ព័ត៌មានអន្ដរជាតិ
តុលាការ ឥណ្ឌា ហាមប្រាមប្រជាជនមូស្លីម មុនការបោះឆ្នោត
តុលាការប្រទេសឥណ្ឌាបានហាមឃាត់ការចូលសាលារៀនរបស់ប្រជាជនមូស្លីនៅក្នុងរដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ ដែលជាវិធានការមួយទាញប្រជាជនមូស្លីមជាច្រើនឲ្យឃ្លាតឆ្ងាយពីរដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi មុនពេលការបោះឆ្នោតសកលមកដល់ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA កាលពីថ្ងៃទី២៤ ខែមីនាកន្លងទៅ ។
សេចក្តីសម្រេចកាលពីចុងសប្ដាហ៍កន្លងទៅបានលុបចោលច្បាប់ឆ្នាំ ២០០៤ ដែលគ្រប់គ្រងប្រជាជនមូស្លីមក្នុងរដ្ឋ Uttar Pradesh ដោយនិយាយថា វាបំពានលើលទ្ធិសាសនានិយមតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសឥណ្ឌា និងបញ្ជាឲ្យផ្លាស់ប្តូរសិស្សទៅសាលាធម្មតា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រជាជនមូស្លីមនៅក្នុងរដ្ឋនេះបាននិយាយថា ដីការបស់តុលាការកំពូលប៉ះពាល់ដល់សិស្សចំនួន ២.៧ លាននាក់ និងគ្រូបង្រៀន ១០,០០០ នាក់នៅក្នុងចំំណោមប្រជាជនមូស្លីម ២៥,០០០ នាក់ ។
កន្លងមក រដ្ឋាភិបាលរដ្ឋ Uttar Pradesh ក៏បានបញ្ឈប់កម្មវិធីផ្តល់មូលនិធិសម្រាប់ប្រជាជនមូស្លីមនៅក្នុងខែមករាផងដែរ ដែលធ្វើឲ្យគ្រូបង្រៀន ២១,០០០ នាក់គ្មានការងារធ្វើ ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌានឹងរៀបចំការបោះឆ្នោតសកលនៅចន្លោះខែមេសា និងខែមិថុនា ខណៈគណបក្ស Bharatiya Janata (BJP) របស់លោក Modi រំពឹងនឹងឈ្នះឆ្នោតអាណត្តិថ្មី ស្របពេលជនមូស្លីម និងក្រុមសិទ្ធិមនុស្សបានចោទប្រកាន់សមាជិក BJP ថាបានផ្សព្វផ្សាយពាក្យសំដីស្អប់ខ្ពើមរើសអើង និងការប្រឆាំងសាសនាឥស្លាមជាដើម ៕
អត្ថបទ ៖ ប៊ុន សុភាព
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត