ព័ត៌មានជាតិ
គ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យជំងឺជូនប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលខេត្តស្ទឹងត្រែង
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះផ្តល់សេវាព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដើម្បីជួយកាត់បន្ថយការចំណាយថវិកាទៅរកសេវាសុខាភិបាលឯកជននៅឆ្ងាយពីផ្ទះ។

លោក ប៉ែន លីណាត អភិបាលរងខេត្ត មានប្រសាសន៍ថា៖ នៅពីថ្ងៃទី ២៤ឆ្នាំ២០២៤នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យជំងឺទូទៅជូនប្រជាពលរដ្ឋនៅវត្តបញ្ញាវរសរាម ឃុំស្រែក្រសាំង នេះពិតជាបានសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលជាពិសេសឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ផ្នែកសុខភាពតាមរយៈជួយព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋមកដល់ផ្ទះនៅតាមទីជនបទ។
លោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ បេសកកម្មនេះបានធ្វើឡើង ដើម្បីប្រយោជន៍ជួយប្រជាពលរដ្ឋពិតៗ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយពេលវេលា និងថវិកាដោយមិនបាច់ឱ្យពួកគាត់ទៅរកសេវាឆ្ងាយ និងពិបាកក្នុងការធ្វើដំណើរ។

លោក ជា ដែន អនុរដ្ឋលេខាធិការក្រសូងសង្គមកិច្ច និងជាអនុប្រធានក្រុមក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនេះដែរមានប្រសាសន៍ថា៖ ជាក់ស្ដែងដូចនៅពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នាំគ្រូពេទ្យ ចំនួន៤៨៩នាក់ មកដល់ខេត្តស្ទឹងត្រែង ពិនិត្យនិងជួយព្យាបាលជម្ងឺទូទៅដល់ប្រជាជន សម្រេចលទ្ធផលបានចំនួនជាង៧.៧០០ នាក់ ក្នុងនោះមានស្រី្តចំនួនជាង ៥.៣០០ នាក់ដែលពួកគាត់មានជំងឺផ្សេងៗពីគ្នា។
លោក សួង ហ៊ី អភិបាលស្រុកសៀមបូកបានចាត់ទុកថា៖ នេះជាចំណែកមួយមានតម្លៃសម្រប់ប្រជាពលរដ្ឋយើង ហើយជីវិតរស់នៅម្នាក់ៗត្រូវការចំាបាច់បំផុតមិនអាចខ្វះបាន គឺបញ្ហាសុខភាព ជាកត្តាចំបង អញ្ចឹងប្រជាពលរដ្ឋដែលមកថ្ងៃនេះពិតជាសប្បាយរីករាយហើយក្នុងនាមអាជ្ញាធរស្រុក សប្បាយជំនួសគាត់បន្ថែមទៀត ដោយគិតថាការមកពិនិត្យព្យាបាល វាមានប្រយោជន៍សំខាន់ណាស់សម្រាប់សុខភាពរបស់គាត់ហើយទទួលបានការព្យាបាលដោយឥតគិតប្រាក់។

លោកស្រី វង្ស ម៉ូត អាយុ៥២ឆ្នាំ រស់នៅភូមិត្បូងខ្លា ឃុំអូរម្រះ បានគាំទ្រដល់ក្រុមគ្រូពេទ្យដែលបានមកផ្តល់សេវាសុខភាព ដល់មូលដ្ឋាន ព្រោះថាទោះបីប្រជាពលរដ្ឋយើងមកពីឆ្ងាយ ហត់យ៉ាងណាក៏សប្បាយចិត្តដែរ មានចិត្តសប្បាយត្រេកអរ ចំពោះគ្រូពេទ្យបានផ្តល់ថ្នាំជូនរូបលោក ដោយមិនតម្រូវឱ្យចំណាយថវិកា។
លោក ស៊ុយ សុភាព ប្រធានមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ ការមកបំពេញបេសកកម្មផ្តល់ថ្នាំព្យាបាលពេលនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តអនុវត្តបានល្អ ទៅតាមវេជ្ជបញ្ជាត្រឹមត្រូវ ក្នុងការបំពេញការងារមនុស្សធ៌ម ជូនប្រជាពលរដ្ឋឱ្យមានសុខភាព និងធ្វើឲ្យសង្គមជាតិយើងឈានឆ្ពោះទៅរកសុខសន្តិភាព វិបុលភាពគ្រប់យ៉ាង។

សូមបញ្ជាក់ថា៖ នេះជាលើកទី១នៅក្នុងឆ្នាំ២០២៤ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុនម៉ានីចំនួន៤៨៩នាក់ បានមកបំពេញបេសកកម្មនៅខេត្តស្ទឹងត្រែងនិងធ្វើប្រឹក្សាផ្តល់ថ្នាំព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៧.៧៩៦នាក់ ក្នុងនោះស្ត្រី៥.៣៧៩នាក់ដែលក្នុងនោះភាគច្រើនជាជំងឺទូទៅ និងជំងីភ្នែក៕
អត្ថបទ៖ ងិនលីម

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?