Connect with us

ព័ត៌មានជាតិ

ត្រឹម ២ពាន់រៀល! ទេសចរជាតិ អាចចូលទស្សនាស្វែងយល់ នៅសារមន្ទីរធម្មជាតិសកល ទឹកដីខេត្តព្រះវិហារ

បានផុស

នៅ

ដ្បិត ប្រាសាទព្រះវិហារ ជាភាពល្បីរន្ទឺនៃការស្វែងយល់ប្រវត្តិសាស្ត្រកម្ពុជា តែស្រុកទេសចរណ៍មួយនេះ ក៏មានសារមន្ទីរមួយផ្សេងទៀត ដែលទេសចរជាតិ និងអន្តរជាតិ អាចទៅទស្សនា និងស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរបាន នោះគឺ សារមន្ទីរធម្មជាតិសកល សម្តេចតេជោហ៊ុន សែន ព្រះវិហារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមមន្ទីរទេសចរណ៍ ខេត្តព្រះវិហារ សារមន្ទីរនេះ នឹងបើកទទួលភ្ញៀវចាប់ពីម៉ោង ៧:៣០ នាទីព្រឹក រហូតដល់ម៉ោង ៤:៣០នាទីល្ងាច។ ចំណែកឯតម្លៃសំបុត្រចូលទស្សនា គឺចំណាយត្រឹមតែ ២ពាន់រៀល ប៉ុណ្ណោះសម្រាប់ភ្ញៀវជាតិ និងតម្លៃ ៣ ដុល្លារ សម្រាប់ភ្ញៀវបរទេស។

គួរឱ្យដឹងដែរថា សារមន្ទីរធម្មជាតិសកល សម្តេចតេជោហ៊ុន សែន ព្រះវិហារ ជាការផ្តួចផ្តើមឡើយដោយសម្តេចតេជោ ហ៊ុន សែន កាលនៅជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង កសាងសារមន្ទីរមួយ ដែលឆ្លុះបញ្ចាំងអំពីអារ្យធម៌ ដ៏រុងរឿងរបស់ខ្មែរសម័យបុរាណ ហើយព្រមទាំងបង្ហាញអំពីជីវិតសហគមន៍ជនជាតិភាគតិចកួយ និងភាពសម្បូរបែបនៃបរិស្ថានធម្មជាតិ។

សារមន្ទីរនេះ ​មានទីតាំងស្ថិតនៅក្នុងភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាសារមន្ទីរដែលផ្តើម កសាងឆ្នាំ២០០៩ ដោយរាជរដ្ឋាភិបាល សហការជាមួយអង្គការយូនីស្កូ និងសប្បុរសជននានា និងត្រូវសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ហើយបើកដំណើរការឱ្យភ្ញៀវទេសចរ ចូលទស្សនា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម