Connect with us

ចរាចរណ៍

មន្ត្រីសុរិយោដីម្នាក់ស្រវឹងបើករថយន្ត ឡើងសួនច្បារ ខណៈវាស់ជាតិអាល់កុលឃើញ១.៥៥mg/L

បានផុស

នៅ

មន្រ្តីសុយោដី ស្រុកសំរោងទងម្នាក់ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ១.៥៥ mg/L យ៉ាងលឿនឡេីងសួនច្បារមុខស្នាក់ការបក្សខេត្ត ជ្រុលបុកផ្ទាំងតាំងពិពណ៌សមទ្ធិផលក្បែងរង្វង់មូលវិមានឯករាជ្យ កំពង់ស្ពឺ បណ្តាលឲ្យមហាជនដែលមកហាត់ប្រាយភ័យព្រលឹងចុងសក់រត់ជាត់ជាន់ជើងគ្នាព្រលឹងចុងសក់ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍មន្ត្រីសុរិយោដីខេត្តកំពង់ស្ពឺ ស្រវឹងបើករថយន្តឡើងសួនច្បារបង្កការភ្ញាក់ផ្អើលខាងលើកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចសួនច្បារសម្តេចសង្ឃរាជ ជួន ណាត មុខស្នាក់ការបក្ស ស្ថិតក្នុងភូមិទួលគោក សង្វាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុយោដីខេត្តកំពង់ស្ពឺ ប្រចាំ ស្រុកសំរោងទង ដែលបើកបរក្នុងស្ថានភាពស្រវឹងស្រាជោគជាំខាងលើមានឈ្មោះ ឡេង ដារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង។

ប្រភពបន្តទៀតថា ចំពោះរថយន្ដបង្កគ្រោះថ្នាក់ ម៉ាក FORD RANGER  ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C-1972 បើកបរដោយមន្ត្រីសុរិយោដីខាងលើធ្វើដំណើរចេញពីទិសខាងកេីតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនច្បាររូបសម្ដេចព្រះសង្ឍរាជជួនណាត បានបត់ឡេីងលេីសួនច្បារសាធារណៈមុខទីស្នាក់ការបក្សខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យ កំពង់ស្ពឺ បណ្តាលឲ្យប្រជាពលរដ្ឋមកកម្សាន្តលេង និងហាត់ប្រាណភ័យស្លន់ស្លោរត់បាតជើងសរព្រាត។

ប្រភពបានបញ្ជាក់ថា ក្រោយកើតហេតុឃើញបុរសជាអ្នកបើករថយន្ដចុះពីរថយន្តដោយស្ថារភាពស្រវឹងជោកជាំ ថែមស្រែកខ្លាំងៗថា «មិនអីទេទុកឲ្យខ្ញុំដោះស្រាយ» ធ្វើឲ្យមហាជន ចោមរោមមើលហេតុការណ៍នាំគ្នាលើកជាចំងល់ថា ហេតុ អីមន្រ្ដីសុយោដីរូបនេះមានពេលវេលាដើរផឹកស៊ីស្រវឹងស្រាទាំងក្បាលព្រលប់បែបនេះ?

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីបណ្ដាលឲ្យខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺ ដាក់តាំង ពិពណ៌ រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពី សមទ្ធិផល នានារបស់ខេត្ដ និងសង្គមជាតិ។

អ្នកបេីកបរ រថយន្តបង្កលោក ឡេង ដារ៉ា មន្ត្រីសុរិយោដី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលហើយសមត្ថកិច្ចជំនាញចរាចរណ៍តេ ស្ដមានជាតិអាល់កុល ១.៥៥ mg/L និងបា នធ្វើការផាកពិន័យតាមនិតិវិធី។ រីឯ ការខូចខាតសម្ភារៈ ជំនា ញ បានប្រគល់ជូនរដ្ឋបាលខេត្ដដេីម្បីដោះស្រាយលេី សំណ ង ផងដែរ៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម