ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ បញ្ជាឱ្យក្រុមហ៊ុនធ្វើផ្លូវជាតិលេខ៧ សម្រួលការធ្វើដំណើររបស់ពលរដ្ឋកុំឱ្យជួបការកកស្ទះ
លោករដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នេីឲ្យក្រុមការងារសាងសង់ផ្លូវជាតិលេខ៧ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ត្រូវជួយសម្របសម្រួលចរាចរណ៍ការធ្វេីដំណេីរប្រជាពលរដ្ឋ ទៅមកកុំឲ្យកកស្ទះ ពោលគឺត្រូវមានអ្នកបញ្ជាចរាចរនៅសងខាងការដ្ឋាននីមួយៗ ធ្វេីយ៉ាងណាធានាសុវត្ថិភាព និងបញ្ចៀសគ្រោះថ្នាក់ ផងដែរ។
លោករដ្ឋលេខាធិការបានស្នើដូច្នេះ នៅរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំជាមួយ អភិបាលខេត្តកំពង់ចាម និងជាមួយតំណាងក្រុមហ៊ុនទទួលម៉ៅការ មន្ទីរអង្គភាពពាក់ព័ន្ធ នឹងអាជ្ញាធរមូលដ្ឋាន។
លោក លីម ស៉ីដេនីន បានបញ្ជាក់ថា ចំពោះបញ្ហាមានបណ្តឹងពីប្រជាពលរដ្ឋដែលសេសសល់ គឺក្រុមអនុគណៈកម្មាធិការខេត្តនឹងធ្វេីការងារដោះស្រាយជាមួយក្រសួងសេដ្ឋកិច្ចជាបន្តបន្ទា ប់។ អ្វីដែល ជាការងារចុះវឌ្ឍនភាពនេះ គឺធ្វេីយ៉ាងណា ក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការ ត្រូវពិនិត្យមេីលលេីគុណភាពការកិលបង្ហាប់គ្រឹះក្រោម នៃផ្លូវ ចំណែកផ្នែកស្ពានវិញក្រុមការងារត្រូវពិនិត្យមេីលពន្លឿនកសាងជាបន្តបន្ទាប់។ លោក លីម ស៉ីដេនីន ក៏បានជំរុញដល់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ ផ្លូវជាតិ រួមនឹងស្ពាន ធ្វេីយ៉ាងរក្សាបច្ចេកទេសក្នុងគម្រោងឲ្យមានប្រសិទ្ធភាព និងគុណភាពស្តង់ដាខ្ពស់។
តំណាងក្រុមហ៊ុន CRBC បានឱ្យដឹងថា យោងតាមការណែនាំចាប់ផ្ដើមការដ្ឋានសាងសង់របស់ក្រុមព្រឹក្សាត្រួតពិនិត្យបច្ចេកទេស គម្រោងចាប់គិតថ្ងៃសាងសង់ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ដំណើរការសាងសង់ នៅការដ្ឋានរហូតមកដល់ពេលនេះ មានដូចជាការងារឈូសឆាយមួយចំហៀងមានប្រវែង ៣៨គ.ម សម្រេចបាន ៤១,៧៦% និងចាក់បំពេញផ្លូវបាន ២២,៥៩ ម៉ឺនម៉ែត្រកីប សម្រេចបាន១៦,៥៥%។ រីឯការងារសាងសង់ស្ពានសម្រេចគ្រឹះស្ពានចំនួន ៤៤ ដើម សម្រេចបាន ៧៣,៣៣% ក្បាលគ្រឹះស្ពាន ៨ សម្រេចបាន ៥០% និងតួរគ្រឹះស្ពានបានចំនួន ៥ សម្រេចបាន៣១,២៥%។ ការងារសាងសង់លូ គឺលូមូលសម្រេចបានចំនួន ២៨ កន្លែង (មួយចំហៀង) សម្រេចបាន២៦,៩២%។
គូសបញ្ជាក់ថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥.៥០៤ គីឡូម៉ែត្រ៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា