Connect with us

កីឡា

Gabriel Barbosa ជាប់​បម្រាម២ឆ្នាំពាក់ព័ន្ធការធ្វើតេស្តសារធាតុហាមឃាត់

បានផុស

នៅ

ខ្សែប្រយុទ្ធក្រុម Flamengo និងអតីតកីឡាករជម្រើសជាតិប្រេស៊ីល Gabriel Barbosa ត្រូវបានកាត់ទោសឲ្យជាប់បម្រាមរយៈពេល២ឆ្នាំ ពីបទក្លែងបន្លំប្រឆាំង និងការធ្វើតេស្ត​សារធាតុហាមឃាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្សែ​ប្រយុទ្ធ​វ័យ២៧ឆ្នាំ​ ​ដែល​ធ្លាប់បង្ហាញខ្លួនជាមួយក្រុមជម្រើស​ជាតិ​ប្រេស៊ីល​ចំនួន១៨ប្រកួត ​ត្រូវ​បាន​ជាប់​បម្រាម​២ឆ្នាំ​ពាក់​ព័ន្ធ​​នឹង​បាល់​ទាត់​ បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​កាល​ពី​ថ្ងៃ​ចន្ទ។ Barbosa មានឈ្មោះក្រៅថា Gabigol ត្រូវបានគេរកឃើញថា មានចេតនាធ្វើឲ្យមានការលំបាកក្នុងការ​ធ្វើ​តេស្ត​សារធាតុហាមឃាត់ ទោះបីជាលទ្ធផល​អវិជ្ជមានក៏ដោយ។

Gabigol ជាកីឡាករតែម្នាក់គត់ ដែលពន្យារពេលធ្វើតេស្តប្រឆាំងនឹងសារធាតុហាមឃាត់ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ មួយ​ថ្ងៃ​មុន​ការ​ប្រកួត។ នៅពេលធ្វើការពិនិត្យនោះ រូបគេត្រូវបានគេរកឃើញថាមិនអើពើនឹងនីតិវិធី និងការណែនាំ ហើយមិនបានគោរពឲ្យតម្លៃក្រុមការងារដែលពាក់ព័ន្ធលើកិច្ចការងារនេះ។

លទ្ធផលនៃការកាត់ក្ដីលើ Gabriel Barbosa ក្នុងន័យអនុវត្តការកាត់ទោសព្យួររយៈពេល២ឆ្នាំ រហូតដល់ខែមេសាឆ្នាំ២០២៥ ត្រូវបានសម្រេច ក្នុងនោះ៥សំឡេងគាំទ្រឲ្យមានការកាត់ទោស និង៤សំឡេងគាំទ្រឲ្យមានការលើកលែងទោស។

កីឡាករ Gabigol គ្រោងនឹងប្តឹងឧទ្ធរណ៍ការសម្រេចនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រូបគេអាចត្រូវបានកាត់ទោសឱ្យកាន់តែធ្ងន់ធ្ងរ ជាពិសេសេការផ្តន្ទាទោសចំពោះការក្លែងបន្លំប្រឆាំងនឹងធ្វើតេស្ដសារធាតុហាមឃាត់ ហើយការអនុវត្តផ្តន្ទាទោសអតិបរមារយៈពេល៤ឆ្នាំ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំចិន៖ សម្ដេចធិបតីប្រាប់សមត្ថកិច្ចឱ្យបន្តរឹតបន្ដឹងការពិនិត្យជាតិស្រវឹងលើអ្នកបើកបរ

ព័ត៌មានជាតិ៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម