Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញ រកឃើញឈាមជ្រូកធ្វើពីឈាមគោ និងសណ្ដែកបណ្ដុះដាក់គីមី សរុប ៧៣ គីឡូក្រាម

បានផុស

នៅ

មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ ណែនាំ និង​អប់រំ ទីតាំង ២ កន្លែង ក្នុង​សង្កាត់​បឹង​សាឡាង រក​ឃើញ​ឈាម​ជ្រូក​ធ្វើ​ពី​ឈាម​គោ និង​សណ្ដែក​បណ្ដុះ​ដាក់​គីមី សរុប​ចំនួន ៧៣ គីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗ នេះ ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី លោកស្រី​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​ថ្នាក់​ដឹកនាំ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប ក្នុង​ការ​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ សាខា ក​.​ប​.​ប រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក បាន​ចុះ​ត្រួតពិនិត្យ ណែនាំ និង​អប់រំ នៅ​ទីតាំង​ផលិត​ឈាម​ជ្រូក និង​សណ្ដែក​បណ្ដុះ ចំនួន ២ ទីតាំង ស្ថិត​នៅ​ភូមិ ១៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ។

ការ​ចុះ​ត្រួតពិនិត្យ ណែនាំ និង​អប់រំ នៅ​ទីតាំង​ខាងលើ​នេះ​ដែរ បាន​រក​ឃើញ ៖ ១.ផលិតផល​ឈាម​ជ្រូក​ធ្វើ​អំពី​ឈាម​គោ ដែល​ជា​កម្មវត្ថុ នៃ​ការ​ក្លែងបន្លំ​វត្ថុធាតុដើម បន្លំ​ថា ប្រភេទ នៃ​ផលិតផល​ឈាម។ ២.សណ្ដែកបណ្ដុះ​មាន​ដាក់​បន្ថែម​សារធាតុ​គីមី។ ៣.មិន​ស្រប​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​តាម​លក្ខខណ្ឌ​តម្រូវ​ផ្នែក​អនាម័យ​ម្ហូបអាហារ គុណភាព សុវត្ថិភាព​ផ្នែក​អតិសុខុមប្រាណ​ជីវសាស្ត្រ ស្រប​តាម​បទប្បញ្ញត្តិ នៃ​ច្បាប់។ ដូច្នេះ មន្ត្រី​ជំនាញ បាន​ដកហូត​ផលិតផល​ឈាម ៥១ គីឡូក្រាម និង​សណ្ដែកបណ្ដុះ​ដែល​បន្ថែម​សារធាតុ​គីមី ២២ គីឡូក្រាម សរុប​ចំនួន ៧៣ គីឡូក្រាម។

ក្រោយ​ការ​ត្រួតពិនិត្យ និង​ការ​ពន្យល់​ណែនាំ​អំពី​ច្បាប់​ដល់​ម្ចាស់​ទីតាំង​ទាំង ២ ខាងលើ ម្ចាស់​ទីតាំង​បាន​យល់ព្រម​សហការ​ទទួល​ការ​ណែនាំ អប់រំ ពី​មន្ត្រី​ជំនាញ ដែល​បាន​ចុះ​មក​ត្រួតពិនិត្យ ដោយ​ធ្វើ​កិច្ចសន្យា​កែតម្រូវ​ដូចតទៅ ៖

១.បញ្ឈប់​ការ​ដាក់​លាយ​សារធាតុ​បន្ថែម​(សារធាតុ​គីមី) លើ​ការ​ផលិត​សណ្ដែកបណ្ដុះ ឬ មិន​បន្ត​ការ​ផលិត​សណ្ដែកបណ្ដុះ​ទៀត។ ២.បញ្ឈប់​ការ​ផលិត​ឈាម​ជ្រូក​ធ្វើ​ពី​ឈាម​គោ ដែល​ជា​កម្មវត្ថុ នៃ​ការ​ក្លែងបន្លំ​វត្ថុធាតុដើម បន្លំ​ផលិតផល​ឈាម និង​មិន​ដាក់​លាយ​សារធាតុ​បន្ថែម​ណា ដែល​ច្បាប់​មិន​អនុញ្ញាត។ ៣.រៀបចំ​អនាម័យ ទុក​ដាក់​សម្ភារៈ វត្ថុធាតុដើម ឲ្យ​បាន​ល្អ។ ៤.ម្ចាស់​ទីតាំង បាន​ស្នើ​សុំ​ការ​រៀបចំ​រយៈពេល ៣ ខែ ដើម្បី​កែតម្រូវ​អនាម័យ​ទីតាំង​ឲ្យ​បាន​ល្អ និង​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ដើម្បី​ចុះ​ផ្ទៀងផ្ទាត់​ពី​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម