Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំនេះ វៀតណាម ជួបរលកកម្តៅធ្ងន់ធ្ងរ និងខ្យល់ព្យុះសាហាវៗ ជាងឆ្នាំមុន

បានផុស

នៅ

មជ្ឈមណ្ឌលជាតិព្យាករឧតុនិយមនិងធនធានទឹកវៀតណាម បានចេញសេចក្តីប្រកាសថា ប្រទេសនេះនឹងជួបប្រទះរលកកម្តៅញឹកញាប់និងធ្ងន់ធ្ងរជាងឆ្នាំមុនទៅទៀត ហើយក៏នឹងកើតមានបាតុភូតខ្យល់ព្យុះសាហាវៗផងដែរ រហូតដល់ចុងឆ្នាំ។

(រូបថត៖ VNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយករណ៍របស់ VN Express, នាយករងមជ្ឈមណ្ឌល លោក Hoang Phuc Lam បានបញ្ជាក់ថា ក្រោយឡើងដល់ចំណុចកំពូល បាតុភូត El Nino នឹងថយចុះមកវិញ នៅចន្លោះខែមេសាដល់ខែមិថុនា ហើយបាតុភូត La Nina នឹងត្រូវចូលខ្លួនមកជំនួសម្តងចាប់ពីខែកក្កដា ដល់ខែសីហា។ 

អាស្រ័យហេតុនេះ ឆ្នាំ២០២៤ វៀតណាម ត្រូវរងគ្រោះដោយរលកកម្តៅ ញឹកញាប់ជាងឆ្នាំ២០២៣ទៅទៀត។ មិនត្រឹមប៉ុណ្ណឹង ខ្យល់ព្យុះក៏នឹងវាយប្រហារប្រទេសនេះ ច្រើនជាងឆ្នាំមុនផងដែរ។

(រូបថត៖ Vietnam Briefing)

ជាមធ្យម វៀតណាមជួបប្រទះរលកកម្តៅប្រហែល១៥ដងក្នុងមួយឆ្នាំ ដោយសីតុណ្ហភាពកើនឡើងលើស៣៥អង្សាសេ ឈានដល់ជាង៤០អង្សា ហើយតំបន់ដែលគេព្យាករថា នឹងរងគ្រោះដោយរលកកម្តៅខ្លាំងជាងគេ គឺស្ថិតនៅភាគខាងត្បូង។

El Nino ត្រូវបានកំណត់ដោយការកើនឡើងសីតុណ្ហភាពលើផ្ទៃទឹក នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលនិងភាគខាងកើត ហើយជាធម្មតាបណ្តាលឲ្យមានការថយចុះកម្រិតទឹកភ្លៀងនៅក្នុងតំបន់ជាច្រើននៃប្រទេសវៀតណាម បង្កជាគ្រោះរាំងស្ងួត ប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកសម្រាប់គោលបំណងផ្សេងៗ រួមទាំងការប្រើប្រាស់ក្នុងស្រុក ប្រព័ន្ធធារាសាស្រ្តកសិកម្ម និងការបង្កើតវារីអគ្គិសនីផងដែរ។

(រូបថត៖ Phys)

ឆ្នាំ២០១៥-២០១៦ គឺជាព្រឹត្តិការណ៍ El Nino ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្រ្តវៀតណាម ដោយបង្កឲ្យមានគ្រោះរាំងស្ងួតធំធេងនៅទូទាំងប្រទេស។

ផ្ទុយទៅវិញ La Nina ត្រូវបានសម្គាល់ដោយសីតុណ្ហភាពផ្ទៃទឹកសមុទ្រត្រជាក់ជាងមធ្យមនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគកណ្តាលនិងខាងកើត ហើយជាទូទៅ បណ្តាលឲ្យកម្រិតទឹកភ្លៀងមានការកើនឡើង ជាពិសេសក្នុងរដូវមូសុងតែម្តង។

សូមបញ្ជាក់ កាល​ពី​ថ្ងៃ​ទី​៧ខែ​ឧសភាឆ្នាំ​មុន សីតុណ្ហភាព​បាន​កើន​ដល់ ៤៤.២ អង្សាសេ នៅ​ខេត្ត Nghe An ភាគ​កណ្តាល ដែល​ជា​សីតុណ្ហភាព​ខ្ពស់​បំផុត​ក្នុង​កំណត់ត្រា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទីក្រុងហាណូយ ជួបគ្រោះរញ្ជួយដីកម្រិត ៤រ៉ិចទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម