Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ចេញមុខគំរាមណាតូ បើផ្តល់ F-16 ឲ្យអ៊ុយក្រែន

បានផុស

នៅ

សមាជិកអង្គការណាតូជាច្រើនប្រទេស បានសន្យាបរិច្ចាគយន្តហោះ F-16 ទៅឲ្យទីក្រុងកៀវ និងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនទៀតផង ប៉ុន្តែមិនទាន់មានការចែកចាយនៅឡើយទេ។ យ៉ាងណាក្តី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាម ប្រសិនបើយន្តហោះចម្បាំងដែលផលិតដោយសហរដ្ឋអាមេរិកធុននេះ ទៅដល់អ៊ុយក្រែនមែននោះ រុស្ស៊ីនឹងកម្ទេចវាចោល ដូចសព្វាវុធដែលលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន ផ្សេងទៀតអ៊ីចឹងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃពុធទី២៧ ខែមីនា ។

យន្តហោះចម្បាំង F-16 (រូបថត៖ Military)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រុស្ស៊ី​បាន​ព្រមាន​លោកខាងលិច​ម្តងហើយម្តងទៀត​ថា ការដាក់​យន្តហោះ​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ប្រភេទនេះ នឹងបង្កហានិភ័យ នាំឲ្យ​ជម្លោះ​អ៊ុយក្រែន រីករាលដាលកាន់តែខ្លាំងជាក់ជាមិនខាន។

អំឡុងពេលចុះទៅមូលដ្ឋានទ័ពអាកាស Torzhok ក្នុងតំបន់ Tver, លោក ពូទីន និយាយថា “ប្រសិនបើពួកគេផ្តល់យន្តហោះ F-16 មែន ខ្ញុំគិតថា អ្នកដឹងច្បាស់ជាងអ្នកផ្សេងទៅទៀតថា វានឹងមិនផ្លាស់ប្តូរស្ថានភាពនៅសមរភូមិបានឡើយ ហើយ​យើង​នឹង​កម្ទេច​យន្តហោះ​ទាំង​នេះ ដូច​ដែល​យើង​បាន​បំផ្លាញ​រថក្រោះ រថពាសដែក និង​ឧបករណ៍​ផ្សេង​ទៀត រួម​ទាំង​ប្រព័ន្ធ​បាញ់​រ៉ុកកែត ពហុមុខងារផងដែរ”។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ The Star)

យោងតាមលោកពូទីន, ក្នុងករណីយន្តហោះ F-16 ដែលហោះហើរដោយអាកាសយានិកអ៊ុយក្រែន ធ្លាយទៅដល់មូលដ្ឋាននៅប្រទេសទីបី ពួកគេនឹងក្លាយទៅជាគោលដៅស្របច្បាប់សម្រាប់អាកាសចរណ៍រុស្ស៊ី។ រុស្ស៊ីដឹងយ៉ាងច្បាស់ថា យន្តហោះចម្បាំងទសវត្សរ៍ឆ្នាំ១៩៧០ប្រភេទនេះ អាចផ្ទុកអាវុធនុយក្លេអ៊ែរបាន ហើយរឿងនេះនឹងត្រូវយកមកពិចារណាក្នុងប្រតិបត្តិការប្រយុទ្ធ។

ការគំរាមរបស់លោកពូទី​ន កើតឡើងមួយខែ បន្ទាប់ពីអតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក៏ព្រមានដែរថា ការផ្តល់យន្តហោះចម្បាំង F-16 ដល់ដៃប្រទេសអ៊ុយក្រែន នឹងបង្កជាហានិភ័យផ្ទុះសង្គ្រាមនុយក្លេអ៊ែរមិនខានឡើយ។

យន្តហោះចម្បាំង F-16 (រូបថត៖ 162 Wing)

ក្នុងបទសម្ភាសជាមួយអ្នកកាសែតរុស្ស៊ី ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន TASS កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែកុម្ភៈ លោក Medvedev បានព្រមានខ្លាំងៗថា ការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរ មិនមែនជារឿងចៃដន្យឬគ្មានចេតនានោះទេ វាគឺពាក់ព័ន្ធនឹងភាពគ្រោះថ្នាក់នៅជុំវិញប្រទេសអ៊ុយក្រែន។

លោកបន្តថា “ទីក្រុងកៀវ ចង់បានយន្តហោះដែលរចនាដោយអាមេរិក ទាំងដែលពួកគេមិនទាន់ចេះប្រើ។ ដូច្នេះប្រសិនបើយន្តហោះមួយក្នុងចំណោមយន្តហោះទាំងនោះ ហោះចេញពីប្រទេសណាតូក្នុងបេសកកម្មជួយអ៊ុយក្រែន តើស្ថានការណ៍នឹងទៅជាយ៉ាងណា? ជាការវាយប្រហារលើប្រទេសរុស្ស៊ីមែនទេ? ខ្ញុំមិនចង់​រៀបរាប់​ច្រើនទេចំពោះ អ្វី​ដែល​អាច​​កើត​ឡើង”។

លោក Dmitry Medvedev (រូបថត៖ EPA)

សូមបញ្ជាក់ជាថ្មី កាលពីប៉ុន្មានខែមុន ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឲ្យអាកាសយានិកអ៊ុយក្រែន ហ្វឹកហាត់បើកយន្តហោះ F-16 ហើយបង្ហើបថា ខ្លួនត្រៀមរួចរាល់ ដើម្បីផ្ទេរយន្តហោះពីភាគីទីបី ទៅឲ្យទីក្រុងកៀវ ពេលការបណ្តុះបណ្តាលត្រូវបានបញ្ចប់។

ចាប់តាំងពីផ្ទុះជម្លោះជាមួយរុស្ស៊ីកាលពីខែកុម្ភៈឆ្នាំ២០២២មក, ទីក្រុងកៀវ បានជំរុញម្ចាស់ជំនួយលោកខាងលិច ឲ្យផ្គត់ផ្គង់អាវុធទំនើបៗជាងមុន ព្រោះសង្ឃឹមថា វានឹងអាចផ្លាស់ប្តូរស្ថានការណ៍បាន ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលគំនិតបែបនេះ ដោយនិយាយថា សព្វាវុធរបស់លោកខាងលិច មានតែអូសបន្លាយជម្លោះ និងធ្វើឲ្យប្រជាជនរឹតតែឈឺចាប់ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមានផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ពេល F-16 ទៅដល់ដៃ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម