Connect with us

ព័ត៌មានជាតិ

កម្មកររោងចក្រ Y&W និងសហជីព ស្ញប់ស្ញែងរដ្ឋាភិបាលដែលបើក​ប្រាក់ឈ្នួល ទាំងថ្ងៃសៅរ៍-អាទិត្យ

បានផុស

នៅ

កម្មករ-និយោជិត នៃ​រោងចក្រ Y&W អរគុណ​រាជរដ្ឋាភិបាល​ដែល​ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍-អាទិត្យ ដើម្បី​បើក​ប្រាក់ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទៀត ជូន​កម្មករ ខណៈ​សហជីព​វាយតម្លៃ​ខ្ពស់​អំពី​ដំណោះស្រាយ​របស់​ក្រសួង​ការងារ​លើ​ករណី​រោងចក្រ Y&W នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ឡាយ ថាវង្ស ដែល​ជា​កម្មការិនី Y&W ថា «ខ្ញុំ​សូម​អរគុណ​រាជរដ្ឋាភិបាល បើ​ទោះបី​ថ្ងៃ​សៅរ៍-អាទិត្យ ក៏ដោយ ក៏​នៅ​តែ​ធ្វើការ​ដើម្បី​បើក​ប្រាក់ឈ្នួល​ជូន​កម្មករ​ទាំងអស់​ផង​ដែរ។ ខ្ញុំ​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​នៅ​ពេលនេះ»។

លោក ធន ពន្លឺ ដែល​ជា​កម្មករ នៃ​រោងចក្រ Y&W លើក​ឡើង​ដែរ​ថា ខ្លួន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល​ទទួល​បាន​ប្រាក់ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទៀត ពី រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ការងារ។ លោក​អរគុណ​រាជរដ្ឋាភិបាល​ដែល​ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍-អាទិត្យ ដើម្បី​បើក​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ-និយោជិត នៃ​រោងចក្រ Y&W ទាំងអស់ ផង​ដែរ។

ដោយឡែក លោកស្រី ឱក ចន្ថា កម្មការិនី នៃ​រោងចក្រ Y&W ក៏បាន​កោតសរសើរ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ដោះស្រាយ​ករណី​រោងចក្រ Y&W ហើយ​កម្មករ-និយោជិត ទាំងអស់ ទទួល​បាន​ការ​ដោះស្រាយ​ដ៏​សមស្រប​មួយ។

លោកស្រី ថា «ខ្ញុំ​មិន​នឹង​ស្មាន​ថា​ក្រសួង​ធ្វើការ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ ដើម្បី​បើក​ប្រាក់ឈ្នួល​ជូន​កម្មករ​ទេ។ ខ្ញុំ​ពិត​ជា​អរគុណ​ខ្លាំង​មែនទែន ដែល​ក្រសួង​ខិតខំ​ធ្វើការ​ដើម្បី​បើក​ប្រាក់ឈ្នួល​ជូន​កម្មករ​ពួក​ខ្ញុំ។ ខ្ញុំ​សប្បាយចិត្ត​ណាស់​នៅ​ពេលនេះ ខ្ញុំ​បាន​ទាំង​កូន និង​សំណង​ផង​ដែរ ពីព្រោះ​ខ្ញុំ​ទើប​សម្រាលកូន​ថ្មីៗ នេះ»។

ទន្ទឹម​នឹង​នេះ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ មើល​ឃើញ​ថា ការ​បំពេញ​ការងារ​ទាំង​ថ្ងៃ​សៅរ៍-អាទិត្យ ទាំង​យប់ ទាំង​ថ្ងៃ លើ​ករណី​រោងចក្រ Y&W ជាពិសេស​អំឡុង​ពេល​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​កម្មករ នៅ​ពេលនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​លើ​សុខទុក្ខ​របស់​កម្មករ-និយោជិត។

គូស​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំងពី​រសៀល​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០២៤ មក ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចាប់ផ្ដើម​បើក​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ ជូន កម្មករ-និយោជិត នៃ​ក្រុមហ៊ុន Y & W នៅ​សាលា​ខណ្ឌ​ដង្កោ។ ក្នុង​នោះ គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​មីនា ឆ្នាំ ២០២៤ នេះ មាន​កម្មករ-និយោជិត នៃ​រោងចក្រ Y&W សរុប​ចំនួន ៣ ៧២៤ នាក់ បាន​មក​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ពី​រាជរដ្ឋាភិបាល។

ដោយឡែក កម្មករ-និយោជិត ដែល​មិន​ទាន់​បាន​បើក​ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​មុខងារ​ផ្សេងៗ អាច​បន្ត​បើក​នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដោយ​ផ្ទាល់ ចាប់ពី​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ ២០២៤ ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​ឯកសារ​តម្រូវ​ដូច​មាន​ក្នុង​សេចក្ដីណែនាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម