Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការថា «យុត្តិធម៌​សម្រាប់​មន្ដ្រី​ស្អាតស្អំ មិន​អាច​កាត់​ថ្លៃ​បាន​ទេ»។ លោករដ្ឋមន្ត្រីបានសរសេរដូច្នេះ ដោយបានភ្ជាប់មកជាមួយវីដេអូ ដំណើរត្រឡប់មកកាន់មាតុភូមិកំណើតរបស់លោក គ្រី ម៉ះផល មន្ត្រីកម្ពុជា ដែល​រង​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌​ពី​សំណាក់​រដ្ឋអាជ្ញា និង​ទីភ្នាក់ងារ​មច្ឆជាតិ និង​ព្រៃឈើ​អាមេរិក ថាជួញដូរសត្វស្វាក្ដាមទៅកាន់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ​នៅឯអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុង​រង់ចាំបន្តដំណើរ​ទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។

ភ្លាមៗចាប់តាំងពីពេលឃាត់ខ្លួនលោក គ្រី ម៉ះផល រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូន​ដល់មន្ត្រី​របស់ខ្លួន។ ជាក់ស្ដែងក្រសួងកសិកម្មរបស់កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្តីប្រឆាំង​នឹងរដ្ឋអាជ្ញាព្រម​ទាំងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលចោទប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាង​ដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវលាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ផ្អែកលើទិដ្ឋភាពច្បាប់ និងមានការជួយជ្រោមជ្រែងយ៉ាងសស្រាក់សស្រាំពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក បានសម្រេចទម្លាក់ចោលរាល់បទចោទលើលោក គ្រី ម៉ះផល។

រាប់ចាប់ពីថ្ងៃអាជ្ញាធរបានឃាត់ខ្លួន និងដំណាក់កាលតវ៉ា រកយុត្តិធម៌ និងរហូតពេលត្រឡប់មកដល់កម្ពុជាវិញ លោក គ្រី ម៉ះផល ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុភូមិកំណើតរយៈពេល១​ឆ្នាំ ៤​ខែ និង​១០​ថ្ងៃ។

សម្រាប់រដ្ឋមន្ត្រី ឌិត ទីណា រយៈ១​ឆ្នាំ ៤​ខែ និង​១០​ថ្ងៃ ដែលលោក គ្រី ម៉ះផល ត្រូវរដ្ឋអាជ្ញាចាប់ឃាត់ខ្លួន និងដំណាក់កាលស្វែងរកយុុត្តិធម៌ គឺ​ជា​រយៈ​ពេល​ដ៏​យូរ​សម្រាប់​មន្ដ្រី​ស្អាត​ស្អំ​របស់កម្ពុជាម្នាក់។

ស្ថិតក្នុងពេលវេលាដែលមន្ត្រីដ៏ស្អាតស្អំ គឺលោក គ្រី ម៉ះផល អាចត្រឡប់មកជុំគ្រួសារ ត្រឡប់មកទីឋានកំណើតវិញ លោក ឌិត ទីណា បាន​គោរពថ្លែង​អំណរ​គុណ​ដល់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ព្រមទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ដែល​យក​ចិត្ត​ទុក​ដាក់ និង​សហការ​គាំទ្រ​ក្នុង​ដំណើរការ​ស្វែង​រក​យុត្តិធម៌​ជូន​លោក គ្រី ម៉ះផល។

មិនខុសពីលោករដ្ឋមន្ត្រីក្រសួងកសិកម្មឡើយ លោក គ្រី ម៉ះផល សាម៉ីខ្លួនផ្ទាល់ បានលើកដៃសំពះថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបានខ្នះខ្នែងក្នុងការជួយរកយុត្តិធម៌ដល់លោក និងជួយជ្រោមជ្រែងដល់គ្រួសាររបស់លោក។ នេះបើតាមសម្ដីរបស់លោក គ្រី ម៉ះផល នៅក្នុងវីដេអូដែលផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុក លោក ឌិត ទីណា។

តាមវីដេអូដដែល បន្ទាប់ពីជើងជាន់ដីកម្ពុជា នឹងបានជួបជុំគ្រួសារវិញភ្លាម លោក គ្រី ម៉ះផល បានរៀបរាប់ពីចំណាប់អារម្មណ៍ទាំងទឹកភ្នែកដាមលើថ្ពាល់ថា ការរួចផុតពីការចោទប្រកាន់របស់អាជ្ញាធរអាមេរិក ហើយមានវាសនាវិលត្រឡប់មកកម្ពុជាវិញនេះ គឺជាកំណើតទីពីររបស់លោក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ជិះ​ទូក​អ្នក​នេសាទ​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ចំណាយ​ពេល​តែ ២០ទៅ ៣០នាទីអាច មកកម្សាន្តព្រៃកោងកាង តាម​សហគមន៍

កីឡា២ ម៉ោង មុន

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ​បាន​៣​ពិន្ទុ​បន្ថែម​​​បន្តក្តីសង្ឃឹម​ឡើង​វគ្គ​បន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព និង​អ្នក​ជំនាញ​ថា ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការ​អប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ៤ ម៉ោង មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ៥ ម៉ោង មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

នយោបាយ៩ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ចរាចរណ៍១៥ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

Sokha Hotels

ព័ត៌មានពេញនិយម