ព័ត៌មានអន្ដរជាតិ
ពិភពលោកស្ថិតក្នុងហានិភ័យ ព្រោះទឹកកកនៅអង់តាក់ទិក រលាយខ្លាំង
តាមសេចក្តីប្រកាសរបស់អង្គការណាសា កាលពីដើមសប្តាហ៍នេះ, នៅឆ្នាំ២០២៤ ដែនសមុទ្រទឹកកកដែលគ្របដណ្តប់តំបន់អង់តាក់ទិក បានថយចុះមកត្រឹម១៥.៦៥លានគីឡូម៉ែត្រការ៉េ ដែលជាការរលាយខ្លាំងនិងធ្លាក់ចុះស្តើងបំផុតក្នុងរយៈពេល៤៦ឆ្នាំ ខណៈក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា ពិភពលោកកំពុងស្ថិតក្នុងហានិភ័យហើយ។
ការសង្កេតតាមផ្កាយរណបរបស់ណាសា បានបង្ហាញថា ផ្ទៃសរុបនៃមហាសមុទ្រអង់តាក់ទិកដែលគ្របដណ្តប់ដោយទឹកកក បានថយចុះមកត្រឹម១៥.៦៥លានគីឡូម៉ែត្រការ៉េ គិតត្រឹមថ្ងៃទី១៤ខែមីនា ហើយចំនួននេះគឺតិចជាងទំហំអតិបរមាជាមធ្យមចន្លោះឆ្នាំ១៩៨១ ដល់២០១០ ប្រមាណ ៦៤០ ០០០គីឡូម៉ែត្រការ៉េ។
សរុបទៅ បើគិតចាប់តាំងពីឆ្នាំ១៩៧៩មក, ទឹកកកអតិបរមា ដែលគ្របដណ្តប់នៅតំបន់អង់តាក់ទិក បានធ្លាក់ចុះក្នុងទំហំស្មើនឹងផ្ទៃដីនៃរដ្ឋអាឡាស្កា របស់អាមេរិក ទាំងមូល។
ការវិភាគនេះ គឺផ្អែកលើទិន្នន័យប្រមូលបានជាមួយនឹងឧបករណ៍ចាប់សញ្ញាមីក្រូវ៉េវ បំពាក់លើផ្កាយរណប Nimbus-7 ដែលដំណើរការរួមគ្នាដោយអង្គការណាសា និងរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិ (NOAA)។
តាមក្រុមអ្នកវិទ្យាសាស្រ្ត វិសាលភាពទឹកកកសមុទ្រប្រចាំថ្ងៃគិតត្រឹមពាក់កណ្តាលខែមីនាឆ្នាំ២០២៤ បានឈានដល់កម្រិតគួរឲ្យព្រួយបារម្ភ (ពណ៌ក្រហម) បើប្រៀបធៀបទៅនឹងកំណត់ត្រាចាស់ (ពណ៌ទឹកក្រូច) ឆ្នាំ២០១៧ ហើយអតិបរមានៃទឹកកកអង់តាក់ទិកក្នុងឆ្នាំនេះ គឺបានឈានដល់កម្រិតទាបបំផុតទី១៤ក្នុងកំណត់ត្រាទៀតផង។
ដោយសារតែបញ្ហាទឹកកករលាយលឿនបែបនេះហើយ ទើបក្រុមអ្នកវិទ្យាសាស្រ្តព្រមានថា ពិភពលោកកំពុងស្ថិតក្នុងហានិភ័យ ព្រោះគំរូអាកាសធាតុដ៏ស្មុគ្រស្មាញ បានបង្កផលលំបាកក្នុងការទស្សន៍ទាយថា តើនឹងមានអ្វីកើតឡើងនាពេលណាមួយ។
លើសពីនេះ អ្នកវិទ្យាសាស្ត្រជាមួយអង្គការណាសា និងមជ្ឈមណ្ឌលទិន្នន័យព្រឹលនិងទឹកកកជាតិ (NSIDC) នៅសាកលវិទ្យាល័យ Colorado សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា បើសិនជាទឹកកកមានកាន់តែតិច នោះច្បាស់ណាស់កម្តៅពិភពលោកនៅរដូវក្តៅ នឹងក្តៅខ្លាំងបំផុត ចំណែកឯរដូវរងាវិញ នឹងមិនសូវត្រជាក់ហើយមានរយៈពេលខ្លីទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឆ្នាំ ២០៣០ សមុទ្រអាក់ទិក នឹងលែងមានទឹកកកនៅរដូវក្ដៅទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា