Connect with us

ព័ត៌មានជាតិ

សហគ្រាសឧស្សាហកម្មធំៗ ១៧ របស់ ចិន ចង់ពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា

បានផុស

នៅ

សហគ្រាស​ឧស្សាហកម្ម​ធំៗ ចំនួន ១៧ របស់ ចិន បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍ និង​បំណង​ចង់​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បង្ហាញ​ពី​ចំណាប់​អារម្មណ៍ និង​បំណង​ចង់​ពង្រីក​ការ​វិនិយោគ​នេះ ក្នុង​ឱកាស សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធាន​ក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. និង​ប្រតិភូ​សហគ្រាស​ឧស្សាហកម្ម​ធំៗ ចំនួន ១៧ របស់​ប្រទេស​ចិន ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ កាលពី​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៤ នេះ។

ក្នុង​ឱកាស នៃ​ជំនួប លោក ស៊ិន មីងរ៉ុង ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូបលោក និង​ប្រតិភូ​សហគ្រាស​ឧស្សាហកម្ម ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​អរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការ​គាំទ្រ និង​សម្រប​សម្រួល​ដល់​កិច្ច​ដំណើរការ​វិនិយោគ​របស់​សហគ្រាស​ឧស្សាហកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​កន្លងមក។

លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ និង​ពង្រីក​ការ​វិនិយោគ ក៏ដូចជា​ការ​ទាក់ទាញ​នូវ​វិនិយោគិន​ថ្មីៗ បន្ថែម​ទៀត មក កម្ពុជា ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ស្រប​តាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ជាពិសេស គឺ​សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ ទៅជា “តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង” ស្រប​តាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល។

បន្ថែម​លើ​នេះ លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​គោរព​ជម្រាប​ជូន សម្ដេច​ធិបតី អំពី​បណ្ដា​សហគ្រាស​ឧស្សាហកម្ម ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ រួមមាន​ក្រុមហ៊ុន​ចំនួន ១៧ មាន​ជំនាញ និង​ប្រកប​អាជីវកម្ម​លើ​វិស័យ​ជាច្រើន ដូចជា ៖ វិស័យ​វាយនភ័ណ្ឌ​, បច្ចេកវិទ្យា​ព័ត៌មាន​, ឧស្សាហកម្ម​, ហិរញ្ញវត្ថុ និង​ធនាគារ​, ថាមពល​, ការ​គ្រប់គ្រង​សំណល់ និង​ទឹក​ស្អាត​, អចលនទ្រព្យ​, គម្រោង​អភិវឌ្ឍន៍​ជនបទ​, ធានារ៉ាប់រង​, បរិស្ថាន​, ក៏ដូចជា​ក្រុមហ៊ុន​វិនិយោគ​ផលិត​នូវ​ផលិតផល​ផ្សេងៗ ដូចជា ក្រដាស និង​ដែក ជាដើម។

លោក​ប្រធាន​ក្រុមហ៊ុន ក៏បាន​គោរព​ស្នើសុំ​ការ​ស្វែងយល់​បន្ថែម​អំពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​របស់​រាជរដ្ឋាភិបាល​, គោលនយោបាយ​ក្នុង​ការ​គ្រប់គ្រង និង​ការ​បង្វិល​ប្រាក់​វិនិយោគ​, គោលនយោបាយ នៃ​ការ​គ្រប់គ្រង​កម្លាំង​ពលកម្ម ទាំង​ក្នុងស្រុក និង​ពលករ​ជំនាញ​បរទេស​, និង​គោលនយោបាយ​ផ្នែក​ថាមពល​បៃតង និង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់។

ជា​ការ​ឆ្លើយតប សម្ដេច​ធិបតី បាន​អរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បណ្ដា​ក្រុមហ៊ុន​ឧស្សាហកម្ម​ដែល​បាន​បោះ​ទុន​វិនិយោគ និង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នេះ​បង្ហាញ​ពី​ការ​ជឿជាក់​មក​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ចំពោះ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ សម្ដេច​ធិបតី បាន​បញ្ជាក់​ជូន​ដល់​លោក​ប្រធាន​ក្រុមហ៊ុន និង​គណៈប្រតិភូ​ថា រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​ប្រកាន់​ភ្ជាប់​នូវ​គោលនយោបាយ​បើក​ចំហ ប្រកប​ដោយ​ភាព​បត់បែន និង ជាក់ស្ដែង​និយម ដោយ​រក្សា​ភ្ជាប់​នូវ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់ នៅ​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង និង​ការ​ផ្ដល់​នូវ​បរិយាកាស​វិនិយោគ​ល្អ​ប្រសើរ។

បន្ថែម​នេះ សម្ដេច​ធិបតី បាន​គូស​រំលេច​ថា រាជរដ្ឋាភិបាល បាន​និង​កំពុងតែ​ដាក់​ចេញ​នូវ​គោល​នយោបាយ​អាទិភាព​លើ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស តាមរយៈ​ការ​ធ្វើការ​កែទម្រង់​វិស័យ​អប់រំ និង​ការ​លើក​កម្ពស់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បច្ចេកទេស ក៏ដូចជា​បន្ត​ពង្រឹង​កម្មវិធី​ការ​បង្កើន​ជំនាញ (Upskilling) និង​ការ​ផ្លាស់ប្តូរ​ជំនាញ (Reskilling) ដើម្បី​ធានា​បាន​នូវ​ធនធាន​មនុស្ស ជា​ពិសេស​កម្លាំង​ពលកម្ម​ជំនាញ ដែល​អាច​ឆ្លើយតប​ទៅតាម​តម្រូវការ​ជាក់ស្ដែង​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម និង​ទីផ្សារ​ការងារ។ ចំពោះ​គោលនយោបាយ នៃ​ការ​គ្រប់គ្រង និង​ការ​បង្វិល​ប្រាក់​វិនិយោគ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​លំហូរ​មូលធន ដោយមាន​ភាព​សេរី ហើយ​វិនិយោគិន​អាច​មាន​លទ្ធភាព​ក្នុង​ការផ្ទេរ​មូលធន​វិនិយោគ​ចេញ និង​ចូល តាម​ប្រព័ន្ធ​ទូទាត់​ប្រាក់​ឆ្លងដែន ដែល​នេះ​ជា​ការ​ផ្ដល់​នូវ​ភាព​ងាយស្រួល និង​ការ​គាំទ្រ​ដល់​ដំណើរការ​វិនិយោគ​នៅ​កម្ពុជា។

សម្ដេច​ធិបតី បន្ថែម​ទៀត​ថា បច្ចុប្បន្ន កម្ពុជា កំពុង​ប្រើប្រាស់​ថាមពល​ស្អាត ប្រមាណ​ជាង ៦០% និង​បាន​កំពុង​បន្ត​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នេះ ឱ្យ​ឈាន​ទៅ​ដល់ ៧០% ត្រឹម​ឆ្នាំ ២០៣០។ មុន​នឹង​បញ្ចប់ សម្ដេច​ធិបតី បាន​បញ្ជាក់​ជូន​លោក​ប្រធាន​ក្រុមហ៊ុន និង​គណៈប្រតិភូ​អំពី​ការ​បន្ត​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​ទៅ​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​សំខាន់ៗ ដូចជា ផ្លូវ​លឿន អាកាសយានដ្ឋាន​អន្តរជាតិ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃ​ទៀត ដើម្បី​ត​ភ្ជាប់​កម្ពុជា ទៅ​តំបន់ និង​សកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម