ព័ត៌មានជាតិ
សមាគមហិរញ្ញវត្ថុចំនួនពីរ រួមគ្នាអនុវត្តនិងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា
សមាគមធនាគារនៅកម្ពុជានិងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី “វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ” រយៈពេលមួយថ្ងៃ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo1711594773-1-1024x768.jpeg)
សិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនេះធ្វើឡើងក្នុងគោលបំណង ទី១/-ពិភាក្សាអំពីវឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ឱកាស ទិសទៅនៃការអភិវឌ្ឍបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ, ទី២/-ធ្វើសមាហរណកម្មកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងទី៣/-ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗលើក្របខណ្ឌនៃការរៀបចំ អនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថា៖ «សិក្ខាសាលាពិគ្រោះយោបល់ ពិតជាមានសារសំខាន់ក្នុងការចូលរួមលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចនិងសុខុមាលភាពសង្គម។
សិក្ខាសាលាពិគ្រោះយោបល់នេះគឺជាកាលានុវត្តភាពមួយ ដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធរួមមាន និយ័តករ តំណាងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ ក៏ដូចជាអង្គការសង្គមស៊ីវិល បានចូលរួមផ្តល់ធាតុចូលសំខាន់ៗតាមរយៈវេទិកាជជែកពិភាក្សា និងបទបង្ហាញនានាអំពីវឌ្ឍនភាព បញ្ហាប្រឈម ឱកាស ព្រមទាំងគំនិតផ្តួចផ្តើមនានា សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំ និងការអនុវត្តកម្មវិធីពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo1711594773-3-1024x683.jpeg)
![](https://www.kampucheathmey.com/wp-content/uploads/2024/03/photo1711594773-2-1024x683.jpeg)
លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជាមានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ គាំទ្រភាពជាសហគ្រិន ការធានាចូលនិវត្តន៍ប្រកបដោយសុវត្ថិភាព និងការការពារអ្នកប្រើប្រាស់។
លោក Kurokawa បន្ថែមថា ដើម្បីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាពដល់មនុស្សគ្រប់រូបប្រកបដោយប្រសិទ្ធភាព ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ រដ្ឋាភិបាល ដៃគូអភិវឌ្ឍ អាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ទាំងមូល។
«យើងត្រូវការកិច្ចសហប្រតិបត្តិការ បទពិសោធ និងជំនាញរបស់ភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដែលនឹងបំពេញចន្លោះប្រហោង និងផ្តោតលើក្រុមអ្នកងាយរងគ្រោះឱ្យទទួលបានការអប់រំបានកាន់តែច្រើន»។ នេះបើតាមលោក Kurokawa។
លោក Jo Scheuer អ្នកសម្របសម្រួល នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលាដែលបានរៀបចំឡើងនេះ។ សិក្ខាសាលាពិគ្រោះយោបល់នេះ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់កម្ពុជា ទាំង១៧គោលដៅ។
លោកជឿជាក់ថា ការរួបរួមគ្នានេះនឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសេដ្ឋកិច្ច និងឆ្ពោះទៅសម្រេចបាននូវ SDG របស់កម្ពុជាដែលបានកំណត់។
លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលា និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការប្រកបដោយជោគជ័យក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។
លោក ហេង បូមករា បញ្ជាក់ថា វាចាំបាច់ណាស់ក្នុងការកសាងសមិទ្ធផលទាំងនេះ ដោះស្រាយរាល់បញ្ហាប្រឈម និងបន្តការខិតខំដើម្បីឧត្តមភាព។ ការប្រាស្រ័យទាក់ទងច្បាស់លាស់ ការធ្វើផែនការយុទ្ធសាស្រ្ត និងការសម្របខ្លួននឹងមានសារសំខាន់ក្នុងការត្រួសត្រាយផ្លូវខាងមុខ។ ក្នុងន័យនេះ ការបន្តសហការគ្នារវាងភាគីពាក់ព័ន្ធទាំងអស់គឺចាំបាច់ណាស់។ លោកលើកទឹកចិត្តដល់ ABC, CMA, ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា”។
នាពេលកន្លងមក សមាគមទាំងពីរបានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើន ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសមាជិក អតិថិជន និងសាធារណជនឱ្យកាន់តែទូលំទូលាយ ក្នុងនោះរួមមាន៖ ការជំរុញ និងលើកទឹកចិត្តសមាជិករបស់សមាគមឱ្យរៀបចំមាតិកាចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមអនុវត្តយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុប្រចាំសប្តាហ៍របស់សមាគម។
ការសហការជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ ជាមួយក្រសួងអប់រំ យុវជននិងកីឡា។
សិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានធ្វើទ្បើងជាប្រចាំ នៅតាមបណ្តាខេត្ត ស្រុក ក្រុង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ ចំណេះហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនជូនដល់ប្រជាពលរដ្ឋ និងអាចអាជ្ញាធរនៅមូលដ្ឋាន។
មិនត្រឹមតែប៉ុណ្ណោះសមាគមទាំងពីរបានចូលរួម ជាមួយធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី រៀបចំនូវគម្រោងគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ (Safe Finance in Community) ដែលគម្រោងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងសហគម ក្នុងគោលដៅជំរុញឱ្យសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ក្លាយជាសូចនាករមួយនៃភូមិឃុំមានសុវត្ថិភាព។
សមាគមទាំងពីរ ក៏កំពុងរៀបចំផងដែរនូវការបំពាក់ចំណេះដឹងហិរញ្ញវត្ថុជូនអតិថិជនតាមរយៈភ្នាក់ងារឥណទានដែលជាបុគ្គលិករបស់សមាជិករបស់សមាគម។
ក្រោយកិច្ចពិគ្រោះយោបល់ពេញមួយថ្ងៃ អង្គសិក្ខាសាលា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន និងមានសុទិដ្ឋិនិយមក្នុងការរួមគ្នាដាក់ចេញ និងធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា និងបានពិភាក្សាអំពីលទ្ធផល និងទិសដៅពង្រីក និងពង្រឹងកម្មវិធីអប់រំចំណេះដឹងលើគម្រោងអប់រំហិរញ្ញវត្ថុប្រមាណ ២០គម្រោង ដែលបានកំពុងអនុវត្ត ក្នុងចំណោមជាង ១០ស្ថាប័ន មកពី សង្គមស៊ីវិល សមាគម និងដៃគូអភិវឌ្ឍន៍៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច