ព័ត៌មានជាតិ
សម្តេចនឹងបិទការជួបជុំគ្នានិងរៀបពិធីមង្គលការ ប្រសិនបើពលរដ្ឋមិនអនុវត្តវិធានការ៣ការពារនិង៣កុំឲ្យបានខ្ជាប់ខ្ជួន
សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សម្តេចនឹងចាត់វិធានការតឹងរ៉ឹងដោយហាមឃាត់ការជួបជុំគ្នា រៀបចំពិធីមង្គលការនិងបុណ្យទានផ្សេងៗប្រសិនបើប្រជាពលរដ្ឋមិនអនុវត្តវិធានការ៣កុំនិង៣ការពារឲ្យបានខ្ជាប់ខ្ជួនទេនោះ។
តាមរយៈថ្លែងសារពិសេសនៅព្រឹកនេះ សម្តេចបានបន្តថា «ខ្ញុំមិនចេញបញ្ជាឲ្យបិទសាលារៀន ការជួបជុំ ពិធីបុណ្យនិងមង្គលការនានានោះទេ។ តែសូមឲ្យប្រជាពលរដ្ឋគោរពឲ្យបាននូវវិធានការរបស់ក្រសួងដូចជាពាក់មាស រក្សាគម្លាតសុវត្តិភាព១ម៉ែត្រកន្លះ កុំនៅកន្លែងដែលបិទជិត ឧស្សាហ៍លាងដៃស្អាត ពាក់ម៉ាស់ដើម្បីការពារការាឆ្លងជំងឺកូវីដ១៩»។
សម្តេចស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ៣ការពារនិង៣កុំនេះឲ្យបានទាំងអស់គ្នាដើម្បីរួមគ្នាបញ្ឈប់ព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះឲ្យបាន។
ជាមួយគ្នានេះដែរ សម្តេចបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធត្រូវស្វែងរកអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឲ្យបានដោយធ្វើតេស្តនិងធ្វើចត្តាឡីស័កឲ្យបានគ្រប់ៗគ្នាហើយប្រជាពលរដ្ឋដែលរស់នៅទីកន្លែងណាត្រូវទៅនៅកន្លែងនោះវិញ ដើម្បីឲ្យមន្ត្រីយកសំណាកនិងដាក់ឲ្យធ្វើចត្តាឡីស័ក។
ទន្ទឹមនឹងនេះ សម្តេចបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលកំណត់ការធ្វើតេស្ត២ដង៣ដងឬ៤ដងចំពោះអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺនិងអ្នកពាក់ព័ន្ធផ្សេងៗទៀត។
លើសពីនេះទៀត សម្តេចបានណែនាំឲ្យអាជ្ញាធរដែនដីនិងស្ថាប័នពាក់ព័ន្ធត្រូវទប់ស្កាត់ធ្វើយ៉ាងណាកុំឲ្យមានអ្នកលួចរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ហើយត្រូវយកអនុក្រឹត្យស្តីពីការធ្វើចត្តាឡីស័កមកអនុវត្តចំពោះជនណាដែលគេចវេះនិងអ្នកសមគំនិតក្នុងការជួយអ្នកធ្វើចត្តាឡីស័ក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ក្រសួងសុខាភិបាលបានរកឃើញចំនួន៣២ករណីហើយកំពុងធ្វើតេស្តរកកូវីដ១៩ជាបន្តបន្ទាប់ទៀត៕
ដោយ ៖ សំអឿន


-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ