សៀមរាប។ ព្រឹត្តិការណ៍​សម​រាត្រី​នេះ គេ​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​កុះករ បាន​នាំ​គ្នា​សម្រុក​ទៅ​ទស្សនា និង​ថត​ផ្ដិត​យក​រូបភាព ដោយ​ភាព​សប្បាយ​រីករាយ​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នេះ។

លោក ជុំ លីណូ បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​នឹង​ខ្លឹមសារ​ថា «យើង​ជា​ខ្មែរ សូម​ជួយ​ផ្សព្វផ្សាយ អ្វី​ដែល​ខ្មែរ​មាន ដែល​ប្រទេស​ផ្សេងៗ លើ​ពិភពលោក​មិន​ដែល​មាន និង​មិន​អាច​មាន​ដូច​យើង បើ​ស្រលាញ់​ជួយ​ស៊ែរ​ម្នាក់ ១ ផង​ណា​(​ខ្មែរ​អស្ចារ្យ​ជាងគេ​លើ​លោក​)»។ លោក​បន្ត​ថា «អ្នកវិទ្យាសាស្ត្រ ក៏​មិន​ងាយ​ស្រាវជ្រាវ​យល់​ពី​បុរាណវិទ្យា​របស់​ខ្មែរ​យើង​ដែរ កុំ​ច្រឡំ​ឲ្យ​សោះ​(​ខ្មែរ​ជា​ប្រទេស​អច្ឆរិយ​ណា)»។

គេ​កត់​សម្គាល់​ថា តារា​ចម្រៀង​ចូលចិត្ត​ស្តាយ៍​បែប​យុវវ័យ​លោក ជុំ លីណូ សម្រាប់​អាជីព​សិល្បៈ​បច្ចុប្បន្ន​នៅតែ​រក្សា​បាន​ការ​គាំទ្រ និង​មាន​ប្រជាប្រិយ​ភាព​ដូចដើម ខណៈ​កន្លងមក លោក ក៏​ជ្រែក​ខ្លួន​ចាប់​មុខ​ជំនួញ​ជា​ច្រើន​ទៀត​ផង​ដែរ។ មិន​ត្រឹមតែ​ជោគជ័យ​លើ​មុខ​ជំនួញ​ផ្សេងៗ និង​អាជីព​សិល្បៈ​ប៉ុណ្ណោះ​ទេ លោក លីណូ ថ្មីៗ នេះ ធ្លាយ​ដំណឹង​ថា លោក​បាន​បោះ​ទុន​រាប់​ម៉ឺន​ដុល្លារ ដើម្បី​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​មួយ​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន

ព័ត៌មានជាតិ៦ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ចរាចរណ៍២២ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម