Connect with us

ព័ត៌មានអន្ដរជាតិ

បុរស អាមេរិក ម្នាក់ ដើរកាន់សាកសពជើងមនុស្ស និងហែកទំពាដូចចំណី

បានផុស

នៅ

កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មានបរទេស​ complex បានរាយការណ៍ពីព្រឹត្តិការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅ Vasco រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅពេលដែលមនុស្សម្នាក់បានផ្សព្វផ្សាយវីដេអូឃ្លិបបុរសម្នាក់កាន់ជើងមនុស្សដើរតាមផ្លូវ ហើយខាំហែកទទួលទានយ៉ាងគួរឲ្យខ្លាច។

ជើងដែលបុរសនោះកាន់ដើរតាមផ្លូវនិងហែកស៊ីនោះ ត្រូវបានគេជឿថាជាសរីរាង្គរបស់មនុស្សម្នាក់ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់រថភ្លើងសម្រាប់អ្នកថ្មើរជើងនៅស្ថានីយ៍ Amtrak ប្រហែល ២៥ ម៉ាយ (៤០ គីឡូម៉ែត្រ) ពី Beckerfield កាលពីថ្ងៃសុក្រ។

ក្រោយមកប៉ូលិស Kerncounty បានចាប់ខ្លួននិងកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ Resendo Tellez អាយុ ២៧ ឆ្នាំ នៅរសៀលថ្ងៃដដែល និងចោទប្រកាន់ពីបទបំផ្លិចបំផ្លាញភស្តុតាង និងផ្លាស់ទី ឬបំផ្លាញសាកសព។ គេ​បាន​រក​ឃើញ​ផង​ដែរ​ថា ជនសង្ស័យ​មាន​ដីកា​ចាប់​ខ្លួន​​ ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ផ្សេង​ទៀត។

ទន្ទឹមនោះទៀតសោត សាក្សី​ដែលឃើញហេតុការណ៍បាន​រាយការណ៍​ប្រាប់ទូរទស្សន៍ក្នុងស្រុក KBAK ថា បុរសនោះបានយកសាច់នោះមកខាំទំពានៅកៀនជញ្ជាំង។ អ្វីៗមើលទៅដូចជាគួរឲ្យភ័យខ្លាច ព្រោះ​វា​មិន​មែន​គ្រាន់​តែ​កាន់​ជើង​ទៅ​មុខ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ គាត់​ក៏​ស៊ី​សាច់នោះដូចជាបិសាចផងដែរ។

យ៉ាងណាក៏ដោយ កាន់តែមិនគួរឲ្យជឿ នាយកក្រុង Kern County លោក Carlos Baldobinos បានផ្តល់បទសម្ភាសន៍កាលពីបីសប្តាហ៍មុនថា មានមនុស្សម្នាក់ជាជនអនាថា គ្មានកាន់ទីជម្រកច្បាស់លាស់ ហើយត្រូវគេរាយការណ៍ថាត្រូវរថភ្លើងបុកនៅ Bakersfield ។

យ៉ាងណាមិញ អ្វីៗដែលកាន់តែស្មុគ្រស្មាញ នៅពេលដែលប៉ូលិសបញ្ជាក់ថា សាកសពមនុស្សដែលបានស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងនៅ Bakersfield នៅតែនៅដដែល មិនមានការបាត់បង់នោះទេ។ ដូច្នេះតើសាកសពដែលបុរសកាន់ដើរតាមផ្លូវនោះ ជាសាកសពរបស់អ្នកណា៕

សូមទស្សនា​ឃ្លិបមនុស្ស​ស៊ី​សាច់​ជើង​មនុស្ស​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រុមហ៊ុនមួយ ប្រាប់ប៉ូលិសកាលីហ្វ័រញ៉ា ឲ្យឈប់ប្រើក្បាលតុក្កតា Lego មកបិទមុខជនសង្ស័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម