សន្តិសុខសង្គម
ស្លាប់កម្មករម្នាក់ របួសធ្ងន់ស្រាល៣នាក់ក្នុងករណីបាក់ជញ្ជាំងអាងស្តុកទឹក នៅសង្កាត់គោករកា
ភ្នំពេញ ៖ បុរសជាកម្មករម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាលខណៈកំពុងធ្វើការបាក់ជញ្ជាំងអាងស្តុកទឹកក្រោមដី សង្កត់។
ហេតុការណ៍នេះ ភ្ញាក់ផ្អើលនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការដ្ឋានសាងផ្ទះមួយកន្លែង ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសម្តីពីសាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ ចឹក ប៊ុនថា ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរកម្មករជាងអ៊ុតកៅស៊ូជម្រាបទឹក ស្នាក់នៅម្តុំលូ៥ ខណ្ឌមានជ័យ មានស្រុកកំណើតនៅស្រុក ព្រៃកប្បាស ខេត្តតាកែវ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គឺ មានក្រុមជាងអ៊ុតជម្រាបទឹកចំនួន៤នាក់ បានចុះចូលក្នុង អាងស្តុកទឹក ដើម្បីអ៊ុតកៅស៊ូជម្រាបទឹក ស្របគ្នានោះ មានកម្មករម្នាក់ទៀតបើកគ្រឿងចក្រ ចូកខ្សាច់ ដាក់ផ្ទប់នឹងជញ្ជាំងអាង ដែលឡានដឹកមកចាក់ទុក។
ខណៈកំពុងអ៊ុតកៅស៊ូ និងគ្រឿងចក្រចូកខ្សាច់ ស្រាប់តែបាក់ជញ្ជាំងអាងសង្កត់ ជនរងគ្រោះស្លាប់ភ្លាម និងកម្មករ៣នាក់ទៀតរបួសធ្ងន់២នាក់ ស្រាលម្នាក់។ភ្លាមៗ កម្មករក្នុងការដ្ឋានបាន ចុះជួយ និងតេហៅរថយន្តសាមុយ មន្ទីរពេទ្យតេជោសន្តិភាពដឹកទៅសង្គ្រោះផងដែរ។
ក្រោយកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុបានពិនិត្យ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។ ជន រងគ្រោះ ទី១-ឈ្មោះ ចឹក ចន្ថា អាយុ៣២ឆ្នាំ បានស្លាប់នៅនឹងកន្លែង ទី២-ឈ្មោះ ខន ខឿន អាយុ ៤១ឆ្នាំ រងរបួសចង្កេះ និងទី៣-ឈ្មោះ ខ្លី ចាន់ អាយុ៣៣ឆ្នាំ រងរបួសបាក់ភ្លៅស្តាំ ប្រអប់ជើងឆ្វេង (ទាំងបីនាក់ មុខរបរកម្មករអ៊ុតកៅស៊ូជម្រាបទឹក) ។ ជនសង្ស័យ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុប្រហែល២០ឆ្នាំ បានរត់គេចខ្លួនបាត់ ។ កម្លាំងផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងការិយាល័យកោសល្យវិច័យ នៃអគ្គស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស៊ើបអង្កេតស្រាវជ្រាវ ។ សពបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខា


-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?