Connect with us

ព័ត៌មានជាតិ

ថ្ងៃ​ដំបូង​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​ឈ្នះ​មេដាយ​១១​គ្រឿង​ពី​ការ ប្រកួត​ហែល​ទឹក​ពានរង្វាន់​ព្រឹទ្ធាចារ្យ​ហែម ថុ​ន

បានផុស

នៅ

ភ្នំពេញ​ ៖​ ព្រឹត្តិការណ៍​ប្រកួត​ហែល​ទឹក​ជ្រើសរើស​ជើងឯក​ពានរង្វាន់​ព្រឹទ្ធាចារ្យ ហែម ថុ​ន លើក​ទី​៤ នា​ថ្ងៃទី​១៩​កុម្ភៈ ​ដែលជា​ថ្ងៃ​ដំបូង​នោះ ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដណ្តើមបាន​មេ ដាយ​១១​គ្រឿង ខណៈ​ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន រកបាន​មេដាយ​៦​គ្រឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ថ្ងៃ​ដំបូង​ក្លិប​ហែល​ទឹក​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ឈ្នះ​បាន​មេដាយមាស​៥​គ្រឿង មេដាយ​ប្រាក់​២ គ្រឿង និង​មេដាយសំរិទ្ធ​៤​គ្រឿង ឈរ​កំពូល​តារាង​ប្រកួត​បណ្តោះអាសន្ន ខណៈ ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន​រកបាន​មេ​ដាយ​មាស​៥​គ្រឿង និង​មេដាយប្រាក់​១ គ្រឿង រីឯ​ក្លិប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដណ្តើម​បាន​មេដាយមាស ៣ គ្រឿង មេដាយប្រាក់​៦​គ្រឿង និង​មេដាយសំរិទ្ធ​៣​គ្រឿង​។

ចំណែក​ក្លិប​ហែល​ទឹក Oasis Swim Academy ដណ្តើមបាន​មេដាយមាស ១​គ្រឿង ក្លិប​ហែល​ទឹក​ព្រឹទ្ធាចារ្យ​ហែម ថុ​ន ទទួលបាន​មេដាយប្រាក់​៣​គ្រឿង និង​មេ ដាយ​សំរិទ្ធ​៤​គ្រឿង ក្លិប​ហែល​ទឹក​នាគរាជ​កំពង់ចាម​ទទួលបាន​មេដាយប្រាក់​២ គ្រឿង និង​មេដាយសំរិទ្ធ​២​គ្រឿង និង​ក្លិប​ហែល​ទឹក​សឺ​វ៉ា​យ​វ៉​យ ទទួលបាន​មេដាយសំរិទ្ធ​១​គ្រឿង​។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​ប្រកួត​ឆ្នាំនេះ​មាន​កីឡាករ​-​កីឡាការិនី​យុវជន​ចំនួន​៩៨​នាក់ ក្នុងនោះ​កីឡាករ​ចំនួន ៦៣​នាក់ និង​កីឡាការិនី​ចំនួន​៣៥​នាក់​មកពី​៩​ក្លិប​-​សមាគម​រួមមាន​ក្លិប​ហែល​ទឹក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្លិប​ហែល​ទឹក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្លិប​ហែល​ទឹក​ព្រឹទ្ធាចារ្យ ហែម ថុ​ន ក្លិប​ហែល​ទឹក​ក្រសួង​ព័ត៌មាន ក្លិប​ហែល​ទឹក​នាគរាជ​កំពង់ចាម ក្លិប​ហែល​ទឹក​សឺ​វ៉ា​យ​វ៉​យ ក្លិប​ហែល​ទឹក Oasis Swim Academy ក្លិប​ហែល​ទឹក​សាលា​អន្តរជាតិ​ISPP និង​ក្លិប​ហែល​ទឹក​សាលា​អន្តរជាតិ Decart France​។

លោក​បាន​បន្ត​ថា ការប្រកួត​ហែល​ទឹក​ពានរង្វាន់​ព្រឹទ្ធាចារ្យ​ហែម ថុ​ន លើក​ទី​៤ នេះ​រៀបចំ​ដោយ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល ទឹក​ដោយមាន​ការឧបត្ថម្ភ​ថវិកា​ផ្ទាល់​ពី​សំ​ណា​ល់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូ ន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​ហែល​ទឹក៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទីutes មុន

ឃើញជួបឧបសគ្គច្រើនក្នុងជីវិត! យក់ ឋិតរដ្ឋា លើកចិត្ត ទេព បូព្រឹក្ស ឱ្យបន្តរឹងមាំ

ព័ត៌មានជាតិ៤៤ នាទីutes មុន

DMC គ្រោងដាក់ឱ្យប្រើសៀវភៅជំនួយការបណ្ដុះបណ្ដាលអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន

កីឡា១ ម៉ោង មុន

មនុស្ស​ប្រមាណ​ ៣​០០០នាក់​ នឹង​ចូល​រួម​រត់​ប្រណាំង​ថ្ងៃ​ទី​៨មីនា

ជា សុជាតិ
ជីវិតកម្សាន្ដ១ ម៉ោង មុន

ភរិយា ជា សុជាតិ ប្រាប់អ្នករិះគន់ខ្លួនថា សម្តីនោះគ្មានតម្លៃឡើយ តែបែរជាយល់ថាសំណាងខ្លាំង មានស្វាមីបែបនេះ

ជីវិតកម្សាន្ដ១ ម៉ោង មុន

វិលមកទឹកដីកំណើតវិញ តួឯករឿង «CEO រូបសង្ហា ប៉ះកញ្ញារួសរាយ» ប្រើឈើច្រត់​ទប់ខ្លួនដែលរបួស

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម