Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ចង្អុលចំមុខ ៣ប្រទេស នៅពីក្រោយការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ

បានផុស

នៅ

ត្បិតក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះអំពើភេរវកម្មកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅសាលប្រគំតន្ត្រី Crocus City Hall ជាយក្រុងមូស្គូរួចហើយក៏ដោយ ប៉ុន្តែប្រធានទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) លោក Aleksandr Bortnikov បានចង្អុលចំមុខសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ុយក្រែន ថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។

(រូបថត៖ SKY)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bortnikov ប្រាប់ទៅ RT កាលពីថ្ងៃអង្គារទី២៦ខែមីនាថា បច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមវែកមុខអ្នកដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារភេរវកម្ម ទាំងនៅក្នុងនិងក្រៅប្រទេសរុស្ស៊ី ហើយនៅពេលសួរថា តើសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ុយក្រែន ពិតជានៅពីក្រោយរឿងនេះមែនឬទេ ប្រមុខ FSB រូបនេះឆ្លើយថា “មែន! យើងគិតអ៊ីចឹង។ យើងជឿថា សកម្មភាពនេះត្រូវបានរៀបចំឡើងដោយក្រុមឥស្លាមជ្រុលនិយមខ្លួនឯង ហើយមានការសម្របសម្រួលដោយសេវាពិសេសរបស់លោកខាងលិច។ សេវាពិសេសរបស់អ៊ុយក្រែន ក៏មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងបញ្ហានេះដែរ”។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សានៃការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី នាយក FSB ប្រាប់អ្នកសារព័ត៌មានថា ចារកម្មរុស្ស៊ី នឹងធ្វើគ្រប់យ៉ាងដើម្បីកំណត់អត្តសញ្ញាណអ្នករៀបចំដោយផ្ទាល់ និងអ្នកឧបត្ថម្ភចំពោះការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ។

ប្រធានសេវាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Aleksandr Bortnikov (រូបថត៖ TASS)

ឆ្លើយតបទៅការចោទប្រកាន់នេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak ប្រតិកម្មថា រុស្ស៊ី មិនអាចប្រកែកបានទេ អំពីជនល្មើសនិងភាពអសមត្ថភាពនៃទីភ្នាក់ងារសន្តិសុខរបស់ខ្លួន ។ ពួកគេមិនអាចដើរចោទអ្នកដទៃបានឡើយ។

សូមបញ្ជាក់ជាថ្មី កាលពីល្ងាចថ្ងៃទី២២ខែមីនា បុរសមួយក្រុមប្រដាប់ដោយកាំភ្លើងធុនធ្ងន់ បានសម្រុកចូលវាយប្រហារសាលប្រគំតន្ត្រី Crocus ដែលក្រុមតន្រ្តីរ៉ុក Picnic កំពុងរៀបចំសម្តែង ជាមួយទស្សនិកជនយ៉ាងច្រើនកុះករ។ ភេរវករបានសម្លាប់សន្តិសុខ បាញ់អ្នកទស្សនាការប្រគំតន្ត្រីនៅនឹងកន្លែង ហើយចាប់ផ្តើមដុតអគារឲ្យឆេះសន្ធោសន្ធៅ។

(រូបថត៖ AP)

យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​ពីប្រធានគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី លោក Aleksandr Bastrykin បានឲ្យដឹងថា មនុស្សចំនួន១៣៩នាក់ រួមទាំងកុមារ៣នាក់ផងដែរ បានបាត់បង់ជីវិតក្នុងការវាយប្រហារ ខណៈ​ប្រហែល២០០នាក់ត្រូវ​របួស។

មិនយូរប៉ុន្មានបន្ទាប់ពីការវាយប្រហារ, សេវាសន្តិសុខរុស្ស៊ីបានឃាត់ខ្លួនមនុស្សចំនួន១១នាក់ដែលជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម រួមទាំងអ្នកដែលគេជឿថា ជាខ្មាន់កាំភ្លើងផងដែរ ហើយក្រោយមកទីក្រុងមូស្គូ បានចាប់ខ្លួនជនសង្ស័យចំនួន៧នាក់ផ្សេងទៀត ដែលត្រូវបានចោទប្រកាន់ពីបទជួយរៀបចំការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ព្រមានពលរដ្ឋខ្លួននៅបារាំងឲ្យប្រយ័ត្ន ហាក់មានអ្វីមិនស្រួល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ១០ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ១១ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម