Connect with us

ព័ត៌មានអន្ដរជាតិ

UN ៖ មនុស្ស ៧៨៣ លាននាក់ប្រឈមភាពអត់ឃ្លានរ៉ាំរ៉ៃ ខណៈពិភព​លោកកំពុងខ្ជះខ្ជយអាហារ

បានផុស

នៅ

មនុស្ស ៧៨៣ លាននាក់ប្រឈមនឹងភាពអត់ឃ្លានរ៉ាំរ៉ៃ និងកាន់តែធ្ងន់ធ្ងរ ខណៈដែលពិភពលោកបានខ្ជះខ្ជាយអាហារដែលផលិតទូទាំងពិភពលោកប្រហែល ១៩ ភាគរយ ឬស្មើនឹង ១.០៥ ពាន់លានតោន ។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ និងចេញផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី២៨ ខែមីនា​នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ពីសន្ទស្សន៍កាកសំណល់អាហារនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា គិតពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ អាហារផលិតនៅទូទាំងពិភពលោកត្រូវបានខ្ជះខ្ជាយប្រមាណ ១៧ ភាគរយ ឬ ១.០៣ ពាន់លានតោនត្រូវបានខ្ជះខ្ជាយ ។

ទន្ទឹមនោះ អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សម្នាក់ៗខ្ជះខ្ជាយអាហារប្រហែល ៧៩ គីឡូក្រាមក្នុងមួយឆ្នាំ ស្មើនឹងអាហារយ៉ាងហោចណាស់ ១ ពាន់លានអាហារដែលខ្ជះខ្ជាយទូទាំងពិភពលោកជារៀងរាល់ថ្ងៃ ខណៈភាគច្រើននៃកាកសំណល់ ៦០ ភាគរយបានមកពីក្នុងគ្រួសារ, ប្រហែល ២៨ ភាគរយបានមកពីសេវាកម្មម្ហូបអាហារ ឬភោជនីយដ្ឋាន ហើយប្រហែល ១២ ភាគរយបានមកពីអ្នកលក់រាយ ។

ស្របពេលជាមួយគ្នានោះ របាយការណ៍នេះកើតឡើង ចំពេលដែលមនុស្ស ៧៨៣ លាននាក់នៅជុំវិញពិភពលោកប្រឈមនឹងការស្រេកឃ្លានរ៉ាំរ៉ៃ និងកន្លែងជាច្រើនកំពុងប្រឈមនឹងវិបត្តិអាហារកាន់តែធ្ងន់ធ្ងរ ខណៈសង្គ្រាមរបស់អ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ដូចជាអំពើហិង្សានៅក្នុងប្រទេសហៃទីបានធ្វើឲ្យមានវិបត្តិស្បៀងអាហារកាន់តែធ្ងន់ធ្ងរឡើងៗ ។

គួរបញ្ជាក់ថា កាកសំណល់អាហារក៏ជាក្ដីកង្វល់របស់ពិភពលោកផងដែរ ដោយសារតែផលប៉ះពាល់បរិស្ថាននៃផលិតកម្មទាំងនោះរួមមានដី និងទឹកដែលសុទ្ធសឹងតែជាតម្រូវការសម្រាប់ដាំដំណាំ ចិញ្ចឹមសត្វ ខណៈការបំភាយឧស្ម័នផ្ទះកញ្ចក់ រួមទាំងឧស្ម័នមេតាន ជាឧស្ម័នដ៏មានឥទ្ធិពលដែលមានប្រហែល ៣០ ភាគរយនៃការឡើងកម្ដៅផែនដី ចាប់តាំងពីសម័យមុនឧស្សាហកម្មមក ៕

អត្ថបទ៖​ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការបង្កើតនាទីសន្ទនាធម៌បានជួយដល់មនុស្សឱ្យចរិតល្អ រួមការអភិវឌ្ឍជាតិ តាមរយៈការលើកកម្ពស់សីលធម៌ សន្តិភាព

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ វត្តអារាម និង ព្រះសង្ឃ មានតួនាទីរួមចំណែក កសាងសង្គមជាតិ ក្រោម​ម្លប់សន្តិភាព

Cambodian National Team
កីឡា២៦ នាទីutes មុន

បើ​ត្រូវ​ជំនួស​ អាច​ជា​កម្ពុជា បន្ទាប់​ពី​ប៉ាគីស្ថាន​ដក​ខ្លួន​ពី Asian Cup

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

រងទុក្ខផ្ទួនៗ រដ្ឋកាលីហ្វ័រញ៉ា ជួបគ្រោះរញ្ជួយដី ២លើកទៀតហើយ

ជំងឺអេដស៍
ព័ត៌មានជាតិ១ ម៉ោង មុន

អង្គការ AHF នឹងប្រារព្វទិវាស្រោមអនាម័យអន្តរជាតិនៅថ្ងៃទី១៤កុម្ភៈដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអេដស៍នៅកម្ពុជា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

សន្តិសុខសង្គម១៩ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

Sokha Hotels

ព័ត៌មានពេញនិយម