Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បញ្ជូនជំនួយមនុស្សធម៌លើកដំបូងចូលទឹកដី មីយ៉ាន់ម៉ា តែរងមតិរិះគន់​ថា ទើរត្រឹមយោធា

បានផុស

នៅ

ប្រទេស​ថៃ​បាន​ដឹក​ជញ្ជូន​ជំនួយ​​​មនុស្ស​ធម៌​លើក​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ទឹក​ដី​មីយ៉ាន់ម៉ា​ដែល​កំពុង​យាយី​​ដោយ​សង្រ្គាម​ផ្ទៃ​ក្នុង​កាល​ពី​ថ្ងៃ​ចន្ទ ទី២៥ ខែមីនា ដើម្បី​ជួយ​សម្រាល​ស្ថាន​ភាព​លំបាក​​នៃ​ប្រជាជន​មីយ៉ាន់​ម៉ា​រាប់​លាន​​នាក់ ដែល​កំពុង​​​ផ្លាស់​ទី​​ជម្រក​​គេច​ពី​សង្គ្រាម ​។ នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់​​សារព័ត៌មាន​ថៃ Khaosod

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹម​នឹង​នោះ​ ក៏​មានការ​រិះ​គន់​ពី​សាធារណ​មតិផងដែរ​ថា ជំនួយ​ទាំង​នោះ​នឹង​​​ផ្តល់​ជា​ប្រយោជន៍​ត្រឹម​តែ​ប្រជាពល​រដ្ឋ​មីយ៉ាន់ម៉ា​ដែល​ស្ថិត​​ក្នុង​តំបន់​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​ទ័ព​យោធា​​តែ​ប៉ុណ្ណោះ ។ ដោយ​​ឡែក​ ប្រជាពលរដ្ឋ​ជា​ច្រើន​​ទៀត​ដែល​​សល់​នៅ​ពី​ក្រោយ​នោះ ពិសេស​ក្នុង​តំបន់​ជម្លោះ​ ពុំ​មាន​ឱកាស​ ឬ​មាន​សិទ្ធិ​​អាច​យក​ជំនួយ​នេះបាន​ឡើយ​ ។

យ៉ាង​ណា​មិញ​ ប្រទេស​ថៃ​បាន​បញ្ជូន​ជំនួយតាមឡាន​ដឹក​ទំនិញ​ប្រមាណ​ ១០ ​គ្រឿងទៅ​ដល់​ព្រំ​ដែនខេត្ត Tak ​ភាគ​ខាង​លិច​ប្រទេស ដោយ​​មាន​ជំនួយ​ប្រមាណ ​៤,០០០ ​កញ្ចប់​ ផ្តល់​ទៅ​កាន់​​ទី​ប្រជុំ​ជន​ចំនួន ៣ ​​ក្នុង​រដ្ឋ Kayin ក៏​ដូច​ជា​រដ្ឋ Karen ​ប្រទេស​មីយ៉ាន់​ម៉ា​ដែល​បញ្ជូន​បន្ត​ទៅ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ២០,០០០ ​នាក់​ ។

កញ្ចប់​ជំនួយ​​ខាង​លើ​នោះ ជា​តម្លៃ​លុយ​ប្រមាណ​ ៥​ លាន​បាត ប្រហែល​នឹង​ ១៣៨,០០០​ ដុល្លារ​អាមេរិក ដែល​​ភាគ​ច្រើន​គឺ​ជា​អាហារ ភេសជ្ជៈ​ ​សាប៊ូ​ និង​គ្រឿង​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​​មួយ​ចំនួន ​។

​​​​​​​​​​គួរ​រំឭក​ដែរ​ថា ប្រជាជន​ជាង ​២.៨ ​លាន​នាក់​នៅ​មីយ៉ាន់​ម៉ា​នា​ពេល​បច្ចុប្បន្ន​នេះកំពុង​ផ្លាស់​ទី​ជម្រក ដោយ​ហេតុ​ផល​សង្គ្រាម​ហែក​ហួរ​ក្នុង​ប្រទេស ​។ តាម​ទិន្នន័យ​ពី​ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ ប្រជាពល​រដ្ឋ​​មីយ៉ាន់ម៉ា​ប្រមាណ​ ១៨.៦​លាន​នាក់ រួម​ទាំង​កុមារ ​៦​ លាន​នាក់កំពុង​ត្រូវ​ការ​ជំនួយ​​សង្គ្រោះ​មនុស្ស​ធម៌​ជា​ចាំ​បាច់ ​៕

ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម