ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនមួយ ប្រាប់ប៉ូលិសកាលីហ្វ័រញ៉ា ឲ្យឈប់ប្រើក្បាលតុក្កតា Lego មកបិទមុខជនសង្ស័យ
កាលពីថ្ងៃទី២៣ ខែមីនា សារព័ត៌មាន Fox News បានរាយការណ៍ថា Lego ដែលជាក្រុមហ៊ុនក្មេងលេងដ៏ល្បីល្បាញបានទាក់ទងទៅស្ថានីយ៍ប៉ូលិស Murrieta រដ្ធកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដើម្បីសុំឲ្យពួកគេឈប់ប្រើក្បាល ក្បាលតុក្កតារបស់ខ្លួន ដើម្បីបិទមុខជនសង្ស័យទៀត។

យោងតាមរបាយការណ៍ដដែលបានបញ្ចាក់ថា កន្លងមក ប៉ុស្តិ៍ប៉ូលិសបានចាប់ផ្តើមប្រើក្បាលតុក្កតា Lego ដើម្បីបិទមុខជនសង្ស័យ។ បន្ទាប់ពីការអនុម័តថ្ងៃទី ០១ ខែមករា រដ្ឋកាលីហ្វ័រញ៉ាបានចាប់ផ្តើមប្រើច្បាប់ថ្មីមួយដែលចែងថា ស្ថានីយ៍ប៉ូលិសត្រូវបានហាមឃាត់មិនឲ្យបង្ហាញមុខជនសង្ស័យក្នុងឧក្រិដ្ឋកម្មអហិង្សា។ លុះត្រាតែស្ថានភាពចាំបាច់ ដែលស្ថានីយ៍ប៉ូលិស Murrieta ដូច្នេះហើយ គាត់បានសម្រេចចិត្តបិទមុខដោយក្បាល Lego ជំនួសវិញ។
នាយកដ្ឋានប៉ូលីស Murrieta លោក Lt. Jeremy Durrant បានប្រាប់ Fox News Digital នៅក្នុងសេចក្តីថ្លែងការណ៍មួយថា Lego Group បានស្នើសុំឲ្យខ្លួនឈប់ប្រើប្រាស់ក្បាល Lego នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ។
លោក Durrant បាននិយាយថា “ក្រុម Lego បានទាក់ទងមកយើង ហើយបានស្នើសុំដោយការគោរព ឲ្យយើងបដិសេធពីការប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ពួកគេនៅក្នុងមាតិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើង ដែលជាការពិតណាស់ យើងយល់ ហើយនឹងអនុវត្តតាម” ។ បច្ចុប្បន្នយើងកំពុងស្វែងរកវិធីសាស្រ្តផ្សេងទៀត ដើម្បីបន្តការបោះពុម្ពផ្សាយខ្លឹមសាររបស់យើងតាមរបៀបដែលទាក់ទាញ និងចាប់អារម្មណ៍ចំពោះអ្នកតាមដានរបស់យើង”។
ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន Lego មិនបានធ្វើអត្ថាធិប្បាយទៅកាន់សារព័ត៌មាន Fox News ធ្វើការបកស្រាយឲ្យកាន់តែច្បាស់លាស់ជាងមុនពាក់ព័ន្ធនិងកម្មសិទ្ធបញ្ហារបស់ខ្លួនឡើយ។ ប៉ុន្តែយ៉ាងណាមិញ មិនត្រឹមតែក្រុមហ៊ុនទេដែលប្រតិកម្មស្នើឲ្យប៉ូលិសដកចេញ សូម្បីតែមតិមហាជនក៏មិនយល់ស្របដូចគ្នា ដែលប៉ូលិសយកស្ទីកគឺបែបកំប្លែងទៅបិទមុខជនសង្ស័យបែបនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកមានឥទ្ធិពលជប៉ុនម្នាក់ ធ្លាប់ថតផឹកស្រា ៩លីត្រ ពេលនេះសល់ពេល១ឆ្នាំទៀតដើម្បីរស់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៨ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម