ព័ត៌មានអន្ដរជាតិ
ចិន ឈ្នះជម្លោះជិត ៣ ឆ្នាំលើ អូស្ត្រាលី នៅ WTO ជុំវិញពន្ធផលិតផលដែក
ប្រទេសចិនបានឈ្នះជម្លោះរយៈពេលជិត ៣ ឆ្នាំជាមួយអូស្ត្រាលីនៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញពន្ធលើផលិតផលដែក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP កាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ ។
ប្រទេសចិនបានឈ្នះជម្លោះរយៈពេលជិត ៣ ឆ្នាំដែលទីក្រុងប៉េកាំងបានប្តឹងទៅ WTO ក្នុងខែមិថុនា ឆ្នាំ២០២១ ជុំវិញការយកពន្ធបន្ថែមរបស់អូស្ត្រាលីលើការនាំចូលដែកពីប្រទេសចិន ស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកំពុងធ្លាក់ចុះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្ត្រីពាណិជ្ជកម្មអូស្ត្រាលីបាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលអូស្ត្រាលីបានទទួលយកសេចក្តីសម្រេចនេះ ខណៈពាណិជ្ជកម្មលើផលិតផលទាំងនេះមានតម្លៃ ៦២ លានដុល្លារអូស្ត្រាលី ស្មើរនឹង ៤០.៤ លានដុល្លារ ក្នុងឆ្នាំ ២០២២ ។
យោងតាមគណៈកម្មាការ WTO ដែលវិនិច្ឆ័យលើករណីនេះនៅទីក្រុងហ្សឺណែវប្រទេសស្វីសបានរកឃើញថា អាជ្ញាធរស៊ើបអង្កេតរបស់អូស្ត្រាលីបានធ្វើសកម្មភាពមិនស្របនឹងមាត្រាមួយចំនួននៃកិច្ចព្រមព្រៀង ទើបសម្រេចឲ្យចិនឈ្នះបណ្ដឹងនេះ ។
ចំណែកអូស្ត្រាលីវិញក៏បានលើកឡើងដែរថា រដ្ឋាភិបាលទីក្រុងកង់បេរ៉ាបានទទួលយកសេចក្តីសម្រេចរបស់ WTO និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់ ហើយអូស្ត្រាលីនឹងចូលរួមជាមួយប្រទេសចិន ក៏ដូចជាចាត់វិធានការដើម្បីអនុវត្តតាមការរកឃើញរបស់ក្រុមប្រឹក្សា ។
គួរបញ្ជាក់ថា ពន្ធគយគឺជាប្រធានបទដ៏ក្តៅគគុករវាងទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រទេសចិនបានដាក់ទណ្ឌកម្មលើទំនិញអូស្ត្រាលីក្នុងឆ្នាំ ២០២០ ហើយតាមការប៉ាន់ស្មាន ពន្ធនេះបានធ្វើឲ្យសេដ្ឋកិច្ចអូស្ត្រាលីខាតបង់ដល់ទៅ ១៣ ពាន់លានដុល្លារ ខណៈចាប់តាំងពីពេលនោះមក ពន្ធគយភាគច្រើនត្រូវបានដកចេញ ខណៈដែលទំនាក់ទំនងចិន និងអូស្ត្រាលីត្រូវកាត់ផ្ដាច់ ប៉ុន្តែពន្ធលើស្រា និងផលិតផលមួយចំនួននៅតែមានដដែល ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម៩ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ