កីឡា
ចាន់ ប៊ុនហឿន ប្រាប់ថា នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក
ក្រោយការចាប់ឆ្នោត កីឡាករ ចាន់ ប៊ុនហឿន ត្រូវជួបជាមួយកីឡាករឡាវ ខាំភូ ក្នុងការប្រកួតជុំទី១ ព្រឹត្តិការណ៍ប្រកួតដណ្ដើមរថយន្ត នៅទឹកដីខេត្តស្វាយរៀង នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤។

មុនការចាប់ឆ្នោត បេក្ខភាពដណ្ដើមរថយន្ត ចាន់ ប៊ុនហឿន ពិតជាមិនចង់ជួបកីឡាករ ខាំភូ ទេ ដោយសារខ្លួនធ្លាប់ឃើញក្បាច់របស់កីឡាកររូបនេះវ៉ៃពេលមកប្រកួតនៅទឹកដីកម្ពុជាកន្លងមក។ ចាន់ ប៊ុនហឿន បាននិយាយថា ខាំភូ ជាកីឡាករមានភាពធន់ ឆ្លាត និងកីឡាករមិនមែនដើរចូលបុក ដូច្នេះពេលជួបគ្នាគឺពិតជារឿងលំបាកសម្រាប់ខ្លួន។ ប្រសិនបើចង់ផ្ដូលគេឲ្យសន្លប់លឿន ត្រូវតែដើរចូល និងសម្រុកវ៉ៃ ដើម្បីបានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ចាន់ ប៊ុនហឿន បាននិយាយថា៖«ពេលប៉ះខាំភូគឺតានតឹង។ សម្រាប់ការប្រកួតស្អែកត្រូវការអ្នកវ៉ៃដៃគូឲ្យសន្លប់លឿន ទើបអាចឡើងទៅវគ្គបន្ត។ ដល់ពេលជួបជាមួយគាត់គឺពិបាក ដោយសារខាំភូ ជាកីឡាករថយ។ ចឹងពិបាកវ៉ៃគាត់ឲ្យសន្លប់ណាស់។ បើសង្ឃឹមឈ្នះគាត់គឺត្រូវបុកដេញវ៉ៃ ប៉ុន្តែគាត់ជាកីឡាករស្វិត ហើយវ៉ៃមិនងាយសន្លប់ទេ។ ពេលត្រូវគេវ៉ៃខ្លាំងគឺគាត់ថយហើយ។ គាត់មិនឆេវឆាវទេ ពេលត្រូវណាស់គឺគាត់ដកណាស់ ហើយគាត់ជាកីឡាករចិត្តត្រជាក់»។

សម្រាប់លក្ខខណ្ឌក្នុងការប្រកួតដណ្ដើមយករថយន្តស្អែកនេះគឺផ្ដោតសំខាន់លើការផ្ដួលដៃគូឲ្យសន្លប់លឿន ទើបអាចមានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្របាន ប៉ុន្តែបើករណីបេក្ខភាព៤គូនេះបានឈ្នះត្រឹមពិន្ទុដូចគ្នានឹងត្រូវសម្រេចលើសំលេងសារបោះឆ្នោតពីអ្នកគាំទ្រ។
ទោះបីជាយ៉ាងណា ចិត្តជាអ្នកកីឡា ចាន់ ប៊ុនហឿន នៅតែមានការតាំងចិត្តខ្ពស់ ហើយព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីផ្ដួលកីឡាករឡាវ ខាំភូ សម្រាប់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ពីព្រោះនេះជាព្រឹត្តិការណ៍ធំដែលរូបគេកម្រទទួលបាន៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍