Connect with us

ព័ត៌មានជាតិ

តាមមីក្រូហិរញ្ញវត្ថុ ឥណទានជាប្រាក់រៀល​កើន​ឡើងដល់ ២៥% នៃផលបត្រឥណទានសរុប

បានផុស

នៅ

យោងតាម​សេចក្តីប្រកាស​របស់សមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជាបាន​ឲ្យ​ដឹង​ថា ត្រឹមដំណាច់ឆ្នាំ ២០២៣ ឥណទានជាប្រាក់​រៀល​នៅ​​តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានកើនឡើងដល់ ២៥% នៃផលបត្រឥណទានសរុប ខណៈដែលប្រាក់បញ្ញើជាប្រាក់រៀលបានកើនឡើងដល់ ១៦% នៃប្រាក់បញ្ញើសរុប។ តួលេខនេះកើនលើសកម្រិតកំណត់ដោយបទប្បញ្ញត្តិ ដែលបង្ហាញពីការកើនឡើងទំនុកចិត្តលើរូបិយប័ណ្ណជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមតុល្យឥណទានជាប្រាក់រៀលបានកើនឡើងដល់ចំនួន ៥,៥៦ ពាន់ពាន់លានរៀល ខណៈប្រាក់បញ្ញើជាលុយរៀលនៅ​​តាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ទាំង ៤ បានកើនឡើងដល់ ១,៥២ ពាន់ពាន់លានរៀល។ ទិន្នន័យ​នេះបានបង្ហាញពីការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៃទម្លាប់សន្សំរបស់សាធារណជនឆ្ពោះទៅរកការសន្សំជារូបិយប័ណ្ណក្នុងស្រុក។

លោកស្រី ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​បាន​គូស​បញ្ជាក់ថា វិស័យ​​មីក្រូ​ហិរញ្ញ​វត្ថុ​​កម្ពុជា បាន​​​​ក្លាយ​​ជា​​​កម្លាំង​ចលករ​​ដ៏សំខាន់​​នៅក្នុងសេដ្ឋកិច្ចជាតិ។ កិច្ចខិតខំប្រឹងប្រែងរបស់វិស័យមីក្រូហិរញ្ញវត្ថុ តាមរយៈគ្រឹះស្ថានសមាជិកបាន​ឈ្មុសឈ្មុលឆ្ពោះ​ទៅ​រក​ការ​បង្កើន​ការ​ប្រើប្រាស់​រូបិយប័ណ្ណក្នុងស្រុក ដោយ​ពង្រឹង​តួនាទីនិង​ភាពធន់​របស់ប្រាក់​រៀល​​ក្នុង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​កម្ពុជា។

បើតាម​ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កិច្ច​ប្រឹងប្រែង​ទាំងនេះ​មិន​ត្រឹមតែ​បាន​ជំរុញឱ្យមាន​ទំនុក​ចិត្តដ៏​រឹង​មាំលើប្រាក់​រៀល​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ចំពោះ​​ការលើកកម្ពស់​​ភាព​លេច​ធ្លោ​របស់​ប្រាក់​រៀល​​នៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ីនៃវិស័យ​ហិរញ្ញវត្ថុ​នៅកម្ពុជាទៀត​ផង។

ក្រោម​ការ​ដឹក​នាំ​របស់​ធនាគារជាតិ​​នៃ​កម្ពុជា ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជានិង​ភាគី​​ពាក់ព័ន្ធ​បានធ្វើ
សហប្រតិបត្តិការ​​ជាច្រើន ដើម្បី​បង្កើនការ​យល់ដឹង​របស់​សាធារណជនអំពី​ការប្រើប្រាស់​ប្រាក់​រៀល។

ថ្លែងក្នុងឱកាសខួបលើកទី ៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគងកាលពីសប្តាហ៍មុន លោកស្រី ជា សិរី ទេសាភិបាលធនាគារ​ជាតិនៃ​​កម្ពុជា​បានគូស​បញ្ជាក់ថា ក្នុងទិសដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាបានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀលឱ្យមានភាពងាយស្រួល​។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិកជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួល​ដល់ការទូទាត់ប្រាក់រៀលឱ្យកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និង ចំណាយតិច។

បើតាមលោកស្រី ជា សិរី ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើងក្នុងអត្រាមួយខ្ពស់ដោយក្នុងឆ្នាំ ២០២៣ ប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤% ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិចត្រូនិកជាប្រាក់ដុល្លារអាមេរិកដែលកើនក្នុងអត្រា ៣១%។

ធនាគារជាតិ​បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធយ្យអរកូដ (QR code) បានងាយស្រួល។ បើតាម​លោកស្រី ជា សិរី ការតភ្ជាប់នេះក៏បានអនុញ្ញាតឱ្យទេសចរបរទេសអាចទូទាត់តាមរយៈយ្យអរកូដ (QR code) នៅតាមហាងទំនិញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់នេះជាប្រាក់រៀល។

បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួន ជាមួយនឹងផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ដូចជា ចិន និងឥណ្ឌា ជាដើម។ ក្រៅពីនេះ ធនាគារជាតិបានជំរុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ តាមរយៈការដាក់ចេញបទប្បញ្ញត្តិដែលមានលក្ខណៈអំណោយផលដល់ការប្រើប្រាស់ប្រាក់រៀលរួមមាន ការយកកម្រៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយប័ណ្ណបរទេស ការតម្រូវឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានឥណទានជាប្រាក់រៀលយ៉ាងតិច ១០% នៃឥណទានសរុប និងវិធានការមួយចំនួនផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

ព័ត៌មានជាតិ៤៤ នាទី មុន

រដ្ឋមន្ត្រីក្រសួងការងារ ជូនដំណើរកម្មករ-និយោជិត ពលរដ្ឋ ធ្វើដំណើរទៅស្រុកកំណើត តាមរយៈរថយន្តក្រុងដោយជិះមិនបង់ប្រាក់

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ជារឿងកម្របំផុត ស្រ្តីចិនម្នាក់មានស្បូនពីរ សម្រាលបានកូនភ្លោះ

ព័ត៌មានជាតិ៥៩ នាទី មុន

ពលរដ្ឋសង្កាត់​អូរម៉ាល់ ក្នុងមួយខែៗជាង​ ១០០ នាក់ មកទទួលសេវាសាធារណៈ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ពេជ្រ សោភា បំផុសចូលរួមគាំទ្រមហោស្រពសិល្បៈបុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី ៧»

ចរាចរណ៍១៩ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

តម្លៃប្រេង​ឡើង​តិចតួច​កាលពី​ថ្ងៃ​សុក្រ​ ប៉ុន្តែ​​ធ្លាក់ចុះ​ក្នុង​អត្រាប្រចាំ​សប្ដាហ៍​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋាភិបាលសិង្ហបុរីណែនាំ​ប្រជាជន​ខ្លួន​ឱ្យចាកចេញពីលីបង់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម