ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់អាជីវកម្មខ្សាច់ គ្រួស ៦ កន្លែង
កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤នេះ បានចុះណែនាំដល់ម្ចាស់ដេប៉ូស្តុកខ្សាច់ គ្រួស ចំនួន៦កន្លែងស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយផ្តល់គោលការណ៍ ៣ ចំណុចសំខាន់ៗ ក្នុងការប្រកបអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលបាននូវសណ្តាប់ធ្នាប់ចរាចរណ៍ និងរក្សាការពារបានហេដ្ឋារចនាសម្ព័ន្ធគង់វង្សយូរអង្វែង។

លោក គង់ សុភាព បានបញ្ជាក់ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញមន្ទីរសហការជាមួយកម្លាំងអាជ្ញាធរ ឃុំ ស្រុក ចុះណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ត្រូវគោរពគោលការណ៍៣ចំណុច រួមមាន ១.រថយន្តដឹកកុំឲ្យលើសទម្ងន់ គឺដឹកស្មើទ្រុង ២.ត្រូវដឹកខ្សាច់ស្ងួតកុំឲ្យមានទឹកហូរស្រក់លើថ្នល់ និងទី៣.គ្រប់រថយន្តដឹកត្រូវចងក្រណាត់បិទ ឬតង់ឲ្យជិតល្អ ការពារការរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋ។
លោក គង់ សុភាព បានបញ្ជាក់ទៀតថា ការងារនេះជំនាញបានចុះណែនាំដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ គឺដេប៉ូ ខ្សាច់ គ្រួស ការដ្ឋានកិនថ្ម និងដឹកដី ផងដែរ។

ពោលគឺ ក្នុង១ឆ្នាំជំនាញបានចុះណែនាំដល់បងប្អូនទាំងនោះរហូត ៣ ដងឯណោះ យើងអនុវត្តន៍បែបនេះជារៀងរាល់ឆ្នាំ តែពិតជានៅមានការដឹកលើសការណែនាំតិចតួច ដោយពួកគាត់លក់ដេញគ្នាប្រជែងទីផ្សារ។
លោកបានបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះដែរយើងសង្ឃឹមថា ម្ចាស់អាជីវកម្ម ខ្សាច់ គ្រួស ថ្ម និងដឹកដី ទាំងអស់នឹងចូលរួមផ្តល់កិច្ចសហការដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបានណែនាំ តែបើម្ចាស់អាជីវកម្មណានៅបន្តការដឹកលើសទម្ងន់មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ ឬឈានដល់ការបិទទីតាំងនោះតែម្តង៕


អត្ថបទ៖ សាន វិឡែម

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍