Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិ​ ៣ ខ្សែ លើក​យកមកពិភាក្សា​កែសម្រួលកំណត់​ល្បឿនឡើងវិញ

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ២៦ ខែមិនានេះ មានកិច្ច​ប្រជុំ​មួយ​ដឹកនាំ​ដោយ​លោក យិត បុណ្ណា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ​ផ្ទៀងផ្ទាត់និង​កែ​សម្រួលការ​ប្រើប្រាស់​ផ្លាកសញ្ញាចរាចរណ៍​​នៅ​លើផ្លូវជាតិចំនួន ៣ ខ្សែ មាន​ផ្លូវជាតិ​លេខ​១ លេខ៦ និងលេខ៦១ ដោយ​​មានការចូលរួម​ពីថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋានបច្ចេកទេស​ និងមន្ត្រីជំនាញពាក់ព័ន្ធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំដើម្បីពិភាក្សានិងផ្តល់ធាតុចូលបន្ថែម លើ​លទ្ធផល​ការងារ​របស់ក្រុមការងារ​បច្ចេកទេស ដែលបាន​ចុះយកទិន្នន័យ និងវិភាគលទ្ធផលដើម្បីកែសម្រួលលើការប្រើប្រាស់​​ផ្លាកសញ្ញាចរាចរណ៍ និងផ្លាកចរាចរណ៍​កំណត់ល្បឿនបើកបរ​ដែលសម​ស្របតាមស្ថានភាព​ភូមិសាស្រ្ត​និងលំហូរចរាចរណ៍​យានជំនិះ​។

មន្រ្តី​បច្ចេកទេស​បាន​ឲ្យ​ដឹង​ថា ការសិក្សា​នេះក្នុងគោលដៅចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៍ដូចជាការលើកកម្ពស់​សោភ័ណភាពផ្លូវឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ននៃការបើកបរ និងស្ថានភាពផ្លូវដែលអាច​ឲ្យពលរដ្ឋធ្វើ​ដំណើរ​ប្រកបដោយសុវត្ថិភាពតាមលក្ខណៈបច្ចេកទេស។

អតីតរដ្ឋមន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ធ្លាប់​លើកឡើង​ថា ការ​កំណត់​ល្បឿន​បើកបរ​លើ​ផ្លូវ​ជាតិ​ទូទាំងប្រទេស នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​ថ្មី​ ដើម្បី​កែសម្រួល​ឲ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង។ ការ​ធ្វើ​វិសោធនកម្ម​នេះ ដោយសារ​ស្ថានភាព​ផ្លូវ​ជាតិ​មួយ​ចំនួន បាន​កំណត់​ល្បឿន​បើកបរ​ដែល​មិន​សមស្រប​តាម​ស្ថានភាព​ចរាចរណ៍​ និង​ភូមិសាស្រ្ត​តំបន់។

ឆ្លើយតប​ការ​លើកឡើង​ពីមហាជនស្តី​ពីការ​កំណត់ល្បឿនចរាចរណ៍យានយន្ត​​តាមផ្លូវជាតិ​មួយ​ចំនួន ដែលមិនសមស្រប​តាមស្ថានភាព​ភូមិសាស្រ្ត បើតាមលោក ស៊ុន ចាន់ថុល ក្រុមការងារ​បច្ចេកទេស​នឹង​ធ្វើ​ការ​​ចុះ​សិក្សា​លើ​ការ​កំណត់ល្បឿនបើកបរលើ​ផ្លូវជាតិ​ទូទាំងប្រទេសឡើង​វិញ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ឲ្យ​បាន​ឆាប់​រហ័ស តាម​ស្ថានភាព​ប្រើប្រាស់​ជាក់ស្តែង។

កន្លងទៅ​តែងតែ​មានការ​រិះ​គន់​លើការកំណត់ល្បឿនបើកបរ​តាម​ដង​ផ្លូវ​ជាតិ​មួយ​ចំនួន ដែល​មិន​សមស្រប​តាម​ភូមិសាស្រ្ត​តំបន់។

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​កំណត់​ល្បឿន​សម្រាប់​យានជំនិះ​បាន​ចែង​ថា​៖
១-​អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ល្បឿន​ស្រប​តាម​ស្លាក​​សញ្ញា​កំណត់​ល្បឿន​អតិបរមា​នៅ​តាម​ដងផ្លូវ​
២-​នៅ​កន្លែង​ដែល​ពុំ​មាន​ស្លាក​សញ្ញា​កំណត់​ល្បឿន​ អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ល្បឿន​អតិបរមា​ដូច​​ខាងក្រោម​៖​
ក​-​នៅ​ក្នុង​ទីប្រជុំជន​ល្បឿន​អតិបរមា​ត្រូវ​កំណត់​៖​
-៣០​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​ សម្រាប់ទោ​ចក្រយានយន្ត​ ទោចក្រយានយន្ត​សណ្តោង​រ៉ឺ​ម៉ក​ ត្រីចក្រយានយន្ត​ ត្រាក់ទ័រ​ យានយន្ត​កសិកម្ម​ និង​សម្រាប់​យាន​យ​ន្តុ​បក​រណ៍​ដែល​មាន​ល្បឿន​អតិបរមា​ត្រឹម​ ៤០ ​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។​
-៤០ ​គីឡូម៉ែត្រ​ក្នុង ​១ ​ម៉ោង​ សម្រាប់​រថយន្ត​គ្រប់​ប្រភេទ​ និង​សម្រាប់​យាន​យ​ន្តុ​បក​រណ៍​ដែល​មាន​ល្បឿន​អតិបរមា​លើស​៤០​ គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។​​
ខ​-​នៅ​ក្រៅ​ទីប្រជុំជន​ ល្បឿន​អតិបរមា​ត្រូវ​កំណត់​ត្រឹម​៖
-៤០​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​សម្រាប់​ត្រីចក្រយានយន្ត​ ទោចក្រយានយន្ត​សណ្តោង​រ៉ឺ​ម៉ក​ ត្រាក់ទ័រ​ យានយន្ត​កសិកម្ម​ និង​យាន​យ​ន្តុ​បក​រណ៍​ដែល​មាន​ល្បឿន​អតិបរមា​ត្រឹម​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។​
-៦០​ គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​សម្រាប់ទោ​ចក្រយានយន្ត​ ដែល​មាន​ទំហំ​ស៊ីឡាំង​មិន​លើស​ពី​ ១២៥ ​សង្ទីម៉ែត្រ​គូប​ យាន​យ​ន្តុ​បក​រណ៍​ដែល​មាន​ល្បឿន​អតិបរមា​លើស ​៤០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​ យន្ត​សណ្តោង​រ៉ឺ​ម៉ក​ ឬ​សឺ​មី​រ៉ឺ​ម៉ក​ និង​រថយន្ត​ដឹក​កុងតឺន័រ​គ្រប់​ប្រភេទ​ ។​
-៧០​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​សម្រាប់ទោ​ចក្រយានយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​លើស​ពី​ ១២៥ ​សង្ទីម៉ែត្រ​គូប​ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ ។​
-៨០​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​សម្រាប់​រថយន្ត​ធុន​ស្រាល​ និង​រថយន្ត​ដឹក​អ្នកដំណើរ​ ។​
-៩០​គីឡូម៉ែត្រ​ក្នុង ១ ​ម៉ោង​ សម្រាប់​រថយន្ត​ធុន​ស្រាល​និង​រថយន្ត​ដឹក​អ្នកដំណើរ​បើកបរ​នៅ​លើ​ផ្លូវ​ដែល​មាន​ខឿន​បែងចែក​ទិស​ចរាចរណ៍​ជា​ពីរ​ហើយ​មាន​គន្លង​ផ្លូវ​ចាប់ពី​៤​ឡើង​ទៅ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១០ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម