Connect with us

ព័ត៌មានជាតិ

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្រោម​ក្រប​ខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​ដៃគូ​សរុប​ចំនួន ០៧

បានផុស

នៅ

គិតត្រឹមឆ្នាំ ២០២១ កម្ពុជា​បាន​ផ្សារភ្ជាប់កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​សរុប​ទាំង​ក្រោម​ក្របខណ្ឌ​អាស៊ាន និង​អាស៊ាន​បូក​​ដៃគូចំនួន ០៧ ដែល​បាន​ចុះ​ហត្ថលេខា​ និង​ចូលជាធរមាន​ក្នុងនោះ​រួមមាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន អាស៊ាន​និង​ជប៉ុន អាស៊ាន​និង​ចិន អាស៊ាន​និង​កូរ៉េ អាស៊ាន​ជាមួយ​អូស្ត្រាលី​និង​ណូវែលហ្សេឡង់ អាស៊ាន​និង​ឥណ្ឌា និងអាស៊ាន​និង​ហុងកុង។ នេះបើតាម​​ឯកសារ​ផែនការ​មេ​គ្រប់​ជ្រុងជ្រោយ​ស្តី​ពី​ប្រព័ន្ធដឹកជញ្ជូន​អន្តរ​មធ្យោបាយ​ និង​ភស្តុរភារកកម្ម​កម្ពុជា​ (២០២៣-២០៣៣​)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ក្រោម​ក្រប​ខណ្ឌអាស៊ាន និង​អាស៊ាន​បូក​ដៃគូ កម្ពុជាក៏​បានចូលរួមចរចា​និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់ (RCEP) និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងចិន ដែល​​បានចូលជាធរមាន​នៅថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២២។ កម្ពុជា​ក៏​បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជានិងកូរ៉េ នៅថ្ងៃ​ទី២៦ ខែ​តុលា ឆ្នាំ២០២១ និង​បានចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

បន្ថែមពីនេះ កម្ពុជា​ក៏បានចុះហត្ថលេខាជាមួយអេមីរ៉ាតអារ៉ាប់រួម លើកិច្ចព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​​កាល​ពី​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​កម្ពុជា​និង​ចិន​ និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីកម្ពុជានិងកូរ៉េ ជាគោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​អាទិភាព​ចម្បង​មួយរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកទីផ្សារនាំចេញរបស់​កម្ពុជា​។ ក្នុងន័យនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះនឹងបន្ថែមសក្តានុពល​ដល់កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ​របស់កម្ពុជា ពិសេស​ជំរុញការនាំចេញដែល​តម្រូវឱ្យមានការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​និងឡូជីស្ទីកកាន់តែមានប្រសិទ្ធភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម