ព័ត៌មានជាតិ
សមត្ថកិច្ចបញ្ជាក់ករណីសំណុំរឿងក្រុមហ៊ុន CIC ខុសពីករណីសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា
ក្រុមព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌ បានជម្រាបជូនព័ត៌មានដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិលើករណីសំណុំរឿងក្រុមហ៊ុន CIC។ ប្រភពពីក្រុមព័ត៌មាននិងទំនាក់ទំនងសាធារណៈនៃក្រសួងយុត្តិធម៌បានឲ្យដឹងថា តាមព័ត៌មានដែលទទួលបានពីស្ថាប័នមានសមត្ថកិច្ច ករណីនេះពុំមែនដូចករណីក្រុមហ៊ុន ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់ តែករណីក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ចត្រួតពិនិត្យត្រឹមត្រូវ។
ទាក់ទងសំណុំរឿងកំពុងផ្ទុះឡើងនេះ ប្រភពដដែលបានបន្តថា ស្ថាប័នមានសមត្ថកិច្ចបានយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំនិងបានធ្វើការជាជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះជាព័ត៌មានមិនពិត ដែលថាអាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។
ជាដំណោះស្រាយ ប្រភពសមត្ថកិច្ចនៃក្រសួងយុត្តិធម៌បានលើកឡើងថា អាជ្ញាធរនិងអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ ពិសេសត្រូវបានលើកទឹកចិត្តក្នុងការរកដំណោះស្រាយមួយដែលល្អបំផុត ដើម្បីធានាឱ្យបានជាអតិបរមានូវផលប្រយោជន៍របស់អ្នកវិនិយោគក្នុងគ្រាដែលក្រុមហ៊ុនកំពុងជួបការលំបាក។
ដោយឡែកនៅប៉ុន្មានម៉ោងមុននេះដែរ និយ័តករមូលបត្រកម្ពុជា ( ន. ម. ក.) ក៏ទើបចេញសេចក្តីប្រកាសពាក់ព័ន្ធនឹងករណីក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ។
ក្នុងសេចក្តីប្រកាសរបស់និយ័តករមូលបត្រកម្ពុជាបានបញ្ជាក់ថា និយ័តករមូលបត្រកម្ពុជាបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដោយតម្រូវឱ្យក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិនស្របច្បាប់ និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យត្រឹមត្រូវតាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។
សេចក្តីប្រកាសរបស់និយ័តករមូលបត្រកម្ពុជាបានបន្តទៀតថា ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន រហូតមកទល់ថ្ងៃនេះទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប្រមូលមកវិញបានប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ហើយនិយ័តករមូលបត្រកម្ពុជាក៏កំពុងរៀបចំវេចខ្ចប់ឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា