Connect with us

ជីវិតកម្សាន្ដ

ខេមរៈ សិរីមន្ត ថា បទ“ឆ្នាំនឹងសប្បាយខ្លាំង” មិនមែនជាបទបែបប្រពៃណីទេ ជាបទចង្វាក់បែបទំនើប

បានផុស

នៅ

កំពូល​តារា​ចម្រៀង​លោក​ឧកញ៉ា ខេមរៈ​ សិរី មន្ត បាន​អះអាង​ទៅ​កាន់​អ្នកគាំទ្រ​ថា​សម្រាប់​បទ”ឆ្នាំ​នឹង​សប្បាយ​ខ្លាំង” បទ​នេះ​ពុំ​មែន​ជា បទ​បែប​ប្រពៃណី​ទេ​គឺ​ជា ​បទ​បែប​សប្បាយ​ៗ​ចង្វាក់​បែប​ទំនើប​ខណៈ​ក្នុងMVមាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ក្អម​ខ្មែរ និង​កាំភ្លើង​ជ័រ​បាញ់ទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​លោក ខេមរៈ​ សិរីមន្ត បាន​ឲ្យដឹង​ថា លោក​សូម​អរគុណ​បងប្អូន​ទាំងអស់គ្នា​ដែលបាន​ចាប់អារម្មណ៍ MV បទ “ឆ្នាំនឹង​សប្បាយ​ខ្លាំង” បទនេះ​មិនមែនជា​បទ​បែបប្រពៃណី​ទេគឺជា បទបែបសប្បាយ​ៗចង្វាក់បែប​ទំនើបតាម​សម័យកាល​ទំនើប​ហើយ​​មួយ​វិញទៀតយើង​បានផ្សារភ្ជាប់​ជាមួយនឹងក្អមខ្មែរ និងកាំភ្លើង​ជ័ររបស់ក្មេង​ៗលេង​មាន​ប្រភពមកពីអឺរ៉ុប​ដែល​មាន​លក់​ពាសពេញ​ពិភពលោកហើយ។

លោកបានបន្តថា «យើង​ក៏បានច្នៃដាក់​អក្សរអង់គ្លេស​ថា “I love Cambodia” និង​អក្សរខ្មែរ​ថា “ខ្ញុំ​ស្រលាញ់​កម្ពុជា” នៅ​លើកាំភ្លើង​ផងដែរ ​សង្ឃឹម​ថា​បង​ប្អូន​នឹង​រីក​រាយ​រាំលេង​នា​ពេលចូលឆ្នាំ​ថ្មី​ខាងមុខ​នេះ​ ហើយ​ខ្ញុំ​បាទ ក៏មាន​បទចម្រៀង​លក្ខណៈ​ប្រពៃណី​ជា​ច្រើន​​បទ​ទៀត​ដែលត្រៀមចេញផងដែរ»។

ស្របពេល​ជាមួយការលើកឡើងខាង​ពី​លោក ខេមរៈ​ សិរីមន្ត ក៏មានការលើកឡើង​ថា សប្បាយ​សប្បាយទៅ លោក​ឧកញ៉ា (ប្រពៃណី​ខ្មែរ​ គឺ​បាត់បង់​បន្តិច​ៗ​ទៅហើយ) អ្វីដែលជា​អត្តសញ្ញាណ​របស់​ខ្លួន​ របស់​ប្រទេស​មិននាំគ្នាថែរក្សាទេ ដល់​ពេលបាត់បង់ចាប់ផ្តើមស្រែក​ថា​គេយកៗ។ គួរ​ធ្វើអ្វី​ជា​ប្រយោជន៍រួម​ខ្លះផងកុំគិតតែប្រយោជន៍ខ្លួនយើង។ ទទួល​ថា​បទ​នេះ​វា​សប្បាយ តែ​រូបកាយ​វិកាយ​ធ្វើ​ឲ្យទស្សនៈ​ប្រជាជន​វាយ​តម្លៃហើយ។

ជាមួយ​គ្នានេះ​ ក៏​មាន​ការ​បញ្ចេញ​មតិ​ទៀត​ថា «បង​ឧកញ៉ា​ ជួយ​កែ Video ដាក់​លេង​ល្បែង​ប្រពៃណី​ជាតិ​ខ្មែរ​វិញ​ទៅ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​មហា​សង្ក្រាន្ត​ខ្មែរ​។ ប៉ុន្មាន​ថ្ងៃ​មុន​រដ្ឋាភិបាល ហាម​ឃាត់ការលេងបាញ់​ទឹកគប់ទឹកហើយ​ក៏ឃើញមាន​ចាប់ក្មេង​ៗជា​ច្រើនអប់រំ​ដែរ​ឥទ្ធិពល​បង​ឧកញ៉ា​ល្បី​ក៏ជា​ផ្នែក​មួយ​ក្នុងចំណោម​នោះដែរ។ សូមទោស នឹង​សូម​ការ​អធ្យាស្រ័យ​ផង​បើមានខុស​ទាស់​ បើ​បទ​បង​ឧកញ៉ា​ច្រើន​កន្រ្ទឹម គឺ​មហា​ពីរោះ​ណាស់»៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៧ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ៖ អ្នកបញ្ឆេះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គឺ អាមេរិក នេះឯង!

Sokha Hotels

ព័ត៌មានពេញនិយម