សុខភាព
រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យមន្ទីរពេទ្យកុមារធំៗរួមគ្នាដោះស្រាយបញ្ហាសុខភាពកុមារ
លោក សាស្ត្រាចារ្យ ឈាងរ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានណែនាំដល់ មន្ទីរពេទ្យកុមារជាតិ សហការជាមួយមន្ទីរពេទ្យគន្ធបុប្ផារួមគ្នាដោះស្រាយបញ្ហាសុខភាពកុមារនៅ ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀតខណៈបច្ចុប្បន្នកំណើនអ្នកជំងឺមានការកើនឡើងជាបន្តបន្ទាប់។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo_2024-03-27_10-02-01-1024x768.jpg)
ថ្លែងក្នុងពិធីបើក សន្និបាតបូកសរុបការងារសុខាភិបាល ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ, នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការសហការជាមួយមន្ទីរពេទ្យដែលមានភារកិច្ច និងកាតព្វកិច្ចប្រហាក់ប្រហែលគ្នាមា នពេទ្យគន្ធបុប្ផាទាំងនៅភ្នំពេញ និងសៀមរាប និងមន្ទីរពេទ្យទាំងឡាយដែលមានសេវាព្យាបាលកុមារដែរ ពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សុខភាពរបស់កុមារ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo_2024-03-27_10-02-07-1024x768.jpg)
លោករដ្ឋមន្ត្រីបានបន្តថា៖ “មន្ទីរពេទ្យកុមារជាតិ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា សូមឱ្យមានការជួបគ្នារវាងមេមន្ទីរពេទ្យទាំងពីរដើម្បីដឹកដៃគ្នារៀបចំកម្មវិធីទស្សនកិច្ចឈ្វេងយល់គ្នាទៅវិញទៅមក។ កាលណាទៅឃើញចំណុចល្អ និងចំណុចណាខ្វះខាត យើងអាចជួយកែលម្អគ្នាទៅវិញទៅមកព្រោះថា មួយខ្លាំងមិនប្រាកដថាខ្លាំងទេ មួយពូកែមិនប្រាកដ ថាពូកែទាំងអស់នោះទេ ហើយក៏មិនអាចទទួលរ៉ាប់រងបានទាំងអស់នោះដែរ”។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo_2024-03-27_10-02-03-1024x768.jpg)
លោករដ្ឋមន្ត្រីបានពន្យល់បន្តថា៖ “ចំណេះដឹងរបស់វេជ្ជបណ្ឌិតឯកទេសពូកែម្នាក់ មិនអាចធ្វើការប្រចាំការគ្រប់វេនបានទេ។ អ៊ីចឹងទាមទារឱ្យមានការយល់ដឹងចែករំលែកគ្នាដល់សហភាតរៈទើបបានរឹងមាំ និងជួយគ្នាទៅវិញទៅមកគោលដៅគឺជួយព្យាបាលកុមារ និងស្ត្រីបានជាសះស្បើយ។ ដូច្នេះរំពឹងថា នឹងមានកិច្ចសហការនេះហើយមន្ទីរពេទ្យផ្សេងៗក៏ឈ្វេងយល់ពីគ្នាបានដែរ ហើយត្រូវគិតថា គេនឹងមកមើលពេទ្យយើងនៅពេលណាមួយ ដូចនេះត្រូវខិតខំផលិតនូវអ្វីដែលថ្មី ធ្វើបែបនេះជាឈ្នាន់មួយឱ្យមានការរីកចំរើនឱ្យស្របតាមភាពជាអ្នកដឹកនាំ និងនាវានុវត្តន៍ដែលក្រសួងបានដាក់ចេញ”។
លោករដ្ឋមន្ត្រីបានបន្ថែមថា ពេទ្យទាំងអស់គ្នាជាតំណាងឱ្យជាតិ ហើយមន្ទីរពេទ្យកុមារជាតិ ជាបង្អែកចុងក្រោយសម្រាប់ព្យាបាលជំងឺកុមារ ព្រោះមានតិចតូចណាស់ដែលមានអ្នកជំងឺកុមារចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស។ ដូចនេះត្រូវព្យាយាមឱ្យបានកាន់តែប្រសើរបន្ថែមទៀត ទាំងបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈ និងមធ្យោបាយ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo_2024-03-27_10-01-52-1024x768.jpg)
លោកសាស្រ្តាចារ្យ ឈាង រ៉ា បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រី្ត បុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ នៃមនី្ទរពេទ្យកុមារជាតិ ដែលបានខិតខំផ្តល់សេវាថែទាំព្យាបាលអ្នកជំងឺទូទៅ ជាពិសេសស្រី្ត កុមារ ដោយស្មារតីទទួលខុសត្រូវ។
រដ្ឋមន្ត្រីបានបញ្ជាក់ថា ទោះបីយើងបានមើលឃើញវឌ្ឍនភាព សមិទ្ធផលរបស់មនី្ទរពេទ្យលើវិស័យសុខាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើនគួរឱ្យកត់សម្គាល់ដែលទាមទារឱ្យយើងត្រូវតែបន្តខិតខំប្រឹងប្រែងជាបន្តទៅទៀត ពិសេសត្រូវពង្រីកហេរដ្ឋារចនាសម្ព័ន្ធមនី្ទរពេទ្យ ដោយកែលម្អអាគារ ស្ថានភាពបរិស្ថានជុំវិញមនី្ទរពេទ្យឱ្យកាន់តែប្រសើរឡើងថែមទៀត, ពង្រីកលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមជូនដល់បុគ្គលិក មន្រី្តរាជការ ឱ្យកាន់តែប្រសើរឡើង សមស្របទៅតាមនិយាមស្តង់ដាអន្តរជាតិ, ការពង្រឹង ការគ្រប់គ្រងបំពាក់បន្ថែមនូវឧបរកណ៍ សម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ឱសថ, យកចិត្តទុកដាក់ឱ្យបានខ្ពស់លើការគ្រប់គ្រង និងការផ្តល់សេវាជូនដល់ប្រជាជន ពិសេសកុមារ និងស្រី្តឱ្យកាន់តែប្រសើរឡើង, ពង្រឹងសាមគ្គីភាព វិន័យក្នុងពេលបំពេញការងារ និងការយាមប្រចាំការ ក្នុងការផ្តល់សេវា ២៤ម៉ោង លើ២៤ម៉ោង, ការលើកកម្ពស់គុណភាព សុវតិ្ថភាពក្នុងការព្យាបាលជំងឺ និងការពង្រឹង គ្រប់គ្រងអភិបាលកិច្ចលើគ្រប់ផ្នែកទាំងអស់របស់មនី្ទរពេទ្យ។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo_2024-03-27_10-01-54-1024x768.jpg)
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានឱ្យដឹងថា ឆ្នាំ២០២៣ មន្ទីរពេទ្យទទួលបានអតិថិជនមកពិនិត្យពិគ្រោះជំងឺក្រៅមានចំនួន ១៩២ ៣៦៤ ករណី កើនឡើង ១៥% ខណៈឆ្នាំ២០២២ មាន ១៦៧ ១៧៦ ករណី។ ចំណែក អ្នកជំងឺសម្រាកពេទ្យ ឆ្នាំ២០២៣ មាន ៣៧ ៣៦៧ ករណី កើនឡើង ៥២% ខណៈ ឆ្នាំ២០២២ មាន ២៤ ៥៣៥ ករណី ប៉ុណ្ណោះក្នុងនោះជំងឺសម្រាកពេទ្យ មានអាទិភាពចំនួន៥ រួមមាន ជំងឺរលាកបំពង់ក ជំងឺគ្រុនឈាម ជំងឺរលាកកូនទងសួត ជំងឺរាកគ្រប់ប្រភេទ និងជំងឺទារកមិនគ្រប់ខែ៕
អត្ថបទ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?