Connect with us

ព័ត៌មានជាតិ

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

បានផុស

នៅ

«តាមរយៈកិច្ចការ ទាំងអស់ដែលតម្រូវ និងណែនាំឱ្យក្រុមហ៊ុន ជាពិសេសគណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិ ឱ្យអនុវត្តជាបន្ទាន់ គឺសំដៅការពារផលប្រយោជន៍របស់វិនិយោគិន ដែលមកទល់ថ្ងៃនេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប្រមូលមកវិញប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ដែល ន.ម.ក.(និយ័តករមូលបត្រកម្ពុជា) បាន និងកំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលថតប្រយោជន៍របស់វិនិយោគិនស្របច្បាប់»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា ចេញនៅថ្ងៃទី២៥ ខែមីនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា កន្លងមក និយ័តករមូលបត្រកម្ពុជា ឬន.ម.ក. ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ម្ដងរួចមកហើយ។ និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ចំណាត់ការជាច្រើនលើករណីនេះ គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូប ទៅតាមនីតិវិធីកិច្ចគាំពារវិនិយោគិនជាធរមាន។ ន.ម.ក. បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យ ក្រុមហ៊ុន ស៊ីអាយស៊ី ផាតដើរ ចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិន ស្របច្បាប់ និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅ អភិវឌ្ឍន៍ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។

ន.ម.ក. បានធ្វើការងារតាមនីតិវិធី និងបែបបទនៃច្បាប់ ក៏ដូចជាបច្ចេកទេសជានិយ័តករ ដើម្បីគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ អនុលោមតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមានក្នុងវិស័យ មូលបត្រ។ ន.ម.ក. នឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិជាបន្ត និងឃ្លាំ មើលជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេចនូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃវិស័យមូលបត្រ ដើម្បីការពារ ឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុនកំពុងជួបការលំបាក។

ក្នុងករណីវិនិយោគិនណាមានចម្ងល់ពាក់ព័ន្ធនឹងករណីខាងលើរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតដើរ អាច ទំនាក់ទំនងមកកាន់ ន.ម.ក. ដោយផ្ទាល់ នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា ដែលស្ថិតនៅអគារអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ឬតាមទូរសព្ទលេខ ០២៣ ៨៨៥ ៦១១/០៩៨ ៣០៨ ៣៣៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម