Connect with us

សេដ្ឋកិច្ច

អាន​បន្តិច​មើល ! វិស័យ​សំណង់​លំនៅដ្ឋាន និង​អចលនទ្រព្យ ដំណើរការ​យ៉ាងណាដែរ ក្នុងដំណាក់កាល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

​លោក ពុ​យ គា អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា និង​ជា​អ្នកតាមដាន​ការវិវត្ត​ន៏​នៃ​ស្ថាន​សេដ្ឋកិច្ច​មួយរូប​ដែរ​នោះបាន​អះអាងថា វិស័យ​សំណង់​លំនៅដ្ឋាន និង​អចលនទ្រព្យ នៅ​ប្រទេស​កម្ពុជា នៅតែ​ដំណើរ​ការធម្មតា បើទោះបី​ជាមាន​បញ្ហា ការរីក​រាលដាល នៃ​ជំងឺ​សកល គឺ​កូ​វីដ​-១៩​នេះ​ក្តី​។​

លោក ពុ​យ គា លើកឡើងថា បើតាម​ការ​កត់​សំគាល់ ការអភិវឌ្ឍន៍​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​ដំណើរ​ការធម្មតា បើទោះបីជា​មានការ​សិក្សា​មួយចំនួន​ថា បាន​ថយចុះ​សម្រាប់​សំណង់​ខុន​ដូ ប៉ុន្តែ​សម្រាប់​សំណង់​រស់នៅ​ដូចជា​បុរី​ជាដើម គឺ​នៅ​ដដែល​មិនមាន​បញ្ហា​អ្វី​នោះទេ ហើយ​ជាក់ស្តែង​គម្រោង​រប​ស់បុ​រី KP MORN DANY បាន​បើកសម្ពោធ​លក់​ជា​ផ្លូវការ​នៅលើ​ទីតាំង​ដី​អភិវឌ្ឍន៍​រហូត​ទៅដល់​១២៥​ហិកតា ដែលជា​ទំហំ​ខ្នាត​យក្ស​មួយ ដែលមាន​ផ្ទះ​រហូត​ផ្ទះ​វីឡា​រហូតដល់​៥០០០​វីឡា ដូច្នេះ​យើង​ឃើញ​សន្ទុះ​នៃ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្រិត​មធ្យម នៅតែមាន​តម្រូវការ​ច្រើន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ពុ​យ គា បាន​បញ្ជាក់ថា “​ខ្ញុំ​ឃើញ​តម្លៃ​សម្រាប់​ការលក់ដូរ​ដូចជា​ផ្ទះ​វីឡា បុរី ទាំងអស់ ដែលមាន​តម្លៃ​ខ្ពស់​រាង​ពិបាក ប៉ុន្តែ​តម្លៃ​ចាប់ពី​៥ ទៅ​៦ ម៉ឺន​នៅ​បន្ត​លក់​ស្រួល ដោយសារតែ​ប្រជាពលរដ្ឋ មាន​តម្រូវ​ការរស់នៅ​តាមបែប​ថ្មី គឺ​ពួកគាត់​ចង់​ផ្លាស់ប្ដូរ​ពី​ការរស់នៅ​បែប​ចង្អៀត មក​ទូលាយ ទោះបីជា​នៅ​ជាយក្រុង​ក៏ដោយ ហើយ​ឥឡូវនេះ​វា​មាន​ស្ថានភាព​បែប​ហ្នឹង ដូច្នេះ​ខ្ញុំ​នៅ​ឃើញថា មាន​ក្រុមហ៊ុន​ច្រើន​នៅ​បន្ត ហើយ​ប្រជែង​គ្នា​។ ពីមុន​មាន​តិច​ណាស់ ដែល​គាត់​ធ្វើ​ផ្ទះ​នៅ​ជាយៗ​ក្រុង ហើយ​តម្លៃ​ទាប តែ​ឥឡូវនេះ ខ្ញុំ​ឃើញថា មាន​ក្រុមហ៊ុន​ច្រើន​ប្រជែង​គ្នា​ខណៈ​គាត់​យកចំណេញ​តិច ប៉ុន្តែ​ការយក​ចំណេញ​តិច​នេះ វា​បានផ្ដល់​ផល​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទៅវិញ​។

ដោយសារ​គាត់​ត្រូវការ​តម្លៃ​មួយ​ទាប ធ្វើ​ម៉េច​ឱ្យ​សមរម្យ​ទៅតាម​ជីវភាព​របស់គាត់ ជាពិសេស​មន្ត្រីរាជការ និស្សិត ឬ​អ្នករកស៊ី​ល្មមៗ​អាច​ទិញ​បាន​។ អញ្ចឹង​ខ្ញុំ​ឃើញថា នេះ​ជា​ចំនុច​ល្អ ហើយ​ខ្ញុំ​ចង់ឃើញ​តទៅទៀត​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ដែលមាន​សមត្ថភាព ជា​អ្នកមាន ឬ​ជា​ឧកញ៉ា ធ្វើយ៉ាងណា​បង្កលក្ខណៈ​ត​ម្លៃ​ហ្នឹង កុំ​ឲ្យ​វា​ខ្ពស់​ពេក ចំណេញ​ដែរ តែ​ចំណេញ​តិចៗ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ទិញ​រស់​នៅបាន​”​។​


បើតាម​លោក ពុ​យ គា លោក​មានការ​រំពឹងថា នៅពេលដែល​ជំងឺ​កូ​វីដ​-១៩ បាន​ថយចុះ​ទៅវិញ ការលក់ដូរ​នេះ នឹង​ស្ទុះ​ឡើងវិញ ប៉ុន្តែ​បើតាម​ព័ត៌មាន​ចុងក្រោយ​បញ្ហា​កូ​វីដ​-១៩ នេះ​ហាក់ដូចជា​មិនសូវ​ស្រួល​ប៉ុន្មាន​ទេ ទាំង​នៅក្នុង​តំបន់ ក៏ដូចជា​ប្រទេស​កម្ពុជា​យើង​។ លោក​ថា Covid-19 វា​មិនមែនជា​បញ្ហា​ស្រុក​ខ្មែរ​តែមួយ​ទេ តែ​វា​ជា​ចរន្ត​ពិភពលោក ដែល​យើង​ត្រូវ​ទាមទារ​ការការពារ​ទាំ​ង​អស់​គ្នា​។ ការអភិវឌ្ឍន៍ គឺ​ត្រូវតែ​ធ្វើ​ហើយ តែ​ត្រូវតែមាន​ការការពារ និង​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​។

លោក ពុ​យ គា បាន​អះអាង​ដែរ​ថា អ្វីដែល​អ្នកវិនិយោគទុន​បរទេស​ចូលមក​ដាក់ទុន ក៏ដូចជា​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ច្រើន ក៏​ដោយសារតែ​បរិស្ថាន​នៅក្នុង​តំបន់ ក៏ដូចជា​ស្ថានភាព​នយោបាយ​ផងដែរ​។ លោក​បន្តថា ដូចជា​នៅ​បណ្ដា​ប្រទេស​មួយចំនួន ដែលមាន​ភូមា​ជាដើម កន្លងមក​មាន​អ្នកវិនិយោគ​ចូលទៅ​វិនិយោគ​ច្រើនណាស់ ប៉ុន្តែ​នៅពេល​ប្រទេស​ទាំងនោះ មាន​ស្ថានភាព​នយោបាយ​មិនល្អ​ច្របូកច្របល់ អ្នកវិនិយោគ​ក៏​ចាកចេញ​វិញ ហើយក៏​អាស្រ័យទៅលើ​ការបង្ក​លក្ខណៈ​របស់រ​ដ្ឋា​ភិ​បាល​ផងដែរ ដូចជា​ការលើកទឹកចិត្ត ការសម្រួល​ធ្វើយ៉ាងណា​ឱ្យ​អ្នកវិនិយោគ​ទាំង​ក្នុងស្រុក ទាំង​ក្រៅ​ស្រុក បាន​សប្បាយចិត្ត​ជាមួយ​នឹង​ការរៀបចំ​របស់​យើង​។ លោក​ថា នៅ​ប្រទេសជិតខាង​យើង​ដូចជា​វៀតណាម​ជាដើម គេ​បាន​ប្រឹងប្រែង​ណាស់ ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ ហើយ​លោក​ជឿថា នៅ​កម្ពុជា​ក៏​អនុវត្ត​ដូចគ្នានេះដែរ ពីព្រោះ​នេះ​ជា​កត្តា​ដ៏​ធំ​មួយ នៅក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​។

ទាក់ទង​ទៅនឹង​បញ្ហា​សេដ្ឋកិច្ច​នៅក្នុង​ដំណាក់កាល នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នេះ​លោក ពុ​យ គា បាន​អះអាងថា នៅក្នុង​ដំណាក់កាល​នេះ យើង​ឃើញ​មាន​វិធានការ​នានា​របស់​រដ្ឋា​ភិ​បាល ជាពិសេស​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​គិតគូរ​អំពី​បញ្ហា​ពន្ធ ដោយមាន​ការរៀប​ចំព​ន្ធ​ដារ និង​កៀរគរ​ចំណូល​ពន្ធ​របស់​ជាតិ ដែល​បាន​បាត់បង់ ជាពិសេស​ចរន្ត​ថ្មី​មួយ ដែល​ក្រសួង​ទូរគមនាគមន៍​បានដាក់​ចេញ ដើម្បី​គៀងគរ​ប្រមូល​លុយ ដែល​ហូរ​ចេញទៅ​ក្រៅ​ក្រៅ​។​

ដោយឡែក​លោកស្រី ម៉ន ដា​នី ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​វីឡា KP MORN DANY បាន​អះអាង​ដែរ​ថា នៅក្នុង​អំឡុងពេល នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​-១៩​នេះ បើទោះបីជា​ប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​បាន​រង​ផលប៉ះពាល់​ដោយ ប៉ុន្តែ​មិនមាន​បញ្ហា​សម្រាប់​ក្រុមហ៊ុន KP ទេ​។ ជាមួយគ្នា​នោះ លោកស្រី​អះអាងថា សម្រាប់​ការលក់ដូរ​ទាំងអស់រ​បស់ KP មិនមាន​បញ្ហា​អ្វី​ទាំងអស់ ហើយ​រិត​តែមាន​អតិថិជន​គាំទ្រ​កាន់តែច្រើន ដោយ​ពួកគាត់​យកលុយ​សុទ្ធ​មក​ទិញ​តែម្តង​។ ទោះជា​យ៉ាងណា​លោកស្រី​បាន​អះអាងថា ការសាងសង់​លំនៅដ្ឋាន​នៅ​ក្រុមហ៊ុន KP MORN DANY របស់លោក​ស្រី មានការ​យឺតយ៉ាវ​បន្តិចបន្តួច ដោយសារតែ​ការនាំ​ចូល​គ្រឿងសំណង់ ចំពោះ​ការសាងសង់​មិនមាន​បញ្ហា​ទេ​។​

សូមបញ្ជាក់ថា ការលើកឡើង​របស់លោក ពុ​យ គា ខណៈ​លោក​ចុះ​សង្កេតមើល​ការបើក​លក់​គម្រោង​លំនៅដ្ឋាន​វីឡា​របស់​ក្រុមហ៊ុន KP MORN DANY កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​ភូ​មិ​ភាន​សា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​៕

កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម