Connect with us

ជីវិតកម្សាន្ដ

Han So Hee វិលមកវិញ ថ្វីបើនៅតែរងចម្រូងចម្រាសស្នេហាត្រីកោណ

បានផុស

នៅ

តារាសម្ដែង Han So Hee បានស្ងប់ស្ងាត់ពីបណ្ដាញសង្គមមួយរយៈធំ ដោយសាររឿងស្នេហាត្រីកោណជាមួយមិត្តប្រុស Ryu Jun Yeol ដែលទើបតែប្រកាសពីទំនាក់ទំនងបែកបាក់ជាមួយអតីតមិត្តស្រី Hyeri រហូតក្លាយជាប្រធានបទក្តៅដល់ថ្នាក់នាងសម្រេចចិត្តបង្កើតគណនី Instagram ឯកជនមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៧ ខែមីនា Han So Hee បានវិលត្រលប់សារជាថ្មីដោយរូបនាងបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញ SNS ក្នុងឈុត​ចោមពុង​បញ្ចេញ​កាយវិការស្រស់​ស្រាយ និងទឹកមុខ​ប្លែក​ទាក់ទាញ​ការ​ចាប់​អារម្មណ៍ពីទស្សនិកជនជាច្រើន។

លើសពីនេះទៀត តារាសម្ដែងស្រីកូរ៉េខាងត្បូងរូបនេះបានបញ្ចេញ​កាយវិការ​រស់​រវើក​ ក្នុង​រូបថតស-ខ្មៅ ពាក់រងាគ្របក្បាល បង្ហាញពីភាពទាក់ទាញពីធម្មជាតិ និងបង្ហាញពីទម្រង់មុខដ៏ស្រស់សោភាដែលមហាជននិងអ្នកគាំទ្រខកខានឃើញទឹកមុខរបស់នាងជាយូរមកហើយ។

អ្នក​គាំទ្រ​បាន​សម្ដែង​អារម្មណ៍រំភើបរីករាយជាពន់ពេក​ក្នុង​ការ​វិល​ត្រឡប់​មក​កាន់ SNS បន្ទាប់​ពី​បាត់​មុខ​ជា​យូរ​មក​ហើយ។ ក្នុងនោះមានមតិជាច្រើនបញ្ចេញខុសៗគ្នាថា ពួកគេពិតជារីករាយណាស់ដែលបានឃើញនាងវិលត្រលប់មកវិញហើយការវិលមកម្ដងនេះជារឿងអស្ចារ្យបំផុតនៃអាជីពសំខាន់របស់នាង។ ពួកគេក៏សង្ឃឹមថា So Hee អាចរីករាយនិងបំភ្លេចពីភាពចម្រូងចម្រាសកំពុងតែកើតឡើងផងដែរ ។

យ៉ាងណាមិញ តារាសម្ដែង Han So Hee ប្រឈមមុខនឹងភាពចម្រូងចម្រាសក្នុងដំណើរការនៃការទទួលស្គាល់ទំនាក់ទំនងរបស់នាងជាមួយតារាសម្តែង Ryu Jun Yeol ។ មួយថ្ងៃបន្ទាប់ពីពាក្យចចាមអារ៉ាមអំពីទំនាក់ទំនង បានកើតឡើងនៅថ្ងៃទី ១៦ នាងបានសារភាពថា ខ្លួនកំពុងមានទំនាក់ទំនងស្នេហាដែលនាំឲ្យមានការជាប់ទាក់ទងជាមួយអតីតមិត្តស្រីរបស់ Ryu Jun Yeol គឺ Hye Ri និងពាក្យចចាមអារ៉ាមនៃ ទំនាក់ទំនងលួចលាក់ ។ ជាការឆ្លើយតប Han So Hee បានបង្ហោះនៅលើប្លក់ផ្ទាល់ខ្លួនរបស់នាង ដោយសុំឲ្យមនុស្សកុំប្រើពាក្យថាយករបស់គេ ដោយនិយាយថាពួកគេជិតស្និទ្ធកាលពីដើមឆ្នាំនេះ បន្ទាប់ពីការបែកបាក់របស់ Ryu Jun Yeol ជាមួយ Hye Ri ។

ទោះជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសនៅតែបន្តកើតមាន ដែលជំរុញឲ្យនាងបង្ខំចិត្តលុបការបង្ហោះទាំងអស់នៅលើប្លក់ផ្ទាល់ខ្លួន ហើយនៅថ្ងៃទី១៨ ប្រកាសតាមរយៈភ្នាក់ងាររបស់នាងថា So Hee នឹងប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងអ្នកដែលសរសេរមាតិកាតាមអ៊ីនធឺណិតព្យាបាទ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖វៀតណាម ជាប់លេខ៣ មានបុរសរៀបការជាមួយស្រ្តី កូរ៉េខាងត្បូងច្រើនបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

ព័ត៌មានជាតិ២២ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ១៧ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

សន្តិសុខសង្គម២២ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ៖ អ្នកបញ្ឆេះសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន គឺ អាមេរិក នេះឯង!

Sokha Hotels

ព័ត៌មានពេញនិយម