Connect with us

ព័ត៌មានអន្ដរជាតិ

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន មិនបានអញ្ជើញទៅទីស្នាក់ការកណ្ដាលរបស់គណបក្សភឿថៃដើម្បីជួបជាមួយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅរសៀលនេះនោះទេ ដោយសារតែលោកជាប់បំពេញការងារជាច្រើនទៀត ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Thai PBS នៅថ្ងៃទី២៦ ខែមីនានេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ លោក សេដ្ឋា ថែមទាំងប្រាប់អ្នកសារព័ត៌មានទៀតថា លោកនឹងមិនជួបជាមួយលោក ថាក់ស៊ីន នោះទេ ហើយលោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅពហុកីឡដ្ឋានជាតិ Rajamangala ដើម្បីទស្សនាការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិថៃប្រកួតជាមួយកូរ៉េខាងត្បូងដែលនឹងចាប់ផ្ដើមការប្រកួតនាពេលវេលាម៉ោង ៧ និង ៣០ នាទីយប់នេះ ។

យោងតាមសេចក្ដីរាយការណ៍ពីកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២៥ ខែមីនាបានឲ្យដឹងថា លោក ថាក់ស៊ីន នឹងអញ្ជើញទៅទីស្នាក់ការកណ្ដាលរបស់គណបក្សភឿថៃនៅសង្កាត់ Huai Kwang ក្នុងទីក្រុងបាងកកនៅថ្ងៃអង្គារនេះ ដើម្បីជួបជាមួយសមាជិកតំណាងរាស្ត្ររបស់បក្ស ស្របពេលដែលបច្ចុប្បន្នកូនស្រីរបស់លោកគឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា ជាប្រធានបក្សស្រាប់ផង ។

ម្យ៉ាងទៀតក៏ដោយសារតែលោក សេដ្ឋា ធ្លាប់បានជួបជាមួយលោក ថាក់ស៊ីន ប្រមាណជា ២ ដងរួចមកហើយ​នៅ​ឯភូមិគ្រឹះ Chan Song La ក្នុងទីក្រុងបាងកក និងលំនៅដ្ឋាន​នៅខេត្ត​ឈៀងម៉ៃ ខណៈការអញ្ជើញទៅទីស្នាក់ការរបសបក្សរបស់អតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ ឆ្នាំរូបនេះទៀតសោតក៏មិនជាប់ពាក់ព័ន្ធនឹងរឿងប្រជុំផ្ទៃក្នុងរបស់បក្សនោះដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ លោក ថាក់ស៊ីន គ្រោងនឹងអញ្ជើញទៅស្នាក់ការបក្សភឿថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម