ព័ត៌មានអន្ដរជាតិ
ឆាប់ៗនេះ បារាំង នឹងបញ្ជូនកាំភ្លើងធំ ៧៨ គ្រឿងឲ្យ អ៊ុយក្រែន
ប្រទេសបារាំងនឹងបញ្ជូនកាំភ្លើងធំប្រភេទ Caesar ចំនួន ៧៨ គ្រឿងទៅឲ្យអ៊ុយក្រែនដើម្បីបំពេញតម្រូវការបន្ទាន់របស់រដ្ឋាភិបាលទីក្រុងកៀវសម្រាប់ប្រយុទ្ធប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃទី២៧ ខែមីនា ។

រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងលោក Sebastien Lecornu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កិច្ចព្រមព្រៀងមួយក្នុងចំណោមប្រទេសបារាំង អ៊ុយក្រែន និងដាណឺម៉ាក បានសម្រេចផ្តល់កាំភ្លើងធំបាញ់ស្វ័យប្រវត្តិ ១៥៥ មិល្លីម៉ែត្រប្រភេទ Caesar ទៅឲ្យអ៊ុយក្រែន តាមរយៈផ្លូវដឹកជញ្ជូនពីប្រទេសបារាំង ។
ទន្ទឹមនោះ ប្រទេសបារាំងក៏មានគម្រោងផ្ដល់គ្រាប់កាំភ្លើងទំហំ ១៥៥ មីល្លីម៉ែត្រប្រមាណ ៨០,០០០ គ្រាប់ទៅឲ្យអ៊ុយក្រែននៅឆ្នាំនេះផងដែរ ពោលគឺកើនឡើងពី ៣០,០០០ គ្រាប់ដែលធ្លាប់បានបញ្ជូន ចាប់តាំងពីផ្ទុះភ្លើងសង្រ្គាមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។

លើសពីនេះ ប្រទេសបារាំងក៏កំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីរកទិញគ្រាប់រំសេវពីប្រទេសក្រៅសហភាពអឺរ៉ុបផងដែរ ដែលជាផែនការផ្តួចផ្តើមដោយសាធារណរដ្ឋឆេកដើម្បីគាំទ្រដល់ទីក្រុងកៀវ ។ ក្រោមផែនការនេះ សាធារណរដ្ឋឆេកស្វែងរកកាំភ្លើងធំ ៨០០,០០០ គ្រឿងឲ្យអ៊ុយក្រែន ស្របពេលដែលមេដឹកនាំឆេកធ្លាប់បាននិយាយថា កញ្ចប់ដំបូងនឹងត្រូវបញ្ជូនទៅអ៊ុយក្រែនមិនឲ្យហួសខែមិថុនានោះទេ ខណៈយ៉ាងហោចណាស់មានប្រទេសចំនួន ១៨ បានចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ ។
គួរបញ្ជាក់ថា កាលពីដើមខែនេះ អាល្លឺម៉ង់ បារាំង និងប៉ូឡូញបានប្តេជ្ញាទិញអាវុធបន្ថែមទៀតអ៊ុយក្រែន និងបង្កើនការផលិតសម្ភារៈយោធា ដោយសន្យាថា អ៊ុយក្រែនអាចពឹងផ្អែកលើមហាអំណាចទាំងបីរបស់អឺរ៉ុប ស្របពេលដែលអ៊ុយក្រែនកំពុងជួបវិបត្តិកង្វះខាតធនធានយោធា ៕

អត្ថបទ ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ