ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រួតដៃជាមួយ កូរ៉េខាងត្បូង ដាក់ទណ្ឌកម្មថ្មីផ្ដោតលើហិរញ្ញវត្ថុយោធា កូរ៉េខាងជើង
សហរដ្ឋអាមេរិកបានប្រកាសសហការជាមួយកូរ៉េខាងត្បូងដាក់ទណ្ឌកម្មថ្មីផ្តោតលើហិរញ្ញវត្ថុយោធាកូរ៉េខាងជើង ។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមីនានេះ ។
ទណ្ឌកម្មថ្មីរបស់សម្ព័ន្ធមិត្តទាំងពីរនឹងដាក់មុខព្រួញលើបុគ្គលចំនួន ៦ នាក់ និងអង្គភាពចំនួន ២ ដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ចិន និងអារ៉ាប់រួម ដោយចោទប្រកាន់អ្នកពាក់ព័ន្ធទាំងនោះពីបទផ្តល់មូលនិធិដល់កម្មវិធីអាវុធរបស់កូរ៉េខាងជើង ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រសួងសេដ្ឋកិច្ចអាមេរិក និងក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងនៅក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរ ហើយឈ្មោះបុគ្គលទាំង ៦ នាក់ដែលត្រូវបានដាក់ទណ្ឌកម្មនោះមានដូចជា Yu Pu Ung, Ri Tong Hyok, Han Chol Man, O In Chun, Jong Song Ho និង Jon Yon Gun ។
ក្រសួងបានបញ្ជាក់បន្ថែមនៅក្នុងសេចក្ដីថ្លែងការណ៍នោះទៀតថា ក្នុងចំណោមអ្នកទាំង ៦ នាក់នោះមានម្នាក់ឈ្មោះ Yu Pu Ung ជាប់ពីបទលាងលុយកខ្វក់ និងផ្គត់ផ្គង់សម្ភារៈរសើបដល់កូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ហើយក៏ជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងថវិកាផងដែរ ។
ចំណែកអង្គភាពដែលជាប់ទោសទណ្ឌរួមមាន ក្រុមហ៊ុន Alis LLC មានមូលដ្ឋាននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី និងក្រុមហ៊ុន Pioneer Bencont Star Real Estate ដែលមានមូលដ្ឋាននៅអារ៉ាប់រួម ។ ក្រុមហ៊ុនទាំងពីរនេះស្ថិតក្រោមបង្គាប់របស់ក្រុមហ៊ុន Chinyong Information Technology Cooperation Co ដែលជាអង្គភាពមួយផ្សារភ្ជាប់ជាមួយនឹងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកូរ៉េខាងជើង ។
គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះមិនត្រឹមតែផ្តោតទៅលើបុគ្គលដែលពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងអ្នកដែលជួយដល់សកម្មភាពហិរញ្ញវត្ថុខុសច្បាប់របស់ប្រទេសកូរ៉េខាងជើងផងដែរ ជាពិសេសអ្នកដែលរកបានរូបិយប័ណ្ណបរទេសនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាននៅបរទេស ៕
អត្ថបទ ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?