Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ប្រុងជើងការខ្លាំងជាងមុន ក្រោយផ្ទុះអំពើភេរវកម្មនៅ រុស្ស៊ី

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ AFP នៅថ្ងៃចន្ទទី២៥ខែមីនា, បារាំង បានប្រកាសប្រុងជើងការកាន់តែខ្លាំង ​ដោយដំឡើងកម្រិតគំរាមកំហែងអំពើភេរវកម្ម ឈានដល់ចំណុចខ្ពស់ថ្មីមួយទៀត ទូទាំងប្រទេស ក្រោយការវាយប្រហារដ៏សាហាវក្នុងសាលប្រគំតន្ត្រីរុស្ស៊ីដែលផ្តាច់ជីវិតមនុស្សចំនួន១៣៧នាក់។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​សុក្រទី២២ខែមីនា បុរស​៤​នាក់ ​បាន​បើក​ការ​បាញ់​ប្រហារ​ក្នុងសាល Crocus ជាយ​ក្រុងមូស្គូ ហើយ​បាន​ដុត​បំផ្លាញ​អគារនោះចោល។ ក្រោយមក តាមការបញ្ជាក់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន, ភេរវករទាំងអស់ត្រូវចាប់បាន ពេលព្យាយាមជិះរថយន្តគេចខ្លួន ដោយសំដៅឆ្ពោះទៅព្រំដែនអ៊ុយក្រែន។

ក្រុមជីហាដរដ្ឋឥស្លាមខេត្ត Khorasan (ISIS-K) បានអះអាងទទួលខុសត្រូវចំពោះការសម្លាប់រង្គាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន ទីក្រុងមូស្គូ មិនទាន់បញ្ជាក់ជាផ្លូវការថាតើក្រុមណា ដែលចូលរួមប្រព្រឹត្តសកម្មភាពដ៏ឃោរឃៅនេះទេ។

(រូបថត៖ Daily Mail)

ផ្ទុយទៅវិញ រុស្ស៊ី បានដាក់ការសង្ស័យទៅលើអ៊ុយក្រែន ប៉ុន្តែត្រូវបានទីក្រុងកៀវ បដិសេធ ហើយចាត់ទុកជាការចោទប្រកាន់ទាំងដែលគ្មានព័ស្តុតាងនេះថា “មិនសមហេតុផលទាល់តែសោះ”។

ងាកទៅប្រទេសបារាំងឯណោះវិញ លោកនាយករដ្ឋមន្ត្រី Gabriel Attal បានសរសេរនៅលើបណ្តាញសង្គម X ថា “បន្ទាប់ពីការវាយប្រហារនៅទីក្រុងមូស្គូ ប្រធានាធិបតីបារាំង បានកោះប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាបន្ទាន់។ ដោយមើលឃើញពីការអះអាងរបស់ក្រុមរដ្ឋឥស្លាមថា ខ្លួនទទួលខុសត្រូវចំពោះការវាយប្រហារ និងការគំរាមកំហែងដែលកំពុងកើតមាននៅក្នុងប្រទេសរបស់យើង យើងបានសម្រេចចិត្តដំឡើងការគំរាមកំហែងវាយប្រហារភេរវកម្ម ឈានដល់កម្រិតខ្ពស់បំផុត”។

(រូបថត៖ AFP)

ប្រទេសបារាំង បាននិងកំពុងរស់នៅក្រោមវិធានការសន្តិសុខ ដែលពង្រឹងខ្លាំងចាប់តាំងពីរលកនៃការវាយប្រហារភេរវកម្មខែមករាឆ្នាំ២០១៥ ពេលក្រុមឥស្លាមសម្លាប់មនុស្សចំនួន១៧នាក់ក្នុងនិងជាយក្រុងទីក្រុងប៉ារីស។

រដ្ឋាភិបាលបារាំងបានឆ្លើយតប ដោយអនុម័តប្រតិបត្តិការ Sentinel ដែលគេមើលឃើញកងកម្លាំងប្រដាប់អាវុធ ត្រូវដាក់ពង្រាយល្បាតក្នុងរដ្ឋធានី ហើយនៅខែវិច្ឆិកាឆ្នាំដដែលនោះ ប្រទេសបារាំង បានជួបប្រទះការវាយប្រហារឥស្លាមជ្រុលនិយមសាហាវបំផុតមួយ ពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងខ្មាន់កាំភ្លើង បានសម្លាប់មនុស្ស១៣០នាក់ ក្នុងទីក្រុងប៉ារីស៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ភេរវករសារភាពថា ខ្លួនត្រូវគេជួលតម្លៃ ៥ ៤១៨ដុល្លារ ឲ្យវាយប្រហារនៅ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ងុយ រិទ្ធ ៖ មេដឹកនាំ​សហជីព​ទាំងអស់​ត្រូវ​ដើរ​តួនាទី​ការពារ​ផល​ប្រយោជន៍ និង​សិទ្ធិ​កម្មករ​ពិតប្រាកដ ដោយ​គ្មាន​របៀបវារៈ​នយោបាយ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម​អភិសន្តិបណ្ឌិត​ ស​ សុខា​ ៖​ ការ​ពាក់​មួក​សុវត្ថិភាព​ កាត់បន្ថយ​ពី​ធ្ងន់​មក​ស្រាល​ គោល​បំណង​ចង់​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ជា​ជាង​ខ្លាច​ការ​អនុវត្តច្បាប់​

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តកោះកុងមានអ្នកទៅធ្វើតេស្តឈាមរកមេរោគអេដស៍ចំនួន៣.៥៨៩នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

គណបក្ស​នយោបាយ​ក្រៅ​រាជរដ្ឋាភិបាល ស្នើ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុមឧទ្ទាម​ជ្រុលនិយម​ទៅ​ជា​ក្រុម​ភេរវករ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ីស្រាអែលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធីសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់

Sokha Hotels

ព័ត៌មានពេញនិយម