Connect with us

ព័ត៌មានជាតិ

សាលាបង្រៀនគួរមួយកន្លែង បង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

សាលាបង្រៀនគួរឯកជន មួយកន្លែង ក្នុងរាជធានីភ្នំពេញ បានបង្កើតកម្មវិធីលាងម៉ូតូ ដោយមានការចូលរួមពីសំណាក់ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ រួមគ្នាស្វែងរកថវិកាដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក  គីម ឈង់ អ្នកសម្របសម្រួល និងជាប្រធានរដ្ឋបាលសាលាបង្រៀនគួររ៉ដវែល បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា គណៈគ្រប់គ្រងសាលាបង្រៀនគួររ៉ដវែល បានបង្កើតកម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ដោយសារតែកាលនោះមន្ទីរពេទ្យគន្ធបុប្ផា ជួបនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងខ្លាំង។ លោក បន្ថែមថា នៅពេលដែលមើលឃើញពីការលំបាករបស់មន្ទីរពេទ្យគន្ធបុប្ផា បែបនេះហើយ ទើបសាលាបង្រៀនគួររ៉ដវែល បានផ្ដួចផ្ដើមគំនិតគ្នា រួមគ្នាបង្កើតកម្មវិធីលាងម៉ូតូនេះ​ រហូតមកដល់ពេលបច្ចុប្បន្ន។

លោក គីម ឈង់ បានបញ្ជាក់ទៀតថា សម្រាប់កម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធាបុប្ផា នេះដែរ យ៉ាងហោចណាស់ ក្នុងមួយឆ្នាំសាលាបង្កើតឡើង ២ដង ដើម្បីឱ្យសិស្សានុសិស្ស និងអតីតសិស្សសាលាបង្រៀនគួររ៉ដវែល អាចមានលទ្ធភាពចូលរួមការកិច្ចការងារសង្គម និងបង្ហាញពីភាពសាមគ្គីគ្នារបស់យុវជន ដែលចាត់ទុកថាជាគំរូល្អមួយនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។

លោក គីម ឈង់ បន្ដទៀតថា ក្រៅពីការលាងម៉ូតូ ដើម្បីស្វែងថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា សាលាបង្រៀនគួររ៉ដវែល ក៏មានបង្កើតជាមូលនិធិមួយតាមរយៈប្រព័ន្ធអនឡាញ  ដើម្បីឱ្យសិស្សានុសិស្ស និងអតីតសិស្ស សាលាបង្រៀនគួររ៉ដវែល ព្រមទាំងសប្បុរសជនជាតិ-អន្តរជាតិ ទាំងអស់ អាចចូលរួមបរិច្ចោគថវិកាតាមកម្លាំងសទ្ធារៀងៗខ្លួន ដើម្បីចូលរួមជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការថវិកាសម្រាប់ជួយដល់កុមារទាំងអស់ ក្នុងប្រទេសកម្ពុជា ផងដែរ។

សូមជម្រាបថា កម្មវិធីលាងម៉ូតូ ស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ បង្កើតឡើង២ដង ក្នុងមួយឆ្នាំ ក្រោមការផ្ដួចផ្ដើមគំនិតរបស់គណៈគ្រប់គ្រងសាលាបង្រៀនគួររ៉ដវែល និងមានការចូលរួមពីសំណាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងអតីតសិស្សទាំងអស់ បានរួមគ្នាបង្កើតកម្មវិធីសប្បុរសធម៌មួយនេះ ជារៀងរាល់ឆ្នាំ ដែលមានទីតាំងស្ថិតនៅ  ផ្ទះលេខ ៥៧ ផ្លូវ ៣១៨ សង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម