ព័ត៌មានជាតិ
កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានជំរុញឱ្យសមាជិកអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល សម្រាប់ការរស់នៅក្នុងសករាជ AI។
ការជំរុញនេះបានធ្វើឡើង កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៤ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី ៣១ នាខេត្តហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថលសម្រាប់ការរស់នៅក្នុងសករាជ AI បានបង្ហាញជំហរក្នុងការលើកកម្ពស់ការអនុវត្តគ្រប់ជ្រុងជ្រោយនូវរបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៊ាន ដោយជំរុញឱ្យរដ្ឋសមាជិកទាំងអស់ប្រែក្លាយរបៀបវារៈនេះទៅជារបៀបវារៈជាតិ។
ជាមួយគ្នានេះដែរ កម្ពុជា បានសម្តែងនូវការគាំទ្រកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីប្រព័ន្ធសម្របសម្រួលគ្រោះអាសន្នសុខភាពសាធារណៈអាស៊ានដែលផ្តោតការយកចិត្តទុកដាក់លើភាពធន់ នៃអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តជនបទ អនាម័យប្រកបដោយនិរន្តភាព ការលើកកម្ពស់អនាម័យ និងសុខភាព បានលើកឡើងពីបញ្ហាប្រឈមដែលប៉ះពាល់ដល់ពិភពលោកបណ្ដាលមកពីការផ្លាស់ប្ដូរអាកាសធាតុ និងបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការផ្លាស់ប្ដូរទស្សនៈស្ដីពីអាស៊ានឆ្ពោះទៅអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០។
ទន្ទឹមនឹងនេះបានគាំទ្រដល់សេចក្ដីប្រកាសវ៉ាងវៀងស្ដីពីការជំរុញសហគ្រាសវប្បធម៌ធុនតូច និងមធ្យម (MSME) ស្របជាមួយនឹងភាពរីកចម្រើនបៃតងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដែលគាំទ្រដល់គំនិតផ្ដួចផ្ដើមមុនៗ ដើម្បីពង្រឹងភាពធន់អាស៊ាន និងផ្តល់ផលប្រយោជន៍ដល់ MSME ដែលបានរងផលប៉ះពាល់ពី Covid -19 និងធានាភាពធន់ និងបរិយាបន្នអាស៊ាន បានផ្តោតសំខាន់ទៅលើការអភិរក្ស និងលើកកម្ពស់ បេតិកភណ្ឌវប្បធម៌នៅក្នុងសហគមន៍អាស៊ាន បានបង្ហាញពីការបន្តយកចិត្តទុកដាក់ទៅលើគោលការណ៍ណែនាំអាស៊ានស្ដីពីចល័តភាព នៃផលប្រយោជន៍សន្តិសុខសង្គមសម្រាប់ពលករទេសន្តប្រវេសន៍ ដើម្បីពង្រឹងនូវការទទួលបានកិច្ចគាំពារសង្គមសម្រាប់ពលករទេសន្តប្រវេសន៍ និងក្រុមគ្រួសារតាមរយៈកិច្ចសម្របសម្រួលចល័តភាព នៃសន្តិសុខសង្គមរវាងរដ្ឋសមាជិកអាស៊ាន។
គួរបញ្ជាក់ថា នៅក្នុងអង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើចំណុចសំខាន់រួមមាន ៖ (១) របាយការណ៍ នៃកិច្ចប្រជុំឧត្ដមមន្ត្រីសហគមន៍សង្គម-វប្បធម៌ លើកទី ៣៦។ (២) ការអនុវត្តផែនការសកម្មភាព នៃផែនការលម្អិតសហគមន៍សង្គម-វប្បធម៌អាស៊ាន និងអន្តរវិស័យ។ (៣) ទិសដៅយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន។ (៤) ឯកសារលទ្ធផលក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ដើម្បីដាក់ជូនមេដឹកនាំអាស៊ានអនុម័ត និងកត់សម្គាល់នាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និងលើកទី ៤៥។ ជាមួយនេះដែរ អង្គប្រជុំ បានពិភាក្សា និងដាក់ចេញនូវសេចក្ដីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ