ព័ត៌មានអន្ដរជាតិ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ ទី២៥ ខែមីនា បានទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីសហរដ្ឋអាមេរិក បដិសេធការបោះឆ្នោតវេតូ។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃទី២៥ ខែមីនា បានឱ្យដឹងថា សមាជិកក្រុមប្រឹក្សាចំនួន ១៤រូប ដែលនៅសេសសល់ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចបទឈប់បាញ់នេះ ដែលត្រូវបានស្នើឡើងដោយសមាជិកសភាចំនួន ១០រូប ដែលជាប់ឆ្នោត។
ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិរបស់ប្រទេសអាល់ហ្សេរី លោក Amar Bendjama បានប្រាប់ក្រុមប្រឹក្សាបន្ទាប់ពីការបោះឆ្នោតថា ប្រជាជនប៉ាឡេស្ទីនបានរងទុក្ខយ៉ាងខ្លាំង។ ការបង្ហូរឈាមនេះបានបន្តជាយូរមកហើយ។
ជាមួយគ្នានេះ វិទ្យុកងទ័ពអ៊ីស្រាអែលបានរាយការណ៍ភ្លាមៗមុនពេលកិច្ចប្រជុំក្រុមប្រឹក្សាចាប់ផ្តើមថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នឹងលុបចោល គណៈប្រតិភូដែលបានគ្រោងនឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន ប្រសិនបើសហរដ្ឋអាមេរិកមិនបោះឆ្នោតវេតូប្រឆាំងនឹងបទឈប់បាញ់ ។
សូមជម្រាបជូនផងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានច្រានចោលពាក្យ “បទឈប់បាញ់” តាំងតែពីដើមក្នុងសង្រ្គាមជិត៦ខែនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានប្រើរបាំងអំណាចវេតូរបស់ខ្លួន ទុកឱ្យសម្ព័ន្ធមិត្តអ៊ីស្រាអែល បានសងសឹកប្រឆាំងនឹងក្រុមហាម៉ាសសម្រាប់ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ដែលអ៊ីស្រាអែលបាននិយាយថា ហាម៉ាស់បានសម្លាប់មនុស្ស ១.២០០នាក់។ ប៉ុន្តែចំពេលមានការកើនឡើងសម្ពាធជាសកលសម្រាប់ “បទឈប់បាញ់” ក្នុងសង្រ្គាមដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣២,០០០នាក់នោះ សហរដ្ឋអាមេរិកបានបដិសេធការបោះឆ្នោតវេតូកាលពីថ្ងៃចន្ទ ដើម្បីអនុញ្ញាតឱ្យក្រុមប្រឹក្សាសន្តិសុខទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់សម្រាប់ខែនៃការតមអាហាររបស់មូស្លីម (Ramadan) ដែលនឹងត្រូវបញ្ចប់នៅក្នុង ពីរសប្តាហ៍។ ហើយដំណោះស្រាយក៏ទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
ជុំវិញនឹងការបដិសេធបោះឆ្នោតវេតូរបស់សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បាននិយាយថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះគោលបំណងទាំងនេះ (គាំទ្របទឈប់បាញ់) មិនមែនគ្រាន់តែជាវោហាសាស្ត្រនោះទេ។
ជាមួយគ្នានេះ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ដើម្បីពង្រីកលំហូរនៃជំនួយមនុស្សធម៌ដល់ និងពង្រឹងការការពារជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល និងបញ្ជាក់ឡើងវិញនូវតម្រូវការរបស់ខ្លួនសម្រាប់ការលុបចោលនូវឧបសគ្គទាំងអស់ចំពោះការផ្តល់ជំនួយមនុស្សធម៌ក្នុងកម្រិតប្រសើរមួយ ។
សូមបញ្ជាក់ថា ពាក្យ “វេតូ (Veto)” ជាភាសារឡាតាំង មានន័យថា “ខ្ញុំជំទាស់ ឬប្រឆាំង” ។ អំណាចវេតូ (Veto Power) ជាសិទ្ធិជំទាស់ឯកត្តោភាគី ដ៏មានអនុភាពលើសេចក្តីសម្រេចទាំងឡាយរបស់អង្គការសហប្រជាជាតិទាក់ទងនឹងសន្តិសុខពិភពលោក ហើយប្រសិនបើប្រទេសណាមួយប្រើសិទ្ធិអំណាចនេះហើយ មានន័យថា មិនមានសេចក្ដីសម្រេចណាមួយកើតឡើងបានឡើយ ។ បច្ចុប្បន្នមានប្រទេសចំនួន ៥ ដែលមានសិទ្ធិប្រើប្រាស់អំណាចមួយនេះ មាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន និងរុស្ស៊ី ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ